ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ជប៉ុន​ដើរតួ​នាទី​មួយ​ក្នុង​កា​រត​ភ្ជាប់ HighWay Asean សម្រាប់​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា ប្រទេស​ជប៉ុន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​កា​រត​ភ្ជាប់…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា ប្រទេស​ជប៉ុន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​កា​រត​ភ្ជាប់ HighWay Asean តាម​រយៈ​ការ​ផ្តល់​ឥណទាន​សម្បទាន​ក្នុង​ការ​កសាង និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ស្ពាន​ព្រែក​ក្តាម ដល់ទី​ក្រុង​ប៉ោយ​ប៉ែ​ត នៃ​ព្រំដែន​ប្រទេស​ថៃ ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក៏​ដូច​ជា មន្ត្រី​ទូត​ជប៉ុន អំពី​ដំណើ​ការ​កសាង និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ថា គឺ​មាន​៣​ដំណាក់​កាលដែល​ដំណាក់កាល​ទី​១ គឺ​ចាប់ពី​ផ្នែក​ខាងជើង​បាត់ដំបង ទៅ​សេរី​សោ​ភ័​ណ្ឌ និង​ផ្លូវ​វាង​ក្រុង​បាត់ដំបង និង​ក្រុង​សេរី​សោ​ភ័​ណ្ឌ​ដែល​មាន​សរុប​ប្រវែង​ជាង​៨៤​គីឡូ​វ​ម៉ែត្រ ។

ចំណែក​ផ្នែក​ទី​២ គឺ​ចាប់ពី​ខាងត្បូង​ពី​ស្ពាន​ព្រែក​ក្តាម​រវាង​ក្រុង​កំពង់ឆ្នាំង​ទៅ​ទីរួមខេត្ត​ពោធិសាត់ ១៣៥,៤ គីឡូម៉ែត្រ ដំណាក់កាល​ទី​២ នៃ​ការ​អនុវត្ត​គម្រោង​នេះ ។ បន្ទាប់​មក គឺ​ពី​ពោធិសាត់​មក​បាត់ដំបង និង​ពី​សិរី​សោ​ភណ្ឌ​ទៅ​ប៉ោយ​ប៉ែ​ត គឺ​ដំណាក់កាល​ទី​៣ មាន​ប្រវែង​១៤៩ គីឡូម៉ែត្រ​ទាំង​ផ្លូវ​មេ និង​ផ្លូវ​វាង​ក្រុង​ពោធិសាត់ និង​ផ្លូវ​ក្រុង​សេរី​សោ​ភ័​ណ្ឌ ។

ដូច្នេះ​ប្រវែង​សរុប​ពី​ភ្នំពេញ​មក​ព្រំដែន​ថៃ គឺ​៤០០​គីឡូម៉ែត្រ​សម្រាប់​ការ​សាងសង់ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ផ្លូវជាតិ​លេខ​៥ ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​កសាង​បាន​ខ្លះ​ៗ អ​ញ្ចឹ​ង​តាម​រយៈ​ឥណទាន​សម្បទាន​របស់​ជប៉ុន គឺ​ជប៉ុន​ចាប់​ធ្វើ​ពី​ព្រែក​ក្តាម​មក​ព្រំដែន​ថៃ​មាន​ប្រវែង​ជាង ៣៧០ គីឡូម៉ែត្រ ។
សម្តេច​តេ​ជោ ហ៊ុន សែន​បាន​គូសបញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ី​ន​ហ្សូ អា​បេ (Shinzo Abe) បាន​និយាយ​ពី​កា​រស​ម្រ​ច​ចិត្ត​អនុវត្ត​គម្រោង​នេះ ពេល​សម្តេច​តេ​ជោ​អញ្ជើញ​ទៅ​ប្រជុំ​ស្តី​ពី​គ្រោះ​មហន្តរាយ​នៅ​ជប៉ុន ហើយ​ក៏​បាន​ចុះហត្ថលេខា​លើ​ឥណទាន​ចំនួន​២ ដែល​កិច្ចព្រមព្រៀង​ឥណទាន​ទី​១ បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៦ ឧសភា ២០១៣ ជាមួយ​ទឹកប្រាក់ ៨,៨៥២ លាន​យ៉េន​ជប៉ុន និង​ឥណទាន​ទី​២ បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៣១ មីនា ២០១៧ ជាមួយ​ទឹកប្រាក់ ១១,១៣៦ លាន​យ៉េន​ជប៉ុន ដូច្នេះ​សរុប​ទឹកប្រាក់​នៃ​ឥណទាន​ទាំង ២ គឺ​មាន​ចំនួន​១៩,៩៨៩ លាន​យ៉េន​ជប៉ុន ដែល​ត្រូវ​នឹង​ទឹកប្រាក់​ប្រមាណ​១៨០​លាន​ដុល្លារ​អា​មេ​រិ​ក ។

សម្តេច​បាន​បន្ថែម​ថា លក្ខខណ្ឌ​ឥណទាន​របស់​ជប៉ុន​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព គឺ​មាន​សម្បទាន​កម្រិត​ខ្ពស់​ក្នុង​នោះ​អត្រា​ការ​ប្រាក់​ត្រឹមតែ​០,០១% ក្នុង​មួយ​ឆ្នាំ ហើយ​រយៈពេល​សង​គឺ ៤០​ឆ្នាំ និង​រយៈពេល​អនុគ្រោះ​ចំនួន​១០​ឆ្នាំ ។ សម្តេច​តេ​ជោ ហ៊ុន សែន​បញ្ជាក់​ថា ៖ «​ដូច្នេះ​ឥណទាន​របស់​ជប៉ុន គឺជា​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​ខ្ពស់ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​គោលនយោបាយ​នៃ​ការ​ផ្តល់​សម្រាប់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​គុណភាព​របស់​ជប៉ុន​» ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ជូន​អំពី​តូ​នាទី​របស់​ជប៉ុន​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​កា​រត​ភ្ជាប់​នៅ​កម្ពុជា​ថា ៖ «​ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ តួនាទី​របស់​ជប៉ុន​បាន​ដើរតួ​នាទី​មួយ​នៅ​ក្នុង​កា​រត​ភ្ជាប់​គេ​ហៅ​ថា ហា​យ​វ៉េ អាស៊ាន​ទី​១ ឬ​ក៏​របៀង​ខាងត្បូង គឺ​ត​ភ្ជាប់​ពី​ទីក្រុង​បាងកក ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ ហើយ​ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ តាម​រយៈ​ផ្លូវជាតិ​លេខ​៥​ផង និង​តាម​រយៈ​ផ្លូវជាតិ​លេខ​១ និង​ស្ពាន​អ្នក​លឿង​ផង​ដែរ ។ អ​ញ្ចឹ​ង​ចំណុច​នេះ ជា​ចំណុច​យុទ្ធសាស្ត្រ​មួយ​របស់​កម្ពុជា ហើយ​ផ្លូវជាតិ​លេខ​៥ របស់​យើង គឺ​នៅ​ចំ​កណ្តាល​តែ​ម្តង ដែល​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​យើង​» ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​កោតសរសើរ​ឯកអគ្គរាជទូត​ជប៉ុន​លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (Horinouchi Hidehisa) ដែល​មាន​វត្ត​មាននៅ​ឯ​កម្មវិធី​បើក​ការដ្ឋាន​សាងសង់ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លុ​វ​ជាតិ​លេខ​៥​ពី​បាត់ដំបង​ទៅ​កាន់​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែង​ជិត​៨៥​គីឡូម៉ែត្រ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា​ថា ជា​ឯកអគ្គរាជទូត​មួយ​រូប​ដែល​រៀន​ភាសា​ខ្មែរ និង​ចេះ​ភាសា​ខ្មែរ​បាន​លឿន​ផង​ដែរ ។ សម្តេច​បាន​កោតសរសើរ​លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា​ថា​៖ « គាត់​អាច​និយាយ​ភាសា​យើង ហើយ​ប្រើ​ពេលវេលា​ខ្លី​នៅ​ក្នុង​ការ​ធ្វើ​សុន្ទ​កថា សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ