ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Uber ផ្អាក​ការ​តេស្ត​រថយន្ត​គ្មាន​អ្នកបើកបរ ក្រោយ​គ្រោះថ្នាក់​​ដល់​ស្លា.ប់

6 ឆ្នាំ មុន

ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី Uber បាន​ផ្អាក​ការ​ធ្វើតេស្ត​លើ​រថយន្ត​គ្មាន​អ្នកបើកបរ​នៅ​គ្រប់​ទីកន្លែង ក្រោយ​ពេល​មាន​ករណី​ស្លាប់​អ្នក​ថ្មើរជើង​ម្នាក់ ដោយសារ​បច្ចេកវិទ្យា​នេះ។ ការ​ដាក់​ឲ្យ​មាន​សេវា​តាក់ស៊ី​គ្មាន​អ្នកបើកបរ​នៅ San Fransisco, Pittsburgh, Phoenix…

ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី Uber បាន​ផ្អាក​ការ​ធ្វើតេស្ត​លើ​រថយន្ត​គ្មាន​អ្នកបើកបរ​នៅ​គ្រប់​ទីកន្លែង ក្រោយ​ពេល​មាន​ករណី​ស្លាប់​អ្នក​ថ្មើរជើង​ម្នាក់ ដោយសារ​បច្ចេកវិទ្យា​នេះ។

ការ​ដាក់​ឲ្យ​មាន​សេវា​តាក់ស៊ី​គ្មាន​អ្នកបើកបរ​នៅ San Fransisco, Pittsburgh, Phoenix និង Toronto ត្រូវ​បាន​ផ្អាក​ដំណើរការ ក្រោយ​ពេល​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​ពេល​យប់ ដោយសារ​តែ​រថយន្ត​គ្មាន​អ្នកបើកបរ​របស់ Uber ខណៈ​ពេល​ស្ត្រី​នោះ​កំពុង​ឆ្លងផ្លូវ​នៅ​ទីក្រុង Tempe រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក ។

សមាគម​សុវត្ថិភាព​ផ្លូវ​ហា​យ​វ៉េ​ប៉ាន់​ស្មានថា មាន​អ្នក​ថ្មើរជើង​ស្លាប់​ប្រហែល​៥.៩៨៤​នាក់​នៅ​ឆ្នាំ​២០១៧ ប៉ុន្តែ​វា​មិន​ទាក់ទង​នឹង​កំហុស​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ទេ ប៉ុន្តែ​លើក​នេះ គឺ​ពាក់ព័ន្ធ​នឹង​កំហុស​បច្ចេកទេស ។ ប៉ូលិស​នៅ​ទីក្រុង Tempe បាន​ឆ្លើយ​តប​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ពេល​នោះ គ្មាន​អ្នកដំណើរ​នៅ​ក្នុង​រថយន្ត​ទេ គឺ​វា​មាន​តែ​ម៉ាស៊ីន​​ដែល​ជំនួស​អ្នកបើកបរ​ប៉ុណ្ណោះ ។ អ្នក​ដែល​ត្រូវ​រថយន្ត​នោះ​បុក បាន​ស្លាប់​ក្រោយ​​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

Uber បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖« យើង​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​យ៉ាង​ធំធេង​របស់​គ្រួសារ​ជន​រង​គ្រោះ​។ យើង​កំពុង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស៊ើបអង្កេត​ហេតុការណ៍​នេះ » ។

អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​ជាតិ​បាន​ប្រាប់​ព័ត៌មាន CNBC ថា ខ្លួន​កំពុង​តែ​ស៊ើបអង្កេត​ពី​គ្រោះថ្នាក់​នេះ ។ ការិយាល័យ​អភិបាល​រដ្ឋ Arizona និយាយ​ថា កំពុង​និយាយ​ជាមួយ​អ្នក​អនុវត្ត​ច្បាប់ ។ រីឯ​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ ក៏​កំពុង​ស៊ើប​អង្កេត​រឿង​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន Uber ក៏​ធ្លាប់​បាន​ផ្អាក​ការ​ធ្វើតេស្ត​នេះ​ដែរ បន្ទាប់​ពី​មាន​ករណី​​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​មាន​របួស​ស្នាម​តិចតួច​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ