ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដី​ព្រៃ​ភ្នំ​កើត​ករណី​រំលោ.ភ​សម្លា.ប់​ញឹក​… មួយទៀត​ហើយ​នេះ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក ថ្ងៃ​ទី​២៥ មីនា មាន​ករណី ឃាត​កម្មមួយ (​រំលោភ​សម្លាប់​) ស្ថិត​ក្នុង​ចំណុច​ចំការ​កៅស៊ូ…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក ថ្ងៃ​ទី​២៥ មីនា មាន​ករណី ឃាត​កម្មមួយ (​រំលោភ​សម្លាប់​) ស្ថិត​ក្នុង​ចំណុច​ចំការ​កៅស៊ូ ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរត​នគិរី ដោយត្រូវគេប្រទះឃើញ​សាកសព​នារី​​​ម្នាក់ ​មាន​អាយុ​២០​ឆ្នាំ ​ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ ស្លាប់យ៉ាង​អា​ណោអាធ័មបំផុត ។

ប្រ​ភ​ពី​ម្តាយ​នារី​រង​គ្រោះឱ្យ​​ដឹងដែរ​​ថា កូនស្រី​គាត់ (​នារី​រង​គ្រោះ​)​បាន​បាត់​ផ្ទះ​នៅ​ក្នុង​ចំការ​កៅស៊ូ តាំង​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ហើយ​ត្រូវ​ពួក​គាត់​នាំ​គ្នា​ដើរ​រក​ដែរ​តែ​រក​មិនឃើញ​សោះ ។ ​លុះដល់​វេលា​ម៉ោង​ប្រហែល​០៩​ព្រឹក ពួក​គាត់​ក៏​បាន​នាំ​គ្នា​ដើរ​រក​ម្តងទៀត ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​កូន​ដេក​ស្លាប់​នៅ​ក្នុង​គុម្ព​ចេក ចុង​ចំការ​កៅស៊ូ ដែល​មាន​ច​ង្ងាយ​ពី​ផ្ទះ (​ផ្ទះ​ចំការ​)​ប្រហែល​៦០០​ម៉ែត្រ​ដោយ​ត្រូវ​គេ​សម្រាត​​ខោ​ចេញ ។

បើ​តាម​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​ថា នារី​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​រំលោភ​ហើយ​វាយ​សំលាប់​តែ​ម្តង ដោយ​ជនសង្ស័យ​យក​ដំបង​៤​ជ្រុង ប៉ុន​.​កដៃ ប្រវែង​១​ម៉ែត្រ វៃ​ចំ​ក្បាល​នារី​រង​គ្រោះ​៣-៤​ដំបង ។ នារី​រង​គ្រោះ​ត្រូវ​ឃាតករ​រំលោភ​បាន​សម្រេច​ហើយ ទើប​សំលាប់​ចោល ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្វែងរក​ឃាតករ​ហើយ ។

ព័ត៌មាន​លម្អិត នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

គួររំលឹកទៀតថា ៖

https://kohsantepheapdaily.com.kh/article/590779.html

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ