ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ភ្ជាប់ពាក្យ​បាន​១៥​ថ្ងៃ​ទៅ​ឆក់​ត្រី​ឆក់​ស្លា.ប់​ខ្លួនឯង

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​វ័យក្មេង​ម្នាក់​ទើប​ភ្ជាប់ពាក្យ​បាន​១៥​ថ្ងៃ បែរជា​ជួប​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់ ខណៈ​កំពុង​ទៅ​ឆក់​ត្រី​តាម​អូរ​ពីរ​នាក់​មិត្តភក្តិ បែរជា​ជួប​គ្រោះ​អកុសល​ឆក់​ស្លាប់​ខ្លួនឯង​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​នៅ​វេលា​ម៉ោង​១៣​និង​៥០​នាទី ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨…

ខេត្តមណ្ឌលគិរី ៖ បុរស​វ័យក្មេង​ម្នាក់​ទើប​ភ្ជាប់ពាក្យ​បាន​១៥​ថ្ងៃ បែរជា​ជួប​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់ ខណៈ​កំពុង​ទៅ​ឆក់​ត្រី​តាម​អូរ​ពីរ​នាក់​មិត្តភក្តិ បែរជា​ជួប​គ្រោះ​អកុសល​ឆក់​ស្លាប់​ខ្លួនឯង​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​នៅ​វេលា​ម៉ោង​១៣​និង​៥០​នាទី ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​រាំង ស្ថិត​ក្នុងភូមិ​ពូរាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។

លោក ខៃ វណ្ណៈ អធិការរង​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឆក់​ត្រី​ដោយ​ប្រើ​ចរន្ត​ភ្លើង​អា​គុយ បណ្ដាល​ឲ្យ​ឆក់​មនុស្ស​ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់ ទឹកអូរ​ជម្រៅ​ត្រឹម​ជង្គង់ ។ លោក​បន្ត​ថា នៅ​វេលា​ម៉ោង​១៣​និង​៥០​នាទី ឈ្មោះ តេ​ង សុ​ចាន់ (​ជន​រង​គ្រោះ​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ឈ្មោះ ស៊ឹ​ម វ៉ា​ន់​នឿ​ន (​អ្នក​ទៅ​ជាមួយ​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បាន​នាំ​គ្នា​ទៅ​ឆក់​ត្រី​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ដោយ​ឈ្មោះ តេ​ង សុ​ចាន់ ជា​អ្នក​ចុះ​កាន់​ម៉ាស៊ីន​ចុះ​ទៅ​ឆក់​ត្រី ឬ​ឯ​ឈ្មោះ វ៉ា​ន់ នឿ​ន នៅ​លើគោក នៅ​ពេល​កំពុង​ឆក់​ត្រី​ស្រាប់តែ​ដែក សម្រាប់​ឆក់​វៀច​ម្ខាង ជន​រង​គ្រោះ​ក៏​បាន​យកដៃ​ម្ខាង​ទៀត​ដែល​លំពុង​កាន់​ដែក​ឆក់ ដើម្បី​តម្រង់​ដែក​វៀច ប៉ុន្តែ​ដៃ​ម្ខាង​ទៀត​នោះ នៅ​កាន់​កុងតាក់​មិន​ប្រលែង ក៏​ឆក់​បណ្តាល​ឲ្យ​ដួល​ទៅ​ក្នុង​ទឹក សង្កត់​លើ​អា​គុយ​ដែល​កំពុង​ស្ពាយ​ក្រោយខ្នង ។

ដោយ​ឃើញ​បែប​នេះ ឈ្មោះ ស៊ី​ម វ៉ា​ន់​នឿ​ម ក៏​ចុះ​ទៅ​ជួយ ក៏​ត្រូវ​បាន​ម៉ាស៊ីន​ឆក់​ដូច​គ្នា មិន​អាច​ជួយ​ជន​រង​គ្រោះ​បាន​ទើប​បណ្ដាល​ឲ្យ​ឈ្មោះ តេ​ង សុ​ចាន់ ស្លាប់​តែ​ម្តង ។ ឬ​ឯ​ឈ្មោះ ស៊ឹ​ម វ៉ា​ន់​នឿ​ន ក៏​បាន​រង​របួសស្រាល ។ ក្រោយ​ការ​ពិនិត្យ​សាកសព សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ច​ន្ត​អគ្គិសនី​អា​គុយ​មែន និង​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ