ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​ផ្លែ​ឈើជូរ​ៗ​​ចំពោះ​សរសៃឈាម​ខួរក្បាល​

6 ឆ្នាំ មុន

ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន American Heart Association បាន​រក​ឃើញ​ថា សារធាតុ​មួយ​ដែល​មាន​ក្នុង​ផ្លែ​ឈើ ជូរ​ៗ​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បែប​ស្ទះ​សរសៃឈាម លើ​មនុស្ស​ស្រី​បាន ។ ការ​សិក្សា​បង្ហាញ​ថា…

ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន American Heart Association បាន​រក​ឃើញ​ថា សារធាតុ​មួយ​ដែល​មាន​ក្នុង​ផ្លែ​ឈើ ជូរ​ៗ​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បែប​ស្ទះ​សរសៃឈាម លើ​មនុស្ស​ស្រី​បាន ។

ការ​សិក្សា​បង្ហាញ​ថា ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ឈើ​ជូរ​ៗ​ច្រើន អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​រហូត​ដល់​១៩​ភាគរយ នេះ​បើ​យើង​ប្រៀបធៀប​នឹង​អ្នក​ដែល​មិន​បាន​ញ៉ាំ​ទៀងទាត់​ដូច​គ្នា ។

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា សារធាតុ Flavonoids ក្នុង​ផ្លែ​ឈើ ជូរ​ៗ​មាន​ឥទ្ធិពល​យ៉ាង​ពិសេស​លើ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ សារធាតុ​មួយ​នេះ​ដែរ គឺជា Phytochemicals ដែល​មាន​នាទី​បំពាក់​ពណ៌​ក្រហម លឿង និង​ខៀវ​លើ​បន្លែ និង​ផ្លែ​ឈើ ។

ការ​សិក្សា ផ្សេង​ៗ​ទៀត​បង្ហាញ​ថា Flavonoids ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ដែល​ខ្លាំង​ក្លា​មួយ ដែល​អាច​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​វីតាមីន E និង C ។ ក្រៅពី​នេះ​វា​ក៏​ជំរុញ​ដល់​ការ​ទប់ស្កាត់​ជំងឺ​ដុំ​សាច់​មហារីក​ក្នុង​ខ្លួន​ដែរ​។

រុក្ខជាតិ​ជា​អាហារ​ទាំងអស់​សុទ្ធតែ​ជា​ប្រភព​នៃ​សារធាតុ Flavonoids នេះ ប៉ុន្តែ​កំហាប់​របស់​វា​មាន​ច្រើន​ជាងគេ​នោះ​គឺ​នៅ​ក្នុង​ផ្លែ​ឈើ​ជូរ​ៗ ផ្លែ​ប៊័រ​រី ខ្ទឹមបារាំង តែ​បៃតង ជី​វ៉ាន់ស៊ុយ និង​ស្រាក្រហម ។

ការ​សិក្សា​ផ្សេង​ទៀត​និយាយ​ថា សារធាតុ Flavonoids របស់​ផ្លែ​ឈើ​ជូរ​ៗ​មាន​ប្រយោជន៍​​ចំពោះ​លំហូរ​ឈាម និង​ជម្រាប់​របស់​សរសៃឈាម ។ ថ្វីបើ​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​វីតាមីន C ច្រើន​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​ដោយ ក៏​សារធាតុ Flavonoids ផ្តល់​នូវ​ការ​ការពារ​តាម​រយៈ​យន្តការ​ជា​ច្រើន​ដូច​ជា ឥទ្ធិពល​ប្រឆាំង​ការ​រលាក និង​ពង្រឹង​ដល់​មុខងារ​សរសៃឈាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ