ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ៖ CPP និង​CNRP ចរចា​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក លឺ ឡាយ​ស្រេង​បាន​ស្នើរ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​តុ​ចរចា​នៅ​មុន​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា ។ លោក…

រាជធានី​ភ្នំពេញ ៖ លោក លឺ ឡាយ​ស្រេង​បាន​ស្នើរ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​តុ​ចរចា​នៅ​មុន​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា ។
លោក លឺ ឡាយ​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ិ​ន ស៊ិ​ន​ប៉ិច នៅ​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១៨ បាន លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្នើ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​ចូល​តុ​ចរាចរ​គ្នា ដើម្បី​ប្រយោជន៍​ជាតិ​ទៅ ។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា កុំ​អាង​ប្រទេស​ចិន​នៅ​ពីក្រោយ​នោះ មិន​អាច​ជួយ​បាន​ទេ ព្រោះ​បណ្តា​ប្រទេស​ធំ​ជា​ច្រើន​ទៀត​មិន​បាន​គាំទ្រ​ទ​ង្វើ​ក្នុង​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ។

យោង​តាម​វី​ដេ​អូ​ឃ្លី​ប​បញ្ជាក់​ថា «​រឿង​ផ្ទាល់​ខ្លូ​ន​របស់ខ្ញុំ សូម​លុប​បំបាត់​ចោល ចង់​យក​ទៅ​ធ្វើ​អ្វី​ក៏​ធ្វើ​ចុះ តែ​ខ្ញុំ​សុំ​ថា មក​ចរចា​គ្នា​វិញ លឺ​ឡាយ​ស្រេង កុំ​គិត​វា​គ្មាន​ប្រយោជន៍​ទេ ។ កុំ​ខ្លាច​អី ប៉ុន្តែ​ខ្ញុំ​សូម​ផ្តាំ​ថា ប្រទេស​ជាង​៩០% បាន​ថ្កោលទោស​នៅ​សល់​តែ​ប្រទេស​ចិន រុ​ស្សី និង​ប្រទេស​យួន ហើយ​នៅ​តែ​និយាយ​មិន​អី គឺ​គ្មាន​ទេ សម្តេច​តេ​ជោ ហ៊ុន​សែន​អើយ ងាក​មក​ចរចា​គ្នា​ទៅ » ។

លោក​លឺ ឡាយ​ស្រេង​ក៏​បាន​លើក​ឡើង​ទៀត​ថា បើ​មានគំនិត​ជួយ​ប្រជាជន​កម្ពុជា​ពិតមែន​នោះ គួរ​ចរចា​គ្នា​ទៅ ខ្ញុំ​មើលឃើញ​គណបក្ស​ប្រជាជន​បាន​ធ្វើ​ល្អ​ច្រើន​ហើយ ដូច្នេះ​ប្រ​សិន​អង្គុយ​និយាយ​គ្នា​វា​ជា​ការ​ល្អ ។ ជាមួយ​គ្នា​នោះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ​គួរ​ឈប់​វប្បធម៌​សងសឹក​គ្នា​ទៅ ។ យ៉ាងណា​ក្តី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ច្រើន​ហើយ ។

លោក លឺ ឡាយ​ស្រេង​ក៏​បាន​អះអាង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ បើសិន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ លទ្ធផល គឺ​ឈ្នះ​ប្រមាណ​តែ​ពីរ​ទៅ​ប្រាំ​សម្លេង​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា «​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ឈ្នះ​៥​សម្លេង ឬ​គណ​សង្គ្រោះ​ជាតិ​ឈ្នះ​៥​សម្លេង ។ ខ្លាច​អី​បើ​ទាហាន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​ទាំងអស់ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បើ​ឈ្នះ​ឆ្នោត​ដូច​ជា ខ្ចី​ផ្ទះ​គណបក្ស​ប្រជាជន​កម្ពុជា​រស់នៅ​អីចឹង ព្រោះថា កងទ័ព​ក៏​អត់ ហើយ​រចនាសម្ព័ន្ធ​ក៏​អត់ ហើយ​គណបក្ស​ត្រូវ​មាន​អ្នកគាំទ្រ​យ៉ាងតិច​៦០​ម៉ឺន​នាក់ ទើប​អាច​គ្រប់គ្រង​ប្រទេស​បាន​» ។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​ស្រប​តាម​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នាំ​២០១៨ អាច​បាន​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ ហើយ​ក៏​មិន​អាច​ធ្វើ​អ្វី​ដែរ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​នៅ​ក្នុង​ស្ថាប័ន​សភា​ដដែល ។
ទាក់ទិន​នឹង​សំណើរ​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​តែងតែ​រិះគន់​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​នេះ ត្រូវ​បាន​លោក​សុខ ឥ​សាន សម្តែង​ការ​អស់សំណើច និង​លើក​ឡើង​ថា គួរ​ចង់​ឲ្យ​អស់សំណើច​ណាស់ ប្រយុទ្ធ​គ្នា​គេ​វាយ​សន្លប់​ហើយ ចង់​សុំ​ចរចា ។ ការ​ប្រកួត​គ្នា​ជាង​២០​ឆ្នាំ​ហើយ រហូត​រំលោភ​លក្ខខណ្ឌ​ប្រកួត​ត្រូវ​ដៃគូ​ប្រកួត​វាយ​សន្លប់ ងើប​លែង​រួច​ទៅ​ហើយ បែរជា​មក​សុំ​ចរចា​សម្របសម្រួល​ទៅ​វិញ ? គឺ​ពិតជា​គួរ​ចង់​ឲ្យ​អស់សំណើច​ណាស់ ។

លោក​បញ្ជាក់​ថា «​វា​មិន​ដែល​មាន​ទេ នៅ​លើ​លោក​នេះ ។ ដូច្នេះ ការ​ចរចា​ណាមួយ​ជាមួយ​អ្នក​ចាញ់ និង​ខុសច្បាប់​ទៀត គឺ​មិន​អាច​កើត​មាន​ជា​ដាច់ខាត កុំ​សង្ឃឹម​ឡើយ ទោះបី​មានការ​គំរាមកំហែង ឬ​មានការ​វិភាគ​លំអៀង​ទៅ​រក​អតីត​បក្ស​ប្រឆាំង​ក៏​ដោយ ។ អតីត​បក្ស​ប្រឆាំង​បាន​ងាប់​បាត់​ទៅ​ហើយ តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ស្រប​ទៅ​តាម​ពិរុទ្ធភាព​ធ្ងន់ធ្ងរ​របស់​អតីត​បក្ស​ប្រឆាំង​ដែល​មិន​អាច​បក​ក្រោយ​បានជា​ដាច់ខាត​» ។

លោក​បន្ត​ថា ការ​លើក​ឡើង​នេះ ជា​ការ​ស្រមើស្រមៃ​ចង់​ឲ្យ​មានការ​ជួប​ចរចា​រវាង​គណបក្សកាន់អំណាច និង​អតីត​បក្ស​ប្រឆាំង​នឹង​មិន​អាច​កើត​មាន​ឡើងជា​ដាច់ខាត ។ រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​យក​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ទៅ​ដោះ​ដូរ​ជាមួយ​វប្បធម៌ ទណ្ឌ​ភាព​បាន​ឡើយ សូមកុំ​ស្រមៃ​ឲ្យ​សោះ ។ សូម​ជម្រាប​ថា ប្រទេស​ជប៉ុន​ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ។ ប៉ុន្តែ​សំណើរ​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន​សែន ប្រកា​បដិសេធន៍​ថា មិន​អាច​ចរចា​បាន​នោះ​ទេ ៕

គួរបញ្ជាក់ថា ៖

លោក គី តិច មេធាវី​ការពារ​ក្តី​សម្តេច​តេ​ជោ​ចូល​បំភ្លឺ​នៅ​តុលាការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ