ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Step និយាយ​អី​ពី​ រ៉េ​ត ស៊ូ​ហ្សា​ណា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​រួម​ផលិតកម្ម​កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា និង​លោក Step បាន​ចាប់ផ្តើម​លេចមុខ​មាត់​ខ្លាំង ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ហើយ​ពួក​គេ​បាន​រួមការ​ងារ​សិល្បៈ​ជា​ច្រើន​ជាមួយ​គ្នា​ដែរ រហូត​លេច​ចេញ​ដំណឹង​ថា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​រួម​ផលិតកម្ម​កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា និង​លោក Step បាន​ចាប់ផ្តើម​លេចមុខ​មាត់​ខ្លាំង ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ហើយ​ពួក​គេ​បាន​រួមការ​ងារ​សិល្បៈ​ជា​ច្រើន​ជាមួយ​គ្នា​ដែរ រហូត​លេច​ចេញ​ដំណឹង​ថា ពួក​គេ​ចាប់ផ្តើម​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ផង​ដែរ ។

តារាចម្រៀង​ស្រី​វ័យក្មេង​រ៉េ​ត ស៊ូ​ហ្សា​ណា កាន់តែ​លេចធ្លោ កាន់តែ​ទទួល​បានការ​យក ចិត្ត​ទុកដាក់​ខ្ពស់​ពី​ផលិតកម្ម​ហង្ស​មាស រហូត​នាង​ទទួល​បាន​ទាំង​បទ​ចម្រៀង​ល្អ និង​ឱកាស​សម្តែង​ជា​តួឯក​ក្នុង​ភាពយន្ត​ភាគ​លើក​ដំបូង​គឺ​រឿង​«​បិសាច​គួរ​ឲ្យ​ស្រលាញ់​»​ដែល​សម្តែង​រួម​គ្នា​ជាមួយ​កំលោះ​សង្ហា​លោក​សុខ វិបុល ហៅ Step​។

អ្នក​ក្នុង​ចង្កោម​សិល្បៈ​បាន​លើក​ឡើង​ថា​ពួក​គេ​ចាប់ផ្តើម​លេច​ចេញ​តម្រុយ​នៃ​រឿង​ស្នេហា ពិសេស​ភាព​ល្អូកល្អិន​គ្នា​ខ្លាំង​នៅ​ពេល​ចេញ​សម្តែង និង​ច្រៀង​រួម​គ្នា ម្តង​ៗ ហើយ​​ថែម​ទាំង​បណ្តើរគ្នា​យ៉ាង​ត្រសង​ដូច​ជា​គូស្នេហ៍​ទៀត​ផង ទើប​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា តារា​វ័យក្មេង​មួយគូ​នេះ មាន​ស្នេហា​ទាំង​ក្នុង និង​ក្រៅ​ឆាក​ជាមួយ​គ្នា ។ ទោះជា​យ៉ាង​ណា​​ក្តី Step បាន​ប្រកែក​ថា រូបគេ​មិន​មានការ​ទាក់ទង​ស្នេហា​ជាមួយ​ស្រី​ស្អាត​ហ្សា​ណា ទេ គឺ​គ្រាន់តែ​ជា​មិត្តភក្តិ​រួម​អាជីព​ប៉ុណ្ណោះ ។

លោក​Step និយាយ​ថា «​មិន​មាន​ទៅ​ណា​បណ្តើរគ្នា​រហូត​នោះ​ទេ​គឺ ទៅ​កម្មវិធី​ខ្លះ​គឺ​ជួប​គ្នា​ដោយ​ចៃដន្យ​ប៉ុណ្ណោះ មិន​បាន​ណាត់គ្នា​មុន​ដែរ​។ រវាង​ខ្ញុំ និង​ហ្សា​ណា គ្មាន​ទំនាក់​ទំនង​​អី​ក្រៅពី​មិត្ត​រួមការ​ងារ​ទេ មិនមែន​ស្នេហា​អី​ទេ នោះ​ជា​ការ​យល់​ច្រឡំ​ទេ »​។

លោក​ Step ​បាន​សរសើរ​ពី​រ៉េ​ត ស៊ូ​ហ្សា​ណា ថា​ជាតា​រា​ល្អ ធ្វើការ​គោរព​ពេលវេលា ទាំង​ការ​ថត​បទ​ចម្រៀង និង​ថត​ភាពយន្ត ។ ក្រៅពី​សម្តែង​រឿង​ជាមួយ​គ្នា លោក​ក៏​ថត​​ចម្រៀង​​ជាមួយ​គ្នា​ដែរ ទើប​បានជា​គេ​ច្រឡំ ព្រោះ​លោក​និង​នាង​ធ្វើការ​ច្រើន​ជាមួយ​គ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ