ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ «​មិន​ជឿ​ថា​ សាលា​ឧទ្ទ​រណ៍​ដោះ​លែង​អា​មេ​ក្បត់ជាតិ​ទេ​ព្រឹក​នេះ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា​នេះ សាលា​ឧទ្ទ​រណ៍កំ​ពុង​តែ​បើក​សវនាការ​រឿង​បណ្តឹង​សារទុក្ខ​របស់​លោក កឹ​ម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ខណៈ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា​នេះ សាលា​ឧទ្ទ​រណ៍កំ​ពុង​តែ​បើក​សវនាការ​រឿង​បណ្តឹង​សារទុក្ខ​របស់​លោក កឹ​ម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថាស​ម្តេច «​មិន​ជឿ​ថា​ សាលា​ឧទ្ទ​រណ៍​ដោះ​លែង​អា​មេ​ក្បត់ជាតិ​ទេ​ព្រឹក​នេះ​»  ។

សម្តេច​បាន​បញ្ជាក់​ថា អ្នក​ដែល​បញ្ជា​ចាប់ខ្លួន​ដំបូង គឺ ហ៊ុន សែន ជា​អ្នកបញ្ជា​ឲ្យ​ចាប់ខ្លួន​លោក កឹ​ម សុខា ទាំង​យប់ ក្រោយ​ពី​រក​ឃើញ​អំពើ​ក្ប​ត់​ជាតិ តែ​ទោះបីជា​សាលា​ឧទ្ទ​រណ៍​សម្រេច​ឲ្យ កឹ​ម សុខា នៅ​ក្រៅ​ឃុំ សម្តេច​ក៏​នឹង​អនុវត្ត​តាម ។ តែ​សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖ «​មិន​ជឿ​ថា សាលា​ឧទ្ទ​រណ៍​ដោះ​លែង​អា​មេ​ក្បត់ជាតិ​ទេ​ព្រឹក​នេះ​» ។

សូម​រម្លឹក​ថា លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​វេលា​រំលង​អា​ធ្រា​ត្យ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​មួយ​បង្ហាញ​ថា លោក​បាន​ឃុបឃិត​នឹង​អា​មេ​រិ​ក​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​ជា​យូរណាស់​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ