ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំប៉ី​ស្ប៉ា រក្សា​ទំនៀមទំលាប់​ប្រពៃណី​ពី​បុរាណ​តាម​រយៈ​​ស្ទា​យ​ម៉ាស្សា​ខ្មែរ​បុរាណ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ បច្ចុប្បន្ន​នេះ​ហាង​ម៉ាស្សា​នៅ​ទី​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​រីក​ព្រោង​ព្រាត​ដូច​ផ្សិត ហើយ​​របរ​នេះ​កាន់តែ​ពេញ​និយម ដោយសារ​តែ​សព្វ​ថ្ងៃនេះ​មិនមែន​មាន​តែ​បុរស​នោះ​ទេ​ ដែល​ចូល​ចិត្តរក​សេវា​ម៉ាស្សា សូ​ម្បី​តែ​ស្ត្រី​ក៏​និយម​ទៅ​រក​សេវា​នេះ​ដែរ ដើម្បី​​បំបាត់​ស្ត្រេ​ស ភាព​នឿយ…

​រាជធានី​ភ្នំពេញ​ ៖ បច្ចុប្បន្ន​នេះ​ហាង​ម៉ាស្សា​នៅ​ទី​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​រីក​ព្រោង​ព្រាត​ដូច​ផ្សិត ហើយ​​របរ​នេះ​កាន់តែ​ពេញ​និយម ដោយសារ​តែ​សព្វ​ថ្ងៃនេះ​មិនមែន​មាន​តែ​បុរស​នោះ​ទេ​ ដែល​ចូល​ចិត្តរក​សេវា​ម៉ាស្សា សូ​ម្បី​តែ​ស្ត្រី​ក៏​និយម​ទៅ​រក​សេវា​នេះ​ដែរ ដើម្បី​​បំបាត់​ស្ត្រេ​ស ភាព​នឿយ និង​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ថ្លា ព្រមទាំង​មាន​សុខភាព​ល្អ ។​

​ខណៈ​ដែល​វិស័យ​នេះ​ កំពុង​តែ​រីក​លូតលាស់​គួរ​ឲ្យ​កត់សម្គាល់ ជា​ការ​ពិត​ហាង​ម៉ាស្សា​មាន​​ច្រើន​កន្លែង ប៉ុន្តែ​ហាង​ខ្លះ មិន​បាន​ផ្តល់​ភាព​ពេញចិត្ត​ឱ្យ​ភ្ញៀវ​ច្រើន​នោះ​ទេ​។​

​ហាង​ចំប៉ី​ស្ប៉ា​ជា​ហាង​មួយ​ដែល​ផ្តល់​សេវាកម្ម​ម៉ាស្សា​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ជា​​ហាង​ដែល​មានឈ្មោះ​ល្បី​គួរសម​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​តែ​ហាង​ចំប៉ី​ស្ប៉ា មួយ​​នេះ​ហាក់​រក្សា​បាន​នៅ​​លក្ខណៈ​បុរាណ បើ​ទោះជា​សម័យនេះ​ ជា​សម័យ​ស៊ី​វិ​ល័យ​ក៏​ដោយ​។ ពេល​ចូល​ទៅ​ខាងក្នុង​ហាង ឃើញ​មាន​តុបតែង​លក្ខណៈ​បែប​បុរាណ អម​ដោយ​​ធម្មជាតិ ព្រមទាំង​មាន​ភ្លេង​កំដរ​ដ៏​លន្លង់លន្លោច​ស័​ក្កិ​សមជា​កន្លែង​ដែល​ផ្តល់​អារម្មណ៍​ស្ងប់ស្ងាត់ និង​ស្រស់ថ្លា និង​សម្រាក​ចិត្ត​កាយ​។​

​គ្រូ​បណ្តុះបណ្តាល​ខាង​ផ្នែក​ម៉ាស្សា​ម្នាក់​នៅ​ហាង​ចំប៉ី​ស្ប៉ា គឺ​លោក​វ៉ា​ត់ ណា​ឡំ បាន​រៀប​រាប់​ថា ​បានជា​ចំប៉ី​ស្ប៉ា​ធ្វើការ​តុបតែង​ និង​រចនា​ហាង​មាន​លក្ខ​ណៈ​បុរាណ​ដោយ​លាយ​លំ​​និង​ធម្មជាតិ គឺ​ដោយសារ​យល់​ឃើញ​ថា ​ស្ប៉ា​គឺជា​កន្លែង​សម្រាប់​សំរាកកាយ សម្រួល​អារ​ម្ម​ណ៍​​នៅ​ពេល​ដែល​មានការ​ហត់នឿយ សម្រួល​ដល់​ការ​ឈឺ​ចុករ​រោយ ស្ពឹក​ស្រពន់​នៃ​សារពាង្គ​កាយ​ក្រោយ​រង​សម្ពាត​ពីរ​ការងារ​ធ្ងន់​ៗ​។ នេះ​ជា​មូលហេតុ​ដែល​ស្ប៉ា​ត្រូវការ​ភាព​ស្ងប់ស្ងាត់ ដើម្បី​ឱ្យ​អារ​ម្ម​ណ៍​​មាន​ភាព​ស្រស់​រីករាយ ពោ​ពេញ​ទៅ​ដោយ​ថាមពល​។​

​ហាង​មួយ​នេះ ​មិន​ត្រឹមតែ​ផ្តល់​សេវាកម្ម​ម៉ាស្សា​ធ្វើ​ឱ្យ​ភ្ញៀវ​មាន​អារម្មណ៍ល្អ ស្រស់ថ្លា​នោះ​​ទេ ថែម​ទាំង​ផ្តល់​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិ​សេ​សស្ត្រី​។​

​លោក​ វ៉ា​ត់ ណា​ឡំ បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ម្ចាស់​ហាង​ម៉ាស្សា​នេះ បើក​អាជីវកម្ម​មួយ​​នេះ ដោយសារ​ជួយ​សម្រួល​ការងារ​ធ្វើ​ដល់​ប្រជាជន ជា​ពិសេស​គឺ​ស្ត្រីភេទ​។ បន្ថែម​ពី​​នេះ​អាច​សម្រួល​ និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​លើ សុខភាព​សារពាង្គ​កាយ​​ដូច​ជា កា​រឈឺ​ចុកចាប់​តាម​រយៈសរសៃពួរ​សាច់​ដុំ សន្លាក់ឆ្អឹង ភាព​ចុក​រោយ​ស្ពឹក​ស្រពុន ចលនា​ឈាម​ និង​សម្ពាធ​ខ្យល់​ដំណើរការ​មិនល្អ ភាព​តានតឹង​ក្នុង​អារ​ម្ម​ណ៍​…​ល។ អ្វី​កាន់តែ​ពិសេស​នោះ គឺ​រក្សា​ទំនៀមទំលាប់​ប្រពៃណី​ពី​បុរាណ​តាម​រយៈ​​ស្ទា​យ​ម៉ាស្សា​ខ្មែរ​បុរាណ​។​

​រហូត​មក​ទល់​បច្ចុប្បន្ន​ហាង​ចំ​បី​ស្ប៉ា​មាន​ប្រាំ​សាខា​នៅ​រាជធានី​ភ្នំពេញ​។ សេវាកម្ម​របស់​ហាង​នេះ​ ត្រូវ​បាន​ចែក​ជា​ពីរ​ផ្នែក​ធំ​ៗ ​គឺ​៖ ទី​១ សេវាកម្ម​ម៉ាស្សា​ផ្នែក​សុខភាព​មាន​ប្រាំ​សេវា​កម្ម និង​ទី​២ សេវាកម្ម​ថែរក្សា​សម្រស់​មាន​បួន​សេវាកម្ម​។​

​ម៉ាស្សា​មាន​ដើម​កំណើត​តាំងពី​បុរាណកាល ។ ការ​ម៉ាស្សា​មាន​ប្រយោជន៍​ជា​ច្រើន​ក្នុង​ការ​​បំបាត់​ការ​ថប់​បារម្ភ បញ្ហា​រំលាយ​អាហារ ឈឺក្បាល ការ​គេង​មិន​លក់​ដែល​ទាក់ទង​ទៅ​​នឹង​ភាព​តានតឹង ការ​ឈឺចាប់​សាច់ដុំ ការ​ស្ពឹក និង​ការ​ឈឺចាប់​នៅ​លើ​សរសៃប្រសាទ ការ​រង​របួស​ដោយសារ​កីឡា បញ្ចេញ​ជាតិពុល និង​រសាយ​ភាព​នូវ​សៅហ្មង​ជាដើម​។​

​មនុស្ស​ភាគច្រើន​បាន​រីករាយ​ជាមួយ​ការ​ម៉ាស្សា​ដោយសារ​តែ​វា​គឺជា​ការ​យក​ចិត្ត​ទុក​ដាក់ ការ​លួងលោម អារម្មណ៍ និង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយនឹង​ការ​ព្យាបាល​ដោយ​ការ​ម៉ាស្សា​។ ហាង​ចំប៉ី​ស្ប៉ា​អាច​ចាត់​ទុក​ថា​ ជា​ហាង​​មួយ​​ដែល​ល្បី និង​មានការ​ទទួល​ពី​អតិថិជន ទាំង​ជាតិ និង​អន្តរជាតិ ដោយសារ​ក្បាច់​ម៉ាស្សា​ជួយ​សម្រួល​អារម្មណ៍​ពួក​គាត់​បាន​ច្រើន​។​

​លោក ណា​ឡំ បាន​អះអាង​ថា​៖ «​សំរាប់​ក្បាច់​ម៉ាស្សា​នៅ​ចំ​ប៉ីស្ប៉ា​ គឺ​មិន​ដូច​ទៅ​និង​ក្បាច់​ម៉ាស្សា​នៅ​ហាង​ដ​ទៃ​ទៀត​នោះ​ទេ​ ហើយ​អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ​ គឺ​ចំប៉ី​ស្ប៉ា​បាន​បង្កើត​នៅ​ក្បាច់​ម៉ាស្សា​ផ្ទាល់​តែ​ម្តង​សំរាប់​សេវា​បំរើ​អតិថិជន»​។​ លោក​បន្ថែម​ថា ចំណុច​ពិសេស​របស់​ហាង​ចំ​ប៉ី​ស្ប៉ា​ដែល​ធ្វើ​ឱ្យ​អតិថិជន​គាំទ្រ​រហូត​កើនឡើង​ដូច​ប​ច្ចប្ប​ន្ន​នោះ ​គឺ​មាន​ប្រាំ​ចំណុច គឺ​រក្សា​គុណភាព​អនាម័យ​ឱ្យ​បាន​ស្អាត រក្សា​គុណភាព​សមត្ថភាព​បុគ្គ​លិក​​ឱ្យ​បាន​រឹង​មាំ រក្សា​គុណភាព​វិន័យ​ឱ្យ​បាន​ខ្ពស់ រក្សា​គុណភាព​ប​ដិ​ស​ណ្ធា​រ​កិច្ច​ឱ្យ​បាន​​ល្អ និង​រក្សា​គុណភាព​ជំនាញ​ឱ្យ​បាន​ច្បាស់​​លាស់​។​

​គ្រូ​បណ្តុះបណ្តាល​ខាង​ផ្នែក​ម៉ាស្សា​ចំប៉ី​ស្ប៉ា​រូប​នេះ​បន្ត​ថា​៖ «​សម្រាប់​ចំប៉ី​ស្ប៉ា​វា​មាន​អត្ថ​ប្រយោជន៍​ពិសេស​ជា​ច្រើន​ដល់​អតិថិជន ទី​១.​យើង​បាន​ផ្តល់​សេវា​មួយ​ម៉ាស្សា​បែប​ចលនា និង​លក្ខណៈ​បែប​រក្សា​សម្រស់ គឺ​មិន​ឱ្យ​អតិថិជន​មិន​ខុស​បំណង​ទេ ​ចំពោះ​សេវា​កម្ម​របស់​យើង ហើយ​មួយទៀត​ចំពោះ​ពាក់ព័ន្ធ​ទៅ​នឹង​សុ​វត្តិភាព​ក៏​ដូច​ជា​អនាម័យ​ផ្ទៃ​ក្នុង​ គឺ​យើង​ធានា​ជូន​តែ​ម្តង​»​។ ចំណែកឯ​បុគ្គលិក​វិញ គឺ​សុទ្ធ​មាន​ភាព​រួសរាយ​រាក់ និង​មាន​ជំនាញ​ច្បាស់លាស់​។ លោក​បានឱ្យ​ដឹង​ថា រាល់​បុគ្គលិក​ដែល​ចេញ​ម៉ាស្សា​ឱ្យ​ភ្ញៀវ​ទាល់តែ​​ទទួល​ការ​បណ្តុះបណ្តាល​មួយ​រយៈ រហូត​គ្រូ​បញ្ជាក់​ពី​សមត្ថភាព​ ទើប​អនុញ្ញាត​ម៉ាស្សា​ឱ្យ​ភ្ញៀវ​។​

​លោក​បានឱ្យ​ដឹង​ថា ទៅ​ថ្ងៃ​ខាង​មុខ​ចំប៉ី​ស្ប៉ា​នឹង​ធ្វើការ​ពង្រីក​សាខា​ទៅ​តំបន់​ដែល​មាន​សក្តានុពល​ទេសចរណ៍​ដូច​ជា​ សៀមរាប កំពង់សោម និង​អាច​ឈាន​ទៅ​ដល់​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​អា​ស៊ាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ