ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត សម្ដេច​តេ​ជោ ចុះ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ លោក​វេជ្ជបណ្ឌិត ស៊ឹ​ម ស៊ូ​យ៉េ​ង តំណាង​លោក ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ លោក​វេជ្ជបណ្ឌិត ស៊ឹ​ម ស៊ូ​យ៉េ​ង តំណាង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ នៃ​សមាគម​ន៍​ចុះ​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ អំពី​បញ្ហា​នៃ​ជំងឺគ្រុនឈាម និង​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ ជូន​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ និង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សរុប​១,០៦៨​នាក់ និង​បញ្ជូន​មក​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ចំនួន​៦​នាក់​ផ្សេង​ទៀត ។

បេសកកម្ម​នេះ មានការ​ចូលរួម​ដោយ​ក្រុម​គ្រូពេទ្យ​ជា​សមាជិក នៃ​សមាគម​ន៍​ដែល​មក​ពី​តាម​មន្ទី​ពេទ្យ​រដ្ឋ និង​ឯកជន​នានា អាជ្ញាធរ​ខណ្ឌដង្កោ តំណាង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម សភា​សម្ព័ន្ធ​សហជីព​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​សមាគម​ន៍ LION CLUBS INTERNATIONAL សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) សមាគម​សិស្ស​និស្សិត​អាហារូបករណ៍ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អមត​) និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត ។

លោក​វេជ្ជបណ្ឌិត ស៊ឹ​ម ស៊ូ​យ៉េ​ង បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើង​ទី​៧​ហើយ សម្រាប់​ការ​ចុះ​បេសកកម្ម​មនុស្សធម៌​ក្នុង​ខណ្ឌដង្កោ ដើម្បី​ចូរ​រួម​កាត់​បន្ថយ​ការ​ចំណាយ​លើ​បញ្ហា​សុខភាព​ជូន​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ និង​ប្រជាពលរដ្ឋ ។ ជាង​នេះ​ទៀត​ដោ​សារ​រដូវភ្លៀង​បាន​ខិត​ជិត​មក​ដល់​សមាគម​ន៍​បាន​រៀបចំ​ក្រុមការងារ​ដើម្បី​ចុះ​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ អំពី​រោគ​សញ្ញា និង​វិធី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម ដែល​ងាយ​និង​កើត​ដល់​កុមារ​តូច​ៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

លោក​បាន​រំឭក​ថា ជាមួយនឹង​សមាជិក​ជាង​៤​ពាន់​នាក់ សមាគម​ន៍​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ទូ​ទាំង​២៥​រាជធានី​ខេត្ត រយៈពេល​៥​ឆ្នាំ​កម្ល​ង​មក​ហើយ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ជិត​២៦​ម៉ឺន​នាក់ និង​បញ្ជូន​បន្ត​មក​ព្យាបាល​នៅ​តាម​មន្ទី​ពេទ្យ និង​អង្គការ​ជា​ដៃគូរ ចំនួន​ជាង​៣​ពាន់​នាក់ ដែល​ការ​ចំណាយ​ផ្សេង​ៗ​ជា​បន្ទុក​របស់​សមាគម​ន៍​ទាំងស្រុង ។ ទាំងនេះ​គឺ​ក្រោម​គំនិត​ផ្តួចផ្តើម​ផ្ទាល់ របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដោយ​ធ្វើការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ។

គោលដៅ​របស់​សមាគម​ន៍​គឺ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​ផ្នែក​សុខភាព​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន​ផ្ទាល់​ដោយ​មិន​ប្រកាន់​សាសនា និន្នាការ​នយោបាយ ។ លោក ជាវ ប៊ុ​ណ្ណា​រិ​ទ្ធ តំណាង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​បញ្ជាក់​អំពី​អត្ថប្រយោជន៍ នៃ​គោ​នយោបាយ របប​សន្តិសុខ​សង្គម ដែល​អនុវត្ត​ដោយ​បេឡា​ជាតិ ដែល​ហៅ​កាត់​ថា (​បស​ស​) ដែល​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ដល់​កម្ម​រក​ម្មារ​នី​រោងចក្រ និង​គ្រឹះស្ថាន​ឯកជន​ទាំងអស់​អាច​ទទួល​បាន​របប​សន្តិសុខ​សង្គម​ដូច​គ្នា ។ លោក​បាន​ឡើង​នូវ​បី​ចំណុច​សំខាន់​គឺ ទី​១​ទទួល​បាន​របប​គ្រោះថ្នាក់​ការងារ គឺ​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​មន្ទី​ពេទ្យ​រដ្ឋ​នានា និង​មន្ទី​ពេទ្យ​ឯកជន​មួយ​ចំនួន ទី​២​គឺ​របប​ថែ​ទាំង​សុខភាព ដែល​កម្មករ​កម្ម​ការ​នី​និង​ទទួល​បានការ​ពិនិត្យ​ព្យាបាល​មិន​អស់ប្រាក់​នៅ​តាម​មន្ទី​ពេទ្យ​ដូច​គ្នា ទី​៣​កម្ម​ការ​នី​ដែល​មាន​ផ្ទៃពោះ និង​ទទួល​ការ​ពិនិត្យ​មិន​បង់ប្រាក់​ហើយ រយៈពេល​បី​ខែរ​នៃ​ការ​ចូល​មាន​តុ​ភាព​នឹង​ទទួល​បាន​ប្រាក់​ឧ​ប្ថ​មរ​ហូត​១២០​ភាគរយ ជាង​នេះ​ទៀត បងប្អូន​កម្មការិនី​សម្រាលកូន​ម្នាក់​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​៤០​ម៉ឺន​រៀល បើ​សម្រាល​បានកូន​ភ្លោះ​ពីរ​នាក់​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​៨០​ម៉ឺន​រៀល និង​សម្រាល់​បានកូន​ភ្លោះ​បី​ទទួល​បាន​១២០​ម៉ឺន​រៀល ។ បន្ថែម​ពីលើ​នោះ រាជា​រដ្ឋាភិបាល​និង​អនុវត្ត​ប្រាក់​សោធន​និ​វត្ស​ន៍​ចំពោះ​បងប្អូន​កម្មករ​កម្មការិនី​ដែល​នឹង​ធ្វើ​នៅ​ឆ្នាំ​២០១៩ ហើយ​បាន​ធ្វើការ​ប្រកាស​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​គឺ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

លើស​ពី​នេះ​សូ​ម្បី​តែ​អ្នក​រត់​ម៉ូតូឌុប ឬ​ឡាន​តាក់ស៊ី ក៏​អាច​ទទួល​របប (​បស​ស​) បាន​ដែរ​ដោយ​គ្រាន់តែ​ទៅ​ចុះ​ឈ្មោះ​នៅ​សមាគម​ន៍​ម៉ូតូឌុប ឬ​សមាគម​ន៍​ឡាន​តាក់ស៊ី​ជាដើម ។ លោក​បន្ត​ថា អត្ថប្រយោជន៍​ទាំងនេះ​គឺជា​ការ​គិតគូរ​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រ​រាជាណាចក្រ​កម្ពុជា ។ ចំពោះ​លទ្ធផល​នៃ​សកម្មភាព​មនុស្សធម៌​នេះ គឺ​ចុះ​អប់រំ​សុខភាព​តាម​ខ្នង​ផ្ទះ​ចំនួន​២៧៥​គ្រួសារ និង​ពិនិត្យ​ព្យាបាល​នៅ​នឹង​កន្លែង​ចំនួន​១,០៦៨​នាក់ និង​បញ្ជូន​មក​ព្យាបាល​នៅ​តាម​ន្ទី​ពេទ្យ​ជា​ដៃគូរ​ចំនួន​៦​នាក់ ដែល​ក្នុង​នោះ ៖ ជំងឺ​ទូទៅ​ចំនួន​៧០២​នាក់​, ជំងឺ​កុមារ​ចំនួន​៥០​នាក់​, ជំងឺ​មាត់​ធ្មេញ​១០៧​នាក់​, ជំងឺ​ភ្នែក​៥៣​នាក់​, ជំងឺ​ត្រចៀក​ច្រមុះ​បំពង់ក​៦១​នាក់​, វះកាត់​តូច​០៥​នាក់​, រោគ​ស្ត្រី​៣៥​នាក់​, អេកូ​សាស្ត្រ​២៣​នាក់​, ផ្នែក​ពិសោធន៍​២៦​នាក់ ប្រជាពលរដ្ឋ កម្មករ​កម្មការិនី​ដែល​បាន​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​សមាគម​ន៍​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្តេច​តេ​ជោ ដែល​បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​ពេល​នេះ និង​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាព​ដ៍​ប្រពៃ​ថ្លៃថ្លា​របស់​ក្រុម​គ្រូពេទ្យ​ដែល​នេះ​ស​.​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​នៃ​សមាគម​ន៍​បាន​ប្រគល់​រទេះ​ពិការ​ដែល​ជា​អំណោយ​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈ ជូន​ដល់​ជន​ពិការ​ទីទ័ល​ក្រ​ចំនួន​២​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ