ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ស្ត្រី​ដែល​ចង​.​ក​សម្លា.ប់​ហើយ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ស្រុក​ស្នួល​បាន​អះអាង​ថា ការ​ស្លាប់​របស់​ស្ត្រី​ម្នាក់​ដែល​បាន​ចង​.​ក សម្លាប់​ខ្លួន​នៅ​ក្នុង​ព្រៃ​គឺ​មិន​ពាក់ព័ន្ធ​ដូច​តាម​ការ​លើក​ឡើង​ថា ស្ត្រី​រង​គ្រោះ​មាន​ប្តី​បាន​រង​របួស ដោយ​ការ​តវ៉ា​ដីធ្លី ហើយ​សមត្ថ​ក៏​តាម​រក​គាត់​ផង​ដែរ​ដោយសារ​គាត់​ជា​អ្នករាយការណ៍​ទៅ​វិទ្យុ អាស៊ី​សេរី ។…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ស្រុក​ស្នួល​បាន​អះអាង​ថា ការ​ស្លាប់​របស់​ស្ត្រី​ម្នាក់​ដែល​បាន​ចង​.​ក សម្លាប់​ខ្លួន​នៅ​ក្នុង​ព្រៃ​គឺ​មិន​ពាក់ព័ន្ធ​ដូច​តាម​ការ​លើក​ឡើង​ថា ស្ត្រី​រង​គ្រោះ​មាន​ប្តី​បាន​រង​របួស ដោយ​ការ​តវ៉ា​ដីធ្លី ហើយ​សមត្ថ​ក៏​តាម​រក​គាត់​ផង​ដែរ​ដោយសារ​គាត់​ជា​អ្នករាយការណ៍​ទៅ​វិទ្យុ អាស៊ី​សេរី ។ ព្រោះតែ​គាត់​អស់​ផ្លូវ​ដើរ​ពួន​នៅ​ក្នុង​ព្រៃ អត់​អី​ហូប​ក៏​សម្រេចចិត្ត​ចង់​.​ក​សម្លាប់​ខ្លួន ព្រោះតែ​រង​អំពើរ​អយុត្តិធម៌​ក្នុង​សង្គម ។ អាជ្ញាធរ​បាន​រក​ឃើញ​ថា ការ​សម្រេចចិត្ត​ចង​.​ក សម្លាប់​ខ្លួន​របស់​ស្ត្រី​រូប​នេះ​ដោយសារ​តែ​មាន​ជម្ងឺ​ប្រចាំ​កាយ​រាំ​រ៉ៃ​ពោល​គឺ​ជម្ងឺអេដស៍ ។ ហើយ ស្ត្រី​រង​គ្រោះ​ក៏​មិន​មាន​ប្តី​ជា​ក្រុម​អ្នក​តវ៉ា​ដីធ្លី និង​រង​របួស​អី​នោះ​ដែរ ។

អធិការ​នគរបាល​ស្រុក​ស្នួល​លោក​វរសេនីយ៍ឯក ចាន់ សុ​គី​ម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា សព​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ុ​ល ចិន្តា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រៈ ស្រុក​ស្នួល ត្រូវ​បាន​នគរបាល និង​អ្នក​ភូមិ​ស្វែងរក​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ព្រៃ ខាងក្រោយ​ភូមិ​បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ បាន​បាត់​ខ្លួន​ពី​ផ្ទះ​មាន​រយៈ​ជិត​១​ស​ប្តា​ហ៍ ។ លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ទៀត​ថា ស្ត្រី​រង​គ្រោះ​មាន​ប្តី​ឈ្មោះ គ្រី យ៉ា​ហាំ​ភ្លី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា ។

តាម​ការ​រៀបរាប់​ពី​បុរស​ជា​ប្តី​ឈ្មោះ គ្រី យ៉ា​ហាំ​ភ្លី អាយុ​២៩​ឆ្នាំ បាន​ប្រាប់​អាជ្ញាធរ​ថា ប្រ​ព​ន្ឋ​របស់​ខ្លួន​មាន​ជម្ងឺអេដស៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ហើយ​ការ​សម្រេចចិត្ត​គិត​ខ្លី​សម្លាប់ ខ្លួន​ដោយ​ចង​.​ក​នេះ​គឺ​អាច​បណ្តាល​មក​ពី​នាង​មាន​ជម្ងឺ​ប្រចាំ​កាយ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ