ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់​ថ្នាំ​សម្លា.ប់​ប្តី និង​រត់​តាម​សហាយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាល​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មិ​នា ២០១៨ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ដោយ​ប្រើ​ថ្នាំពុល និង​បោះបង់​អនីតិជន តាម​បញ្ញា​តិ្ត​មាត្រា​២៧…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាល​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មិ​នា ២០១៨ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ដោយ​ប្រើ​ថ្នាំពុល និង​បោះបង់​អនីតិជន តាម​បញ្ញា​តិ្ត​មាត្រា​២៧ ,២០១ និង​មាត្រា​៣២១ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ​មានឈ្មោះ ម៉េ​ត ជិន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​១៦ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រកស៊ី​លក់ដូរ​មុខ​រោងចក្រ ។ ប្តី​ជា​ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម ស៊ុ​យ អាយុ​៤០​ឆ្នាំ មានកូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៤ មិ​នា ២០១៨ ដែល​បាន​ប្រព្រឹត្ត​អំពើ​ដាក់​ថ្នាំពុល​សម្លាប់​ប្តី និង​វេច​លុយរ​ត់ទៅ​រស់នៅ​ជាមួយ​សហា​យ​ចោល​កូន​៣​នាក់ ។

ដើមចម​ក្ន​ង​រឿង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៥ ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ស៊ឹ​ម ស៊ុ​យ បាន​កើត​ជំងឺ​ទឹកនោមប្រៃ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ប្រពន្ធ​គាត់ ឈ្មោះ ម៉េ​ត ជិន ក៏​មាន​ទំនាក់ទំនង​សេ្ន​ហា​លួចលាក់​ជាមួយ​ឈ្មោះ ប៉ែន នឿ​ន ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ម្មករ​រោងចក្រ ។ លុះ​ថ្ងៃ​ទី​២០ ខែកក្កដា ២០១៧ ឈ្មោះ ស៊ុ​យ ចាន់​រ៉ា ជា​កូនស្រី​របស់​ឈ្មោះ ស៊ឹ​ម ស៊ុ​យ និង​ឈ្មោះ ម៉េ​ត ជិន ក៏​បាន​ប្រាប់​ទៅ​ឪពុក​ថា ម្តាយ​បាន​ដាក់​ថ្នាំ​នៅ​ក្នុង​ចំណីអាហារ​ឲ្យ​ពុក​ហូប ។

លុះ​នៅ​ថ្ងៃ​ដដែល​ម៉ោង​ប្រមាណ​៣ និង​៣០​នាទី​រសៀល នៅ​ក្នុង​ចាន​គុយទាវ និង​ក្នុង​ទឹក​សូ​ដា​មាន​កក​ថ្នាំ​ព​ណ៍​ស ប្រហែល​៤​ទៅ​៥​គ្រាប់​កិន​ល្អិត​នៅ​ក្នុង​នោះ ។ ហើយ​រឿង​នេះ​ក៏​ដឹង​ដល់​ឈ្មោះ ម៉េ​ត ជិន ស្រាប់តែ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ២០១៧ ឈ្មោះ ម៉េ​ត ជិន ក៏​បាន​រត់​ចេញពីផ្ទះ​ចោល​កូន​ៗ៣​នាក់ ព្រមទាំង​យក​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​១​គ្រឿង ពណ៌​ខៀវ​បាក់​ស្លាក លេខ​ព្រះ​សីហ​នុ 2A- ២៤៩៨ លុយ​សរុប​ជាង​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ខ្សែដៃ​ប្លា​ក​ទី​ន​របស់​កូនស្រី​១​តម្លឹង​គេចខ្លួន​ទៅ​ជាមួយ​ផង ។ ដែល​នោះ​ជា​ការ​គេចខ្លួន​មួយ​រយៈ ទៅ​រស់នៅ​ជាមួយ​សាហា​យ ប៉ុន្តែ​នៅ​ពេល​ចាយវាយ​អស់​លុយកាក់ បាន​មាន​បំណង​វិល​ត្រឡប់​មករ​កកូន​វិញ តែ​ជា​ការ​ហួសពេល​ហើយ ដែល​កូន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ពាក់​ពន្ធ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម ដោយ​ប្រើ​ថ្នាំពុល​ទៅ​លើ​ប្តី និង​បោះបង់​ចោល​កូន ឲ្យ​រស់​យ៉ាង​វេទនា គ្មាន​លុយកាក់​ផ្គត់ផ្គង់​ជីវភាព​មើល​ឪពុក​ដែល​កំពុង​មាន​ជំងឺ ។

សមត្ត​កិច្ច​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​មិ​នា ឆ្នាំ​២១០៨ ស្ត្រី​ជា​ជនសង្ស័យ​ទំនង​សប្បាយ​ចាយវាយ​ប្រាក់​ជាមួយ​សហា​យ​លុយ​ពី​ខ្លួន ក៏​បាន​មាន​បំណង​ចូល​ផ្ទះ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ ដោយ​យោង​លើ​ពាក្យបណ្តឹង​របស់​កូនស្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ