ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់ដីលុបផ្លូវបេតុងធ្វើឲ្យទឹកភ្លៀងហូរចូលផ្ទះពលរដ្ឋ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្លូវបេតុងរបស់មូលនិធិសង្កាត់វាលវង់ មានប្រវែងជាង២០០ម៉ែត្រ បានសាងសងឡើងនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ត្រូវបានប្រជាពលរដ្ឋមួយចំនួននាំគ្នាចាក់ដីថែមទាំងលុបផ្លូវបេតុងថែមទៀត ។ ដែលមិនអាចឲ្យទឹកហូរចាក់ចូលទៅក្នុងលូ…

ខេត្តកំពង់ចាម ៖ ផ្លូវបេតុងរបស់មូលនិធិសង្កាត់វាលវង់ មានប្រវែងជាង២០០ម៉ែត្រ បានសាងសងឡើងនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ត្រូវបានប្រជាពលរដ្ឋមួយចំនួននាំគ្នាចាក់ដីថែមទាំងលុបផ្លូវបេតុងថែមទៀត ។ ដែលមិនអាចឲ្យទឹកហូរចាក់ចូលទៅក្នុងលូ ជាប់ផ្លូវជាតិលេខ៧ថ្មីកើតនោះទេ ។ ហើយពេលដែលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឲ្យទឹកហូរចូលក្នុងផ្ទះថែមទាំងមានក្លិនស្អុយថែមទៀតផង ។ ហើយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ គេឃើញអាជ្ញាធរសង្កាត់វាលវង់ និងសង្កាត់សំបួរមាសចុះពិនិត្យទីតាំងនេះដើម្បីរៀបចំផែនការដាក់ប្រព័ន្ធលូផងដែរ ។

គ្រូបង្រៀនម្នាក់ឈ្មោះ ស មាស អាយុ៥៤ឆ្នាំ នៅភូមិខាងលើប្រាប់ឲ្យដឹងថា ដំបូងផ្លូវមុខផ្ទះគាត់មិនទាន់មានផ្លូវបេតុងនោះទេ ក្រោយមកដោយសារការយកចិត្តទុកដាក់របស់អាជ្ញាធរសង្កាត់វាលវង់ បានសាងសង់ផ្លូវបេតុង១ខ្សែកាត់មកផ្ទះគាត់ ។ គាត់ពិតជាមានសេចក្តីត្រេកអរ និងសមិទ្ធិផលនេះ ។ កន្លងមកឲ្យតែមានភ្លៀងធ្លាក់មកទឹកបានហូរចាក់ទៅចូលលូមួយកន្លែងនៅជាប់ផ្លូវជាតិលេខ៧ និងមិនដែលលិចចូលក្នុងផ្ទះរបស់គាត់ និងផ្ទះអ្នកជិតខាងឡើយ ។

លោកគ្រូ ស មាស ប្រាប់បន្តថា ប៉ុន្តែនៅខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ មានពលរដ្ឋនៅជិតផ្ទះរបស់គាត់បានទៅទិញដីមកចាក់ផ្លូវដីដែលរាងទាប តែការចាក់នោះថែមទាំងគ្របលើផ្លូវបេតុង ហើយក្រោយមកពេលដែលមានភ្លៀងធ្លាក់បង្អុរចុះមក ត្រូវស្ទះចរន្តទឹកហូរមិនកើតដែលជាហេតុធ្វើឲ្យទឹកហូរលិចចូលដល់ក្នុងផ្ទះរបស់គាត់រួមទាំងទូរទឹកកក និងរបស់របស់ផ្សេងទៀតត្រូវបានលិចដែរ ។ ដោយសារតែមានបាតុភាពបែបនេះគាត់បានឡើងទៅសាសាសង្កាត់វាលវង់ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយតែរហូតមកដល់ពេលនេះនូវតែមិនទាន់ឃើញមានដំណោះស្រាយណាមួយនោះទេ ។

ស្រ្តីឈ្មោះ សេន សូនី អាយុ៦០ឆ្នាំ នៅភូមិទី៦ សង្កាត់វាលវង់ ប្រាប់ថា ក្រោយពីពេលដែលពលរដ្ឋនៅក្បែរផ្ទះគាត់ចាក់ដីលើផ្លូវបេតុងនោះ ធ្វើឲ្យទឹកភ្លៀងហូរមកលិចចូលដល់ក្នុងផ្ទះអណ្តែតទាំងគ្រែ ហើយទឹកថែមទាំងមានក្លិនស្អុយថែមទៀត ។ រាល់ថ្ងៃនេះផ្ទះអ្នកនៅខាងលើ បានបង្ហូរទឹកទឹកធម្មតា និងទឹកស្អុយចេញពីផ្នែកខាងលើ ដោយទឹកបានមកទើរត្រង់មុខផ្ទះរបស់គាត់ ។ ពលរដ្ឋទាំងពីរនាក់នេះរួមនឹងអ្នកផ្សេងទៀត សំណូមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយកាយដីចេញវិញ ឬជួយរៀបចំដាក់ប្រព័ន្ធលូថ្មី ដើម្បីការពារកុំឲ្យទឹកហូរលិចចូលផ្ទះរបស់ពួកគាត់ និងអ្នកដ៏ទៃផ្សេងទៀត សង្ឃឹមថានឹងមានដំណោះស្រាយពីអាជ្ញាធរមិនខាន ។

លោក ម៉ន ហេន ចៅសង្កាត់វាលវង់ មានប្រសាសន៏ឲ្យដឹងថា មិនមានពលរដ្ឋណាមកសង្កាត់វាលវង់នោះទេ ដំណោះស្រាយមានតែការរៀបចំធ្វើលូជាសហគមន៍ដោយមានកិច្ចសហការណ៍ជាមួយនឹងសង្កាត់សំបួរមាស ដើម្បីរៀបចំធ្វើលូដើម្បីរៀបចំដាក់លូ សម្រាប់មូលនិធីឆ្នាំ២០១៨ ដើម្បីបញ្ចៀសកុំឲ្យទឹកហូរលិចផ្ទះពលរដ្ឋបន្តទៀត ហើយផ្លូវដែលនៅសេសសល់ និងប្រឹងប្រែងសាងសង់បន្តទៀតដើម្បីជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋទាំងនៅសង្កាត់វាលវង់ និងសង្កាត់សំបួរមាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ