ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​មាន​ជំនឿ​រៀបចំ​ពិធីបុណ្យ​ភូមិ​ដើម្បី​រំដោះ​ឧបទ្រពចង្រៃ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​ដឹង​ថា​ជំនឿ​នៃ​ការ​ធ្វើបុណ្យ​ភូមិ ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កាន់​ជាប់ និង​ធ្វើ​តាម​ត​ៗ​គ្នា​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន ពិសេស​បន្ទាប់​ប្រមូល​ផល​កសិកម្ម​រួចរាល់ ពួក​គេ​យក​ផល​ដែល​បាន​មួយ​ចំនួន​ទៅ​ដាក់​សែនព្រេន លាបំណន់ សុំ​សេចក្តីសុខ និង​ដឹងគុណ​ម្ចាស់​ទឹក​ម្ចាស់​ដី…

ខេត្ត​ប៉ៃលិន ៖ គេ​ដឹង​ថា​ជំនឿ​នៃ​ការ​ធ្វើបុណ្យ​ភូមិ ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កាន់​ជាប់ និង​ធ្វើ​តាម​ត​ៗ​គ្នា​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន ពិសេស​បន្ទាប់​ប្រមូល​ផល​កសិកម្ម​រួចរាល់ ពួក​គេ​យក​ផល​ដែល​បាន​មួយ​ចំនួន​ទៅ​ដាក់​សែនព្រេន លាបំណន់ សុំ​សេចក្តីសុខ និង​ដឹងគុណ​ម្ចាស់​ទឹក​ម្ចាស់​ដី ។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន លោក ឡុ​ង វុ​ទ្ធី មេ​ភូមិ​ភ្នំ​ដំបង បាន​រៀបចំ​ធ្វើបុណ្យ​ភូមិ ដើម្បី​សុំ​សេចក្តីសុខ​រំដោះគ្រោះ​ចង្រៃ​ឆ្នាំ​ចាស់ និង​អរគុណ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ។

បើ​តាម​ការ​រៀបរាប់​ពី​លោក ឡុ​ង វុ​ទ្ធី មេ​ភូមិ​ភ្នំ​ដំបង បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ភូមិ​របស់​លោក​តែងតែ​រៀបចំ​ធ្វើបុណ្យ​ភូមិ ជា​ពិសេស​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រមូល​ផល​កសិផល​ដំណាំ​ដាំ​ដុះ ដូច​ជា​ពោតក្រហម ដំឡូង​មី ចេក ស្វាយ ល្ហុង សណ្តែក ល្ង និង​កសិផល​ផ្សេង​ៗ​ទៀត ។

លោក​បន្ត​ទៀត​ថា ការ​ធ្វើបុណ្យ​ភូមិ​នេះ ប្រជាពលរដ្ឋ​ប្រមូល​យក​ផលដំណាំ​ទាំងនោះ​មួយ​ចំនួន​មក​ដាក់​នៅ​កន្លែង​រោង​បុណ្យ រួច​និមន្ត​ព្រះសង្ឃ​ឱ្យមក​សូត្រ​មន្ត​រំដោះគ្រោះ​ចង្រៃ ថ្លែងអំណរគុណ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ហើយ​លើស​ពី​នេះ សុំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ទទួល​បាន​ផល​ច្រើន​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ។ លោក​បញ្ជាក់​ទៀត​ថា ការ​ធ្វើបុណ្យ​ភូមិ​នា​ឆ្នាំ​២០១៨​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ ដោយ​ការ​ពូន​ភ្នំខ្សាច់ ហើយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងអស់​ចូលរួម​យ៉ាងច្រើន​កុះករ​ជា​បន្តបន្ទាប់ មានការ​សែនព្រេន មាន់​ខ្វៃ ក្បាល​ជ្រូក ដល់​អា​រុក​អារក្សអ្នកតា ឱ្យ​ជួយ​ថែរក្សា​កូនចៅ​ដែល​រស់នៅ​ក្នុងភូមិ ទទួល​បាន​សេចក្តីសុខ​សាន្ត កុំឱ្យ​មាន​ជំងឺ​រោគា និង​កុំឱ្យ​មានការ​ខូចខាត​ដំណាំ​ដាំ​ដុះ​នា​ពេល​ខាង​មុខ​បន្ត​ទៀត​ផង​ដែរ ។

ជា​ចុង​ក្រោយ នៅ​រសៀល​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងអស់ ដែល​បាន​សហ​ការណ៍​គ្នា​ធ្វើបុណ្យ​ភូមិ​នេះ ក៏​បាន​នាំ​គ្នា​ទទួលទាន​នំ​បញ្ចុក បង្ក​ភាព​សប្បាយ​រីករាយ រួច​ក៏​ត្រលប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ