ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងខ្លួន​មុន​ហើយ បានជា​រត់​បាត់​អស់​ចឹ​ង

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ពលរដ្ឋ​ល្អ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក​ប៉ា​.​សំអិត​អធិការ​នគរបាល​ស្រុក​កៀនស្វាយ ។ ចុះ​ប្រតិបត្តិការ​បំបែក​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ លួចលាក់​មួយ​កន្លែង នៅ​ចំណុច​ដី​ព្រៃ ជួរ​មាត់​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​ច​ន្ល​ក់​ក្រៅ…

ខេត្តកណ្តាល ៖ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ពលរដ្ឋ​ល្អ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក​ប៉ា​.​សំអិត​អធិការ​នគរបាល​ស្រុក​កៀនស្វាយ ។

ចុះ​ប្រតិបត្តិការ​បំបែក​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ លួចលាក់​មួយ​កន្លែង នៅ​ចំណុច​ដី​ព្រៃ ជួរ​មាត់​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​ច​ន្ល​ក់​ក្រៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨ ។

តែ​ទោះបីជា​យ៉ាងណា​ក្នុង​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ត្រូវ​បាន​បរាជ័យ​ដោយសារ​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ទាំងនោះ​ដឹងខ្លួន​មុន រត់​បាតជើង​ស​ព្រាត​កាត់​ព្រៃ​ពោត បន្សល់​នៅ​តែ​វត្ថុ​តាង​រួម​មាន មធ្យោបាយ​ម៉ូតូ ចំនួន​៥​គ្រឿង មាន​ជល់​ងាប់​២​ក្បាល ជញ្ជីង​ថ្លឹង​មាន់​១ សំណាញ់​ហ៊ុម​ព​ន្ធ័​១ និង​បង្គោល​ឬ​ស្សី​១០​ដើម ត្រូវ​សមត្ថកិច្ច​ប្រ​មួល​លើកដាក់​ឡាន​យក​មក​ប៉ុស្តិ៍​គគីរ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ