ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ប៉ូលិស​ដក​ទូរស័ព្ទ​ពី​លោក ម៉ា​ជ សុ​វ​ណ្ណា​ដែល​កំពុង​ជាប់​ឃុំ​នៅ​ព្រៃ​ស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ទៅ​ប៉ូលិស​ឲ្យ​ចាត់វិធានការ​ដកហូត​ទូរស័ព្ទ​ដៃ​ពី​លោក ម៉ា​ជ សុ​វ​ណ្ណា​រ៉ា មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ទៅ​ប៉ូលិស​ឲ្យ​ចាត់វិធានការ​ដកហូត​ទូរស័ព្ទ​ដៃ​ពី​លោក ម៉ា​ជ សុ​វ​ណ្ណា​រ៉ា មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ចំនួន​២,១២៥​នាក់ បាន​បញ្ជា​ឲ្យ​ដកហូត​ទូរស័ព្ទ​ជា​បន្ទាន់ ហើយ​បាន​បន្ទោស​ទៅ​ប៉ូលិស និង​ប្រធាន​គុក​ព្រៃ​ស ដែល​បណ្តែតបណ្តោយ​ឲ្យ​អ្នកទោស​ប្រើប្រាស់​ទូរស័ព្ទ​តេ​រាល់ថ្ងៃ ។ សម្តេច​តេ​ជោ​ដាក់​បញ្ជា​ថា ៖ «​ឥឡូវ​បញ្ជា​ប៉ូលិស​ឲ្យ​ដក​ទូរស័ព្ទ​ពី មា​ជ សុ​វ​ណ្ណា​រ៉ា […] ។ ហើយ​ម៉េច​ទុក​ឲ្យ​ម៉ា​ជ សុ​វ​ណ្ណា​រ៉ា ប្រើប្រាស់​ទូរស័ព្ទ ?​» […] បើ​មេ​គុក​គ្រប់គ្រង​មិន​បាន ដក​មេ​គុក​ចេញ ។ ម៉េច​បណ្តោយ​ឲ្យ ម៉ា​ជ សុ​វ​ណ្ណា​រ៉ា​ តេ​ទូរស័ព្ទ​រាល់ថ្ងៃ​» ។

ក្រោយ​បទបញ្ជា​ភ្លាម​ៗ មន្ត្រី​ប៉ូលិស​បាន​រាយការណ៍​ជូន​សម្តេច​ថា បាន​ដកហូត​ហើយ សម្តេច​ក៏​បាន​ផ្តាំ​ទៅ​ម៉ា​ជ សុ​វ​ណ្ណា​រ៉ា «​ជាប់​ឥត​មាន​ថ្ងៃ​ចេញ​ទេ​» ព្រោះ​មេ​របស់​គាត់ គឺ​លោក​សម រ​ង្ស៊ី ព្រហើន​ខ្លាំង​ពេក ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ថា ពួក​មន្ត្រី​បក​ប្រឆាំង​រួម​ទាំង​មេដឹកនាំ​របស់​គេ​បន្ត​ភូត​កុហក​មិន​ឈប់​អស់ពី​ថា សម្តេច​នឹង​ត្រូវ​អាស៊ាន និង​អូស្ត្រាលី​គាប់សង្កត់ ឥឡូវ​បែរជា​ប្រកាស​ថា ជប៉ុន​នឹង​អន្តរាគមន៍​គៀបសង្កត់​រាជរដ្ឋាភិបាល​ទៀត​ផង ។ សម្តេច​បាន​បញ្ជាក់​ថា ជប៉ុន​ធ្វើ​តម្រូវ​តាម​ប្រជាជន​ជាង​១៥​លាន​នាក់ មិនមែន​មនុស្ស​ប៉ុន្មាន​នាក់​របស់​លោក​សម រ​ង្ស៊ី​ទេ ។ សម្តេច​ក៏​បាន​ដាក់​ចេញ​នូវ​រូបមន្ត​២​មិន​១​មាន ដែល​មាន​ន័យ​ថា «​អត់​ចរចា អត់​លើកលែងទោស មានការ​បោះ​ឆ្នោត​» ។

សម្តេច​បញ្ជាក់​ថ្មី​ថា «​គ្មាន​ការ​ចរចាជាមួយ​អស់លោក​ឯង​ទេ ផ្លូវច្បាប់​គ្មាន​សិទ្ធ​ឲ្យុ​ខ្ញុំ​ចរចារ​ទេ ។ សិទ្ធ​ស្របច្បាប់​មាន​តែ​ចុះហត្ថលេខា​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើកលែង​ឲ្យ​អ្នក​ដែល​ជាប់គុក​ដោយ​សាលដីកា​តុលាការ​ស្ថាពរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ