ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​សង្កត់ក​ចិន​ដល់​គេ​ប្រុង​លេង​វិញ ​អា​មេ​រិ​ក​ធ្វើការ​ទាមទារ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​ចិន ៖ កាសែត​អា​មេ​រិ​ក WALL STREET JOURNAL រាយ​ការណ៍​នា​ថ្ងៃ​ទី​២៦ មីនា ថា សហរដ្ឋ​អា​មេ​រិ​កបាន​ទាមទារ​ឱ្យ​ចិន​កាត់​បន្ថយ​ពន្ធគយ​លើ​ការ​នាំ​ចូល​រថយន្ត​អា​មេ​រិ​ក…

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​ចិន ៖ កាសែត​អា​មេ​រិ​ក WALL STREET JOURNAL រាយ​ការណ៍​នា​ថ្ងៃ​ទី​២៦ មីនា ថា សហរដ្ឋ​អា​មេ​រិ​កបាន​ទាមទារ​ឱ្យ​ចិន​កាត់​បន្ថយ​ពន្ធគយ​លើ​ការ​នាំ​ចូល​រថយន្ត​អា​មេ​រិ​ក ទិញ​ថែម​ទៀត​ឧបករណ៍ SEMI-CONDUTEURS អា​មេ​រិ​ក ហើយ​សម្រួល​ដល់​ការ​បញ្ចូល​បណ្តា​សហគ្រាស​អា​មេ​រិ​ក​ទៅ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​ចិន ។

ការ​ទាមទារ​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​តាម​រយៈ​សារលិខិត​មួយ​ច្បាប់​ផ្ញើ​កាលពី​ស​ប្តា​ហ៍​មុន ដោយ​រដ្ឋមន្ត្រី​រតនាគារ​អា​មេរិ​ក​លោក STEVEN MNUCHIN និង​តំណាង​ពាណិជ្ជកម្ម​អា​មេ​​រិ​ក លោក ROBERT LIGHTHIZER ដល់​ឧបនាយករដ្ឋមន្ត្រី​ថ្មី​ចិន លោក LIU HE ទទួល​បន្ទុក​ខាង​បញ្ហា​សេដ្ឋកិច្ច​ចិន ។ យោង​តាម​កាសែត​អា​មេ​រិ​ក​នេះ​ថា លោក STEVEN MNUCHIN គ្រោង​មក​កាន់​ក្រុង​ប៉េ​កាំ​ង​ដើម្បី​ចរចា​គ្នា ។

ដោយ​ចង់​វាយប្រហារ​ដល់​ឱនភាព​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ជាមួយ​ចិន​ដែល​កាលពី​ឆ្នាំទៅ​មិ​ញ​មាន​ដល់​៣៧៥​ពាន់​លាន​ដុល្លារ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ដំបូង​ប្រកាស​យកពន្ធ​គយ​លើ​ការ​នាំ​ចូល​ដែកថែប និង​អា​លុយ​មី​នី​ញ៉ូ​ម​មក​កាន់​សហរដ្ឋ​អា​មេ​រិ​ក បន្ទាប់​មក​នា​ថ្ងៃ​ទី​២២ មីនា ប្រកាស​ជាន់ក​ចិន ដោយ​លាតត្រដាង​ពី​គម្រោង​យកពន្ធ​បន្ថែម​លើ​បណ្តា​ផលិតផល​ចិន ដែល​មាន​ទឹកប្រាក់​ដល់​ទៅ​៦០​ពាន់​លាន​ដុល្លារ។

ចិន​នា​ថ្ងៃ​ទី​២៣ មីនា បាន​តបត​វិញ ដោយ​លើក​ពី​លទ្ធភាព​យកពន្ធ​គយ​មាន​ទឹកប្រាក់​៣​ពាន់​លាន​ដុល្លារ​ការ​នាំ​ចូល​មក​ពី​អា​មេ​រិ​ក ។

តាម​អ្នក​ជំនាញការ​ខាង​ពាណិជ្ជកម្ម​ទាំងឡាយ​ថា ចិន​អាច​ធ្វើការ​គាបសង្កត់​លើ​សហរដ្ឋ
អា​មេ​រិ​ក​វិញ សំដៅលើ​សហគ្រាស​ពហុ​ជាតិ​ធំ​ៗ​អា​មេ​រិ​ក ដែល​រកស៊ី​នៅ​ក្នុង​ដែនដី​ខ្លួន ។

សហគ្រាស​ទាំងនេះ​របស់​អា​េ​ម​រិ​ក​មាន​ដូច​ជា APPLE MICROSOFT STARBUCKS GENERAL MOTOR និង​ក្រុមហ៊ុន KIKE ជាដើម ។ ក្រៅពី​ទិដ្ឋភាព​ហិរញ្ញវត្ថុ​ក្រុង​ប៉េ​កាំ​ង​អាច​បង្ក​ភាព​ស្មុគស្មាញ​ដល់​ការ​រស់នៅ​តាម​រយៈ​ការ​ដាក់​បែបបទ​ថ្មី​ៗ ការ​ត្រួតពិនិត្យ ការ​ហាមឃាត់​ដល់​ការ​ដើរហើរ ការ​លុប​ចោល​បណ្តា​អាជ្ញា​ប័ន​នាំ​ចេញ ការ​ដំឡើង​ពន្ធ រហូត​ដល់​បណ្តេញ​ពួក​គេ​ចេញពី​បណ្តា​ទីផ្សារ​សាធារណៈ​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ