ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់​ថ្មី និង​ជួល​ជុល​ឡើង​វិញ​នូវ​សមិទ្ធិ​ផល​មួយ​ចំនួន

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដោយ​ផ្អែក​លើ​ភាព​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​សម្រាប់​ជា​ប្រយោជន៍​រួម សមិទ្ធិ​ផល​មួយ​ចំនួន​បាន​ដាក់​ឲ្យ​ដំណើរ​ប្រើប្រាស់​ជា​ផ្លូវការ បន្ទាប់​ស្តារ​ស្ថាបនា​សាងសង់​ថ្មី និង​ជួល​ជុល​ឡើង​វិញ​នូវ​សមិទ្ធិ​ផល​ចាស់​មួយ​ចំនួន​ឡើង​វិញ ។ ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ ស្ថិត​នៅ​ឃុំ​អូរ​ម្រះ គ្របដណ្តប់​លើ​ស្រុក​សៀម​បូក…

ខេត្តស្ទឹងត្រែង ៖ ដោយ​ផ្អែក​លើ​ភាព​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​សម្រាប់​ជា​ប្រយោជន៍​រួម សមិទ្ធិ​ផល​មួយ​ចំនួន​បាន​ដាក់​ឲ្យ​ដំណើរ​ប្រើប្រាស់​ជា​ផ្លូវការ បន្ទាប់​ស្តារ​ស្ថាបនា​សាងសង់​ថ្មី និង​ជួល​ជុល​ឡើង​វិញ​នូវ​សមិទ្ធិ​ផល​ចាស់​មួយ​ចំនួន​ឡើង​វិញ ។

ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ ស្ថិត​នៅ​ឃុំ​អូរ​ម្រះ គ្របដណ្តប់​លើ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​ស​ម្លែ​ង​ក្តី​រីករាយ​ចំពោះ​វត្តមាន​សមិទ្ធិ​ផល​មួយ​ចំនួន​រួម​មានការ​ផ្លាស់​ប្តូរ​ពី​ស្ពានឈើ​ទ្រុឌទ្រោម​ស្ទើ​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​មិន​បាន មក​ជា​ស្ពានបេតុង​ដែល​រថយន្ត​ខ្នាត​មធ្យម​អាច​បើកបរ​ឆ្លងកាត់​បាន ពី​អណ្តូងទឹក​ស្ទើរ​គ្មាន​ខ្នោះ​លូ​ដាក់ មក​ជា​អណ្តូងទឹក​ស្នប់​ប្រកបដោយ​អនាម័យ និង​សុវត្ថិភាព ជា​ពិសេស​ប្រព័ន្ធ​ចែកចាយ​ទឹក​សហគមន៍​ពី​ផ្លូវ​ដែល​មាន​ជង្ហុក​រលាក់​ខ្លាំង មក​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ថ្មី និង​ការ​ដាក់​ប្រព័ន្ធ​លូ​ទប់ស្កាត់​ទឹក​ហូរ​ដាច់​ផ្លូវ និង​ស​មិ​ទិ្ធ​ផល​មួយ​ចំនួន​ទៀត​ដែរ​បម្រើ​ឲ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​បន្ថែម​ថា នៅ​ឆ្នាំ​២០១៧​កន្លង​មក​ពួក​គាត់​បាន​លេចឮ​នូវ​ដំណឹង​មួយ​ចំនួន​ដែល​ជា​ការ​រំឭក​ទុក​ថា នឹង​កើតឡើង​ដោយ​មិនមែន​ជា​ដំណឹង​ខ្យល់ គឺ​មាន​មន្ត្រីរាជការ​សហ​ការណ៍​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​រួម​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក​បាន​សិក្សា​លើ​គម្រោង​នា​ៗ​រហូត​សម្រេចការ​ស្តារ​ស្ថាបនា​សាងសង​ឡើង​ដូច​ជា ស្ពាន ផ្លូវ រៀបចំ​ប្រព័ន្ធ​លូ ជិ​ក​អណ្តូងទឹក​បន្ថែម​ជួសជុល និង​ស្តា​អណ្តូងទឹក​ស្នប់ រៀបចំ​ប្រព័ន្ធ​ចែកចាយ​ទឹក​សហគមន៍​ផង​ដែរ ។

សមិទ្ធិ​ផល​ទាំងនោះ ស្ថិត​ក្រោម​គម្រោង​មូលនិធិ​រួម​ក្នុង​ឃុំ​អូរ​ម្រះ​ស្រុក​សៀម​បូក ។ ថ្វី​ត្បិត​សមិទ្ធិ​ផល​ទាំងនោះ​មិន​អាច​ផ្គត់​ផ្គង​ទូរ​ទាំង​ស្រុក​សៀម​បូក​ក្តី តែ​អាជ្ញាធរ​ខេត្ត​រួម​អង្គភាព​ពាក់ព័ន្ធ​នឹង​បន្ត​ស្តារ​អភិវឌ្ឍន៍​បន្ថែម​ទៅ​ឃុំ​មួយ​ចំនួន​ទៀត​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​ផល​លំបាក ។ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​រួមចំណែក​ដើម្បី​ថែរក្សា​សមិទ្ធិ​ផល​ទាំងនេះ ឲ្យ​បាន​គង់វង្ស​ពីព្រោះ​វា​ប្រ​ជោ​យ​ន៍​រួម​ដែល​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​ពឹងផ្អែក​ទៅ​អនាគត​បន្ថែម នេះ​ជា​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ទៅ​កាន់​ប្រជាពលរដ្ឋ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ ក្នុង​ទិវា​ទឹក​ពិភពលោក​លើក​ទី​២៥ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។

ក្រោម​បញ្ចប់​កម្មវិធី​សម្ពោធ​សមិទ្ធិ​ផល​នានា​ដែល​ស្ថាបនា​នៅ​ក្នុង​ឆ្នាំ​២០១៧ លោក ម៉ុម សា​រឿ​ន អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​ចែក​ជូន​កាដូរ​អនុស្សាវរីយ៍​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០០​នាក់​មក​ពី​ភូមិ​ចំនួន​៥​ក្នុង​ឃុំ​អូរ​ម្រះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ