ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចេះ​តិច ចេះ​ធ្វើ​ទៅ​រួច !

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​អន្តរា​គម​ឈុត​ខ្មៅ​របស់​ស្នងការ​ខេត្ត​ដោយ​មានការ​ចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី​លោក​បណ្ឌិត ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយទោ…

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​អន្តរា​គម​ឈុត​ខ្មៅ​របស់​ស្នងការ​ខេត្ត​ដោយ​មានការ​ចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី​លោក​បណ្ឌិត ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ បាន​ចុះ​ពិនិត្យ​ក្រុម​ដឹក​សម្ភារ​មក​ដាក់​តាំង​លក់​ថ្ងៃ​តាំង​ពិ​ពណ៌​ខាង​មុខ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​លួច​បន្លំ​លក់​សម្ភារ​បង្កប់​ដោយ​គ្រឿងញៀន ហើយ​​​បាន​ឃាត់​នាំ​រថយន្ត​មក​កាន់​ស្នងការ​ខេត្ត​ដើម្បី​ពិនិត្យ និង​ឆែកឆេរ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ម៉ា​ទឹកកក​ចំនួន​៦៦​កញ្ចប់​តូច ។ ក្រោយ​ពី​ឆែកឆេរ​ឃើញ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់​ដើម្បី​ធ្វើការ​សាកសួរ ។

 

លោក​វរសេនីយទោ លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​៥​នាក់​មាន ទី​១-​ឈ្មោះ ចាន់ ភារ​ម្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​, ទី​២-​ឈ្មោះ ខាន់ ណា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារមន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​, ទី​៣-​ឈ្មោះ ឆេ ណូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​តា​ហែ​ន ឃុំ​ក្តុល​លើ ស្រុក​កំ​រៀង ខេត្តបាត់ដំបង​, ទី​៤-​ឈ្មោះ ស លាង​ហ៊​ន ភេទ​ស្រី អាយុ​២២​​ឆ្នាំ នៅ​ភូមិ​ក្បាលដំរី​លើ ឃុំ​ក្បាលដំរី​លើ ស្រុក​កោះធំ ខេត្តកណ្តាល និង​ទី​៥-​ឈ្មោះ មុំ ម៉ី ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារមន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ