ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ចង់​ចរចា​ជាមួយ​អា​មេ​រិ​កហើយ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង ៖ វិមានប្រធានាធិបតី​កូរ៉េ​ខាងត្បូង​រាយការណ៍​កាលពីថ្ងៃ​ទី​២៥ កុម្ភៈ ថា គណៈប្រតិភូ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​មក​ចូលរួម​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា អូ​ឡាំ​ពិ​ក​រដូវរងា​នៅ PYEONGCHANG បាន​សម្តែង​ពី​ឆន្ទៈ​របស់​ប្រទេស​ខ្លួន​ចាប់ផ្តើម​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេ​រិ​ក ។…

សហរដ្ឋ​អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង ៖ វិមានប្រធានាធិបតី​កូរ៉េ​ខាងត្បូង​រាយការណ៍​កាលពីថ្ងៃ​ទី​២៥ កុម្ភៈ ថា គណៈប្រតិភូ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​មក​ចូលរួម​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា
អូ​ឡាំ​ពិ​ក​រដូវរងា​នៅ PYEONGCHANG បាន​សម្តែង​ពី​ឆន្ទៈ​របស់​ប្រទេស​ខ្លួន​ចាប់ផ្តើម​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេ​រិ​ក ។

ក្នុង​សេចក្តី​ប្រកាស​មួយ​វិមាន​ប្រធានាធិបតី​អះអាង​ថា ក្រុង​ព្យុ​ង​យ៉ាង​បង្ហាញ​ពី​ឆន្ទៈ​នោះ
ប្រាប់​ដល់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN ពេល​ជួប​ពិភាក្សា​គ្នា​ជា​សម្ងាត់​​រយៈពេល​ជិត​១​ម៉ោង​រវាង​រូប​លោក និង​គណៈប្រតិភូ​កូរ៉េ​ខាងជើង ។

គណៈប្រតិភូ​នេះ​អះអាង​ប្រាប់​ដល់​លោក MOON ថា ក្រុង​ព្យុ​ង​យ៉ាង​ប្តេជ្ញា​ចិត្ត​ចាប់ផ្តើម​ការ​ចរចា​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន ហើយ​យល់​ស្រប​តាម​ទស្សនៈ​របស់​លោក MOON ដែល​ថា​ទំនាក់ទំនង​រវាង​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​សេ​អ៊ូ​ល ព្រមទាំង​ទំនាក់ទំនង​រវាង​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ត្រូវ​តែ​មានការ​រីក​ចម្រើន​ដំណាលគ្នា ។

ទោះបី​យ៉ាងណា ក្រសួងការបរទេស​អា​មេរិ​ក​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៥ កុម្ភៈ ថា ដំណោះ​ស្រាយ​មួយ​ចំពោះ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នៅ​តែ​ជា​លក្ខខណ្ឌ​ជា​មុន​សម្រាប់​រាល់​ការ​កែ​លម្អ​ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង ។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈប្រតិភូ​កូរ៉េ​ខាងជើង​មក​ចូលរួម​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​គូសបញ្ជាក់​ថា ក្រុង​ព្យុ​ង​យ៉ាង​បើកចំហ​ចំពោះ​ការ​ចរចា​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​េ​ម​រិ​ក​និយាយ​ថា យើង​ទាក់ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយកូរ៉េ​ខាងត្បូង​ទាក់ទិន​នឹង​ចម្លើយ​រួម​របស់​យើងចំពោះ​កូរ៉េ​ខាងជើង ។ ដូច​ការ​អះអាង​របស់លោក MOON ការ​កែ​លម្អ​ទំនាក់ទំនង​រវាងកូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង​ពុំ​អាច​ធ្វើ​ដាច់ដោយឡែក​ពី​ដំណោះស្រាយ​មួយ​លើ​កម្មវិធីនុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ឡើយ។

ចំពោះ​ទណ្ឌកម្ម​ថ្មី​ខ្លាំង​បំផុត​របស់​អា​មេ​រិ​ក​ប្រឆាំង​ខ្លួន​កូរ៉េ​ខាងជើង​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ពី​វិធានការ​តបត​វិញ​របស់​ខ្លួន​ផ្ទាល់ ប្រសិនបើ​ការ​ហ៊ុម​ព័ទ្ធ​សមុទ្រ ព្រមទាំង​ទណ្ឌកម្ម​ឯទៀត​ៗ​ត្រូវ​ដាក់​ដូច​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​និយាយ​ថា លោក​ត្រាំ ប្រកាស​ពី​ទណ្ឌកម្ម​ថ្មី​ៗ ជាពិសេស​ការ​ហ៊ុម​ព័ទ្ធ​ទាំងស្រុង​ពាណិជ្ជកម្ម​តាម​ផ្លូវសមុទ្រ​របស់​កូរ៉េ​ខាងជើង​ជាមួយ​ប្រទេស​ឯទៀត ៗ ។ កូរ៉េ​ខាងជើង​ធ្លាប់​ប្រកាស​ជា​ច្រើន​លើក​ហើយ​ថា ខ្លួន​ចាត់​ទុក​ការ​ហ៊ុម​ព័ទ្ធ​ប្រភេទ​នេះ​ថា​ជាអំពើ​នៃ​សង្គ្រាម​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ