ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រករបៀង​សេដ្ឋកិច្ច​​​នឹង​មាន​ប្រជាប្រិយភាព ខណៈ​អា​មេ​រិ​ក​ដាក់​ពន្ធ​លើ​ចិន

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ យោង​តាម​សភាពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​របស់​ថៃ​អាច​ទទួល​បានការ​វិនិយោគ​បន្ថែម ព្រោះ​វិនិយោគិន​បរទេស​បាន​កែប្រែ​ទស្សនៈ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ប្រកាស​ពី​ការ​ដាក់​ពន្ធ​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ​លើ​ប្រទេស​ចិន ។…

ទីក្រុង​បាងកក ៖ យោង​តាម​សភាពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​របស់​ថៃ​អាច​ទទួល​បានការ​វិនិយោគ​បន្ថែម ព្រោះ​វិនិយោគិន​បរទេស​បាន​កែប្រែ​ទស្សនៈ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ប្រកាស​ពី​ការ​ដាក់​ពន្ធ​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ​លើ​ប្រទេស​ចិន ។

លោក Buntoon Wongseelachote អនុប្រធាន​ផ្នែក​ចរចា​ពាណិជ្ជកម្ម​បរទេស​ប្រចាំ​សភា​នេះ និយាយ​ថា នៅ​ពេល​ប្រទេស​ចិន​ចូល​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហ​រដ្ឋ​អាមេរិក ក្រុមហ៊ុន​ផលិត​ជា​ច្រើន​អាច​នឹង​បង្កើន​ការ​វិនិយោគ​ក្នុង​ប្រទេស​ថៃ ។

រដ្ឋាភិបាល​ថៃ​កំពុង​លើកតម្កើង​គំនិត​ផ្តួចផ្តើម​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស ។

លោក​និយាយ​ថា ៖« វិនិយោគិន​អាច​នឹង​គិត​ថា ប្រទេស​ថៃ​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ ។ ជាមួយ​គ្នា​នេះ ប្រទេស​វៀតណាម ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ព្រុយ​ណេ ក៏​គ្មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ជាង​ប្រទេស​ថៃ​ដែរ នៅ​ពេល​កិច្ចព្រមព្រៀង TPP ថ្មី​បាន​អនុម័ត​ចោល​សហរដ្ឋអាមេរិក » ។

ប៉ុន្តែ​លោក​ទទួលស្គាល់​ថា ព្រោះតែ​មាន​ខ្សែ​សង្វា​ក់​ផលិតកម្ម​ក្នុង​ប្រទេស​ចិន ថៃ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ដាក់​ពន្ធ​របស់​សហរដ្ឋអាមេរិក ។

លោក Buntoon បន្ត​ថា ការ​ដាក់​ពន្ធ​ថ្មី​អាច​នឹង​ជំរុញ​ឲ្យ​ប្រទេស​ចិន​នាំ​ចូល​គ្រឿង​អេ​ឡិច​ត្រូ​និក​តិច​ជាង​មុន ។

លោក Sompop Manarungsan ប្រធាន​គ្រប់គ្រង​វិទ្យាស្ថាន Panyapiwat និយាយ​ថា ការ​​នាំ​ចេញ​របស់​ថៃ អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​សង​សឹង​គ្នា​រវាង​ប្រទេស​សេដ្ឋ​កិច្ច​ធំ​ៗ​ទាំង​ពីរ​ខាងលើ ព្រោះ​ទ​ង្វើ​ទាំងនេះ​នឹង​ប៉ះពាល់​ដល់​ខ្សែ​សង្វា​ក់​ពិភពលោក​ទាំងមូល ។

លោក​ព្យាករ​ថា លោក​ត្រាំ អាច​នឹង​បន្ត​រឹត​បន្តឹង​វិធានការ​ដើម្បី​បង្កើន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​របស់​ខ្លួន និង​បង្កើន​សមត្ថភាព​នាំ​ចេញ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ លោកស្រី Chutima Bunyapraphasara បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​​ថា ក្រសួង​នឹង​បញ្ជា​ឲ្យ​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម
វាយតម្លៃ​លើ​ផល​ប៉ះពាល់ និង​ប្រមូល​ព័ត៌មាន​ដើម្បី​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ