ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ប្រទេស​បា.ញ់កាំភ្លើ.ង​ធំ​ដាក់​គ្នាស្ថិត​ក្នុង​ស្ថាន​ភាព​តានតឹង

6 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​-​ប្រទេស​ប៉ា​គី​ស្ថាន ៖ ប៉ូលិស​តំបន់​កា​ស្មៀ​រ​ឥណ្ឌា​រាយការណ៍​ថា ឥណ្ឌា និង​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ កន្លង​មកនេះ បាន​បាញ់កាំភ្លើង​ធំ​ដាក់​គ្នា​នៅ​ជិត​ខ្សែ​បន្ទាត់​ត្រួតពិនិត្យ​នៅ​កា​ស្មៀ​រ​ដែល​បង្ខំ​ឱ្យ​ប្រជាជន​ច្រើន​រយ​នាក់​រត់​ភៀសខ្លួន​ចេញ ។ ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​ដែល​សុទ្ធតែ​ទាមទារ​យក​តំបន់​កា​ស្មៀ​រទាំង​មូល​មាន…

ប្រទេស​ឥណ្ឌា​-​ប្រទេស​ប៉ា​គី​ស្ថាន ៖ ប៉ូលិស​តំបន់​កា​ស្មៀ​រ​ឥណ្ឌា​រាយការណ៍​ថា ឥណ្ឌា និង​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ កន្លង​មកនេះ បាន​បាញ់កាំភ្លើង​ធំ​ដាក់​គ្នា​នៅ​ជិត​ខ្សែ​បន្ទាត់​ត្រួតពិនិត្យ​នៅ​កា​ស្មៀ​រ​ដែល​បង្ខំ​ឱ្យ​ប្រជាជន​ច្រើន​រយ​នាក់​រត់​ភៀសខ្លួន​ចេញ ។

ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​ដែល​សុទ្ធតែ​ទាមទារ​យក​តំបន់​កា​ស្មៀ​រទាំង​មូល​មាន
ការ​កើនឡើង​ចាប់តាំងពី​ទាហាន​ឥណ្ឌា​៦​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ជំរំ​យោធា​មួយ​កាលពី​ដើមខែ​នេះ ។ ឥណ្ឌា​បាន​ចោទ​ប៉ា​គី​ស្ថាន​ថា​ជា​អ្នក​វាយប្រហារ ហើយ​សន្យា​ធ្វើការ​សងសឹក​វិញ ។

យោង​តាម​ប៉ូលិស​ឥណ្ឌា​ថា ពួក​ប៉ា​គី​ស្ថាន​បាន​បាញ់កាំភ្លើង​ធំ​ដែល​បង្ខំ​ឱ្យ​អ្នក​ភូមិ​ជា​ច្រើន​រយ​នាក់​ចាក​ចេញពី​លំនៅ​ឋាន ។ ពេល​នោះ​កងទ័ព​ឥណ្ឌា​បាន​តបត​វិញ ។ ចំណែក​ប៉ា​គី​ស្ថាន​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ។

ទោះបី​មាន​បទ​ឈប់​បាញ់​គ្នា ដែល​នៅ​តែ​ជាធរមាន​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​ក្តី ក៏​ឧប្បត្តិ
ហេតុ​នានា​តែង​កើត​មាន​ញឹកញាប់​តាម​បណ្តោយ​ខ្សែបន្ទាត់​ពុះ​ចែក​គ្នា​នៃ​តំបន់​កា​ស្មៀ​រ ។ រដ្ឋអំណាច​ឥណ្ឌា​ចាប់តាំងពី​ជាង​២៥​ឆ្នាំ​មក​ហើយ​ខិតខំ​បញ្ចប់​ការ​បះបោរ​បំបែក​ខ្លួន​និយម​នៅ​កា​ស្មៀ​រ​តំបន់​ចុង​ខាងជើង​បំផុត​របស់​ប្រទេស ហើយ​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ថា​ជា​អ្នក​ជួយ​ទ្រទ្រង់​ឧទ្ទាម​កម្ម ដោយ​ជួយ​ផ្តល់​ជា​កម្លាំង​មនុស្ស គ្រឿង​ឧបករណ៍ និង​ទឹកប្រាក់​តែ​ប៉ា​គី​ស្ថាន​ប​ដិសេ​ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ