ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ៖ កិច្ចព្រមព្រៀង​​ម​ជាមួយ​កូរ៉េ​​​ជិត​សម្រេច​ហើយ

6 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា សហរដ្ឋ​អាមេ​រិក​​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង ខណៈ​ប្រទេស​នេះ​ព្យាយាម​ទទួល​បានការ​រួច​ពន្ធ និង​កំពុង​តែ​ដំណើរការ​ចរចា​លើ​ការ​កែទម្រង់​កិច្ចព្រម​ព្រៀង​​ពាណិជ្ជកម្ម​ទ្វេភាគី ។…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា សហរដ្ឋ​អាមេ​រិក​​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង ខណៈ​ប្រទេស​នេះ​ព្យាយាម​ទទួល​បានការ​រួច​ពន្ធ និង​កំពុង​តែ​ដំណើរការ​ចរចា​លើ​ការ​កែទម្រង់​កិច្ចព្រម​ព្រៀង​​ពាណិជ្ជកម្ម​ទ្វេភាគី ។

លោក​ត្រាំ បាន​និយាយ​នៅ White House កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា កិច្ចព្រមព្រៀង​អា​មេ​រិ​ក​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង ជិត​សម្រេច​បាន​ហើយ ។ លោក​ថា ៖« យើង​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​ដ៏​ល្អ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​យើង​ហើយ ។ វា​ធ្លាប់​ជា​កិច្ចព្រម​ព្រៀង​ដែល​បង្ក​បញ្ហា​ជា​ច្រើន​ដល់​ប្រទេស​របស់​យើង​ក្នុង​ផ្នែក​ការងារ និង​ផ្នែក​ដទៃ​ជា​ច្រើន​ទៀត » ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Wilbur Ross បាន​បកស្រាយ​ថា សហរដ្ឋអាមេរិក​ជិត​សម្រេច​បានការ​ដោះស្រាយ​យ៉ាង​ទូលំទូលាយ​ជាមួយ​កូរ៉េ​ខាងត្បូង ។ លោក​ថា ៖ «ប្រសិនជា​សម្រេច​បាន វា​នឹង​រួម​មាន​ផ្នែក​២៣២ និង​បញ្ហា​ពាណិជ្ជកម្ម​ធំ​ៗ​ដទៃ​ទៀត » ។

គួរ​បញ្ជាក់​ថា ផ្នែក​២៣២ គឺ​ស្ថិត​ក្នុង​ច្បាប់​ពង្រីក​ពាណិជ្ជកម្ម​ឆ្នាំ​១៩៦២ របស់​សហ​រដ្ឋ​អាមេរិក ។ ផ្នែក​នេះ​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ដាក់​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម ប្រសិនបើ​ការ​នាំ​ចូល​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ។

កូរ៉េ​ខាងត្បូង​ស្ថិត​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​រួច​ផុត​ពី​ការ​ដាក់​ពន្ធ ។ សហរដ្ឋអាមេរិក​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងនេះ​រួច​ផុត​ពី​ពន្ធ ខណៈ​ពួក​គេ​បាន​ចរចា ។

មន្ត្រី​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​បាន​ជួប​គ្នា​នៅ​ក្នុង​ខែ​នេះ ដើម្បី​ចរចា​លើ​ការ​កែទម្រង់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ។ មុន​ពេល​ចរចា លោក​ត្រាំ បាន​ផ្តល់​សញ្ញា​ថា លោក​អាច​នឹង​ដកទ័ព​ចេញពី​ប្រទេស​កូរ៉េ​ខាងត្បូង ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គ្មាន​លក្ខខណ្ឌ​ល្អ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ