ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​នាក់​មាន​ទាំងស្រី​ម្នាក់បង់​១​សំណាញ់​យក​ទាំងអស់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ស្រុក​ស្វាយចេក​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មពួក និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​សំបុក​ធំ មាន​គ្នា​ចំនួន​១០​នាក់​ក្នុង​នោះ​ស្រី​ម្នាក់ ។ លោក​វរសេនីយ៍ទោ ជា ស្លូញ…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ស្រុក​ស្វាយចេក​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មពួក និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​សំបុក​ធំ មាន​គ្នា​ចំនួន​១០​នាក់​ក្នុង​នោះ​ស្រី​ម្នាក់ ។

លោក​វរសេនីយ៍ទោ ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក មាន ច័ន្ទ​ពិសិដ្ឋ កម្លាំង​នគរបាល​ស្រុក​ស្វាយចេក បាន​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មពួក និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ នៅ​ថ្ងៃ​ទី​២៤-២៥ ខែមីនា ឆ្នាំ​២០១៨ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​២​កន្លែង​មួយ​កន្លែង​នៅ​ភូមិ​ម៉ៅ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​មាន​ទី​១-​ឈ្មោះ កូ ភក្តី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ដាក់​ក្នុង​ទុយោ​បឺត ពណ៌​ក្រហម ដាវ​សា​ម៉ូ​រ៉ៃ​១, ទី​២-​ឈ្មោះ ឡូ វាសនា ភេទ​ប្រុស កាំបិត​សា​ម៉ូ​រ៉ៃ​១ និង​ទី​៣-​ឈ្មោះ ធី ធួ​ក ភេទ​ប្រុស អ្នក​ប្រើប្រាស់ ។

លោក​អធិការ​ស្រុក​ស្វាយចេក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​បាន​ធ្វើការ​សាកសួរ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ឈ្មោះ ព្រំ ឃឿ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មពួក និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ដោយ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​មាន​អក្សរ WY លើ​គ្រាប់​ថ្នាំ​ម្ខាង​ចំនួន​២៥​គ្រាប់ និង​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​២​កូន​ថង់ ។ ក្រោយ​ពី​ធ្វើការ​ចាប់​ឃាត់ខ្លួន​ឈ្មោះ ព្រំ ឃឿ​ន រួច​មក​ធ្វើការ​សាកសួរ​ហើយ​ទើប​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ចាន់​ថា ភេទ​ប្រុស នៅ​ភូមិ​ជាមួយ​គ្នា​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ចំនួន​៤​ថង់​, ម៉ូតូ​១​គ្រឿង​, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ថង់​ប្លា​សិ្ទ​កមួយ​ចំនួន ។ បន្ទាប់​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ទៀត ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១០​នាក់​នេះ​មុខសញ្ញា​ជួញដូរ​ចំនួន​៦​នាក់ និង​អ្នក​ប្រើប្រាស់​ចំនួន​៤​នាក់​ស្រី​ម្នាក់ និង​សរុប​វត្ថុ​តាង​ថ្នាំ​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​៦​ថង់​តូច​, ថ្នាំ​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​ចំនួន​៦៧​គ្រាប់​, ទូរស័ព្ទ​៦​គ្រឿង​, កាំបិត​២, ថង់​សម្រាប់​ច្រក​ពណ៌​ស​មួយ​ចំនួន​, ថង់​ពណ៌​លឿង​១, កូន​ធុងបាស​លាក់​ថ្នាំ​១​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ថ្នាំ​ញៀន​កម្លាំង​ជំនាញ​កំពុង​តែ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ