ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ សង្គ្រាម​បញ្ចប់​ទាំងស្រុង​ដោយ​បាតដៃ​ខ្មែរ មិនមែន​បរទេស​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា សង្គ្រាម​នៅ​កម្ពុជា​បាន​បញ្ចប់​ទាំងស្រុង ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា មិនមែន​តាម​រយៈ​កិច្ចព្រមព្រៀង​ក្រុង​បារី​ស​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា សង្គ្រាម​នៅ​កម្ពុជា​បាន​បញ្ចប់​ទាំងស្រុង ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា មិនមែន​តាម​រយៈ​កិច្ចព្រមព្រៀង​ក្រុង​បារី​ស​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លុ​វ​ជាតិ​លេខ​៥ ពី​បាត់ដំបង​ទៅ​កាន់​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែង​ជិត​៨៥​គីឡូម៉ែត្រ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ក្រុង​បារី​ស គឺ​បរទេស​ត្រឹម​សរសេរ​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​បារី​ស ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា​៖ «​ប៉ុន្តែ​មិន​ត្រូវ​ភ្លេច​ថា ដំណាក់កាល​ចុង​ក្រោយ​បញ្ចប់សង្គ្រាម​ទាំងស្រុង គឺ​បាតដៃ​ខ្មែរ ។ មិនមែន​បាតដៃ​បរទេស​ទេ​» ។ សម្តេច​បន្ថែម​ថា បរទេស​គេ​សរសេរ​ត្រឹម​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​បារី​ស តែ​គេ​មិន​បាន​សរសេរ​ថា សន្តិភាព​ចុង​ក្រោយ បាន​មក​ពី​អ្នក​ណា​នោះ​ទេ ។ ជា​ពិសេស​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​ភាគច្រើន គឺ​បរទេស អ​ញ្ចឹ​ង​គេ​សរសេរ​តែ​អ្វី​ដែល​ជា​ស្នាដៃ​របស់​គេ​តែ​ប៉ុណ្ណោះ ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​រម្លឹក​ថា ដើម្បី​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា​សម្តេច​បាន​សម្រេច ប្រកាស​ចេញ​នូវ​៣ ចំនុច ដើម្បី​ធានា​ឲ្យ​ប្រជាជន​កម្ពុ​ជានា​ពេល​នេះ​ដែល​គិត​ទៅ មាន​រយៈពេល​២០​ឆ្នាំ​ហើយ ឬ​ក៏​២២​ឆ្នាំ​ហើយ សម្រាប់​អ្នក​រស់នៅ​ចាប់ពី​តំបន់​ម៉ា​ឡៃ សំឡូត នៃ​ទឹកដី​ខេត្តបាត់ដំបង ដើម្បី​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​លាតត្រដាង​ថា ៣​ចំនុច​ដែល​សម្តេច​បាន​ប្រកាស​អនុវត្ត​គឺ​ទី​១- ធានា​អាយុជីវិត និង​រូប​កាយ​អ្នក​ផ្តាច់ខ្លួន​ទាំងអស់ (​អតីត​ទាហាន​ខ្មែរក្រហម​) , ទី​២ – ធានា​អាជីព នឹង​មុខរបរ ដែល​មាន​ន័យ​ថា​ដើម្បី​ធានា​ថា ពួក​គេ​បន្ត​ធ្វើ​ទាហាន​បន្ត​ទៀត ដែល​កត្តា​នេះ «​ប្រទេស​ផ្សេង​ឥត​ហ៊ាន​ធ្វើ​ទេ​» តែ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ដោយ​ប្រគល់​កងពល​ឲ្យ​ខ្មែរក្រហម មេ​ខ្មែរក្រហម​នៅ​ដដែល ជាមួយ​កូនទាហាន​មាន​ប៉ុន្មាន កាំភ្លើង​ប៉ុន្មាន​ទុក​ឲ្យ​ទាំងអស់ គឺ​គ្រាន់តែ​ដោះ​អាវ​ខ្មែរក្រហម​ចេញ ពាក់អាវ​រាជរដ្ឋាភិបាល អនុវត្ត​ច្បាប់ និង​បទបញ្ជា​រាជរដ្ឋាភិបាល ខណៈ​គ្រូបង្រៀន​បន្ត​ធ្វើ​គ្រូបង្រៀន តែ​ដាក់​កម្មសិក្សា​របស់​រដ្ឋាភិបាល ។ ទី​៣ – ធានា​ដល់​កម្ម​សិទ្ធ​ទាំង​អចល​ទ្រព្យ និង​ច​ល​ទ្រព្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ