ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ចាប់​បាន​៦​នាក់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដើម្បី​ពង្រឹង​នូវ​ការ​អនុវត្តន៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព កងកម្លាំង​នគរបាល​ទាំងអស់​តាំងពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ខេត្ត ក្រោម​ការ​ចង្អុល​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី លោក…

ខេត្តកំពត ៖ ដើម្បី​ពង្រឹង​នូវ​ការ​អនុវត្តន៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព កងកម្លាំង​នគរបាល​ទាំងអស់​តាំងពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ខេត្ត ក្រោម​ការ​ចង្អុល​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ស្រុក​កំពង់ត្រាច បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍​ឈុត​ខ្មៅ​ស្នងការ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​កោះ​ក្លូ​ត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

លោក​វរសេនីយទោ លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ល្បែង​ជល់​មាន់​ខាងលើ កម្លាំង​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​បាន​ចំនួន​៦​នាក់ រួម​និង​វត្ថុ​តាង​មួយ​ចំនួន​មាន មាន់​ជល់​ចំនួន​២​ក្បាល​, កន្ត្រក​ដាក់​មាន់​ចំនួន​៥, ជញ្ជីង​ថ្លឹង​មាន់​១​គ្រឿង​, ម៉ូតូ​គ្រប់​ប្រភេទ​ចំនួន​១៨​គ្រឿង ។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​ជនសង្ស័យ​ទាំង​៦​នាក់ ដែល​ឃាត់ខ្លួន​នាំ​មក​កាន់​ស្នង​ខេត្ត​មាន ទី​១.​ឈ្មោះ ខូ​វ មា​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​កោះ​ក្លូ​ត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ទី​២.​ឈ្មោះ អ៊ុ​ក ទន់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ទី​៣.​ឈ្មោះ យ៉ិ​ន រី​ម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ខាងកើត ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ទី​៤.​ឈ្មោះ ពេជ្រ ធឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​សោម ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ទី​៥.​ឈ្មោះ យេ​ន ពី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ទី​៦.​ឈ្មោះ សុខ ពុធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​កោះ​ក្លូ​ត​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ជនសង្ស័យ រួម​និង​វត្ថុ​តាង​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ