ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី ជី​ន​ពីង អាច​ក្លាយជា​ប្រធានាធិបតី​អស់​មួយ​ជីវិត

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ សារព័ត៌មាន​ចិន​មួយ​រាយការណ៍​នា​ថ្ងៃ​ទី​២៥ កុម្ភៈ ថា បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​បាន​​ស្នើ​ឱ្យ​លុប​ចោលការ​កម្រិត​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រធានាធិបតី​អាច​កាន់​តំណែង​ត្រឹម​២​អាណត្តិដែល​បែប​នេះ​នឹង​បើកផ្លូវ​ឱ្យ​មេដឹកនាំ​បច្ចុប្បន្ន លោក​ស៊ី ជី​ន​ពីង អាច​កាន់​អំណាច​អស់​មួយជីវិត ។…

ប្រទេស​ចិន ៖ សារព័ត៌មាន​ចិន​មួយ​រាយការណ៍​នា​ថ្ងៃ​ទី​២៥ កុម្ភៈ ថា បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​បាន​​ស្នើ​ឱ្យ​លុប​ចោលការ​កម្រិត​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រធានាធិបតី​អាច​កាន់​តំណែង​ត្រឹម​២​អាណត្តិដែល​បែប​នេះ​នឹង​បើកផ្លូវ​ឱ្យ​មេដឹកនាំ​បច្ចុប្បន្ន លោក​ស៊ី ជី​ន​ពីង អាច​កាន់​អំណាច​អស់​មួយជីវិត ។

គណៈកម្មាធិការ​កណ្តាល​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​របៀប​ជា​សភា​របស់​បក្ស​បាន​ស្នើ​ឱ្យ​លុប​ចេញពី​រដ្ឋធម្មនុញ្ញ​ចិន​នូវ​មាត្រា​ដែល​ចែង​ថា ប្រធានាធិបតី​មួយ​រូប​ពុំ​អាច​កាន់​តំណែង​លើស​ពីរ​អាណត្តិ​ជាប់​ៗ​គ្នា ដែល​មួយ​អាណត្តិ​មាន​រយៈពេល​៥​ឆ្នាំ​ឡើយ ។ លោក​ស៊ី ជី​ន
ពីង ឡើង​ធ្វើ​ប្រធានាធិបតី​ចិន​ចាប់តាំងពី​ឆ្នាំ២០១៣​មក​ដោយ​តាម​ធម្មតា​ត្រូវ​ចាក​ចេញពី​តំណែង​ក្នុង​ឆ្នាំ​២០២៣ ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា គណៈកម្មាធិការ​កណ្តាល​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន ក៏​ស្នើ​ផង​ដែរ​បញ្ចូល​គំនិត​លោក​ស៊ី ជី​ន​ពីង​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស ។
រាល់​សំណើ​ទាំងនេះ​ត្រូវ​ដាក់​ជូន​សភា​ប្រជាជន​ចិន​អនុម័ត​នា​សម័យប្រជុំ​ពេញអង្គ​ប្រចាំឆ្នាំ​ដែល​ត្រូវ​បើក​ធ្វើ​នា​ថ្ងៃ​ទី​៥ មីនា ខាង​មុខ​នេះ ។

ក្នុង​ឱកាស​នៃ​សមាជិក​លើក​១៩​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ខែ​តុលា ឆ្នាំ​២០១៧ លោក​ស៊ី ជី​ន​ពីង ទទួល​បាន​រួច​ហើយ​ការ​បញ្ចូល​គំនិត​លោក​ស្តី​ពី​លទ្ធិសង្គមនិយម​តាម​បែប​ចិន​នៃ​សករាជ​ថ្មី​ទៅ​ក្នុង​លក្ខន្តិកៈ​របស់​បក្ស ដែល​នោះ​ជា​កិត្តិយស​ដ៏​ឧត្តម​ផ្តល់​ជូន​មេដឹកនាំ​មួយ​រូប​ដែល​នៅ​រស់រាន​មានជីវិត​ធ្លាប់តែ​ប្រគល់​ម្តង​គត់​ដល់​លោក​ប្រធាន​ម៉ៅ សេ​ទុង ស្ថាបនិក​របប​កុំ​មុ​យ​នី​ស្ត​ចិន​កាលពី​ឆ្នាំ​១៩៤៩ ។

ចាប់តាំងពី​ឡើង​កាន់​តំណែង​ប្រមុខ​បក្ស​ពីដំណាច់ឆ្នាំ​២០១២​មក លោក​ស៊ី ជី​ន​ពីង បាន
ប្រមូលផ្តុំ​អំណាច​ដែល​គ្មាន​មេដឹកនាំ​ចិន​ណាមួយរូប​ធ្លាប់​ធ្វើ​ឡើយ ចាប់តាំងពី​យ៉ាងតិច​២៥​ឆ្នាំ​មកនេះ ។ លោក​សន្យា​ពី​ការ​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​នាំ​ឱ្យ​មន្ត្រី​ជាង​១​លាន​នាក់​ទទួលទណ្ឌកម្ម​រួច​ហើយ​ដែល​បែប​នេះ​នាំ​ឱ្យ​អ្នកខ្លះ​គិតថា លោក​ប្រើ​មធ្យោបាយ​នោះ​ដើម្បី​កម្ចាត់​រាល់អ្នកប្រឆាំង​ផ្ទៃក្នុង ។

លោក WILLY LAM ជា​អ្នក​សិក្សា​នយោបាយ​មួយ​រូប​នៃ​សាកលវិទ្យាល័យ​ចិន​ក្រុង​ហុង​កុង​ព្យាករណ៍​ថា ខ្ញុំ​គិត​ថា លោក​ស៊ី ជី​ន​ពីង នឹង​ក្លាយជា​អធិរាជ​អស់​មួយ​ជីវិត ព្រមទាំង​ជា​ម៉ៅ​សេ​ទុង​នៃ​សតវត្ស​ទី​២១ ។ ប្រសិនបើ​សុខភាព​លោក​អំណោយផល​លោក​អាច​ស្ថិត​នៅ​កាន់​អំណាច​២០​ឆ្នាំ មាន​ន័យ​ថា រហូត​ដល់​ឆ្នាំ​២០៣២ ក្នុង​ឋានៈ​ជា​អគ្គលេខា​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន និង​រហូត​ដល់​ឆ្នាំ​២០៣៣ ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ ។ ក្នុង​ឆ្នាំ​២០៣៣ លោក​ស៊ី ជី​ន​ពីង ពេល​នោះ​នឹង​មាន​អាយុ​៨០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ