ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​រយ​ពាន់​នាក់​ហែ​ក្បួន​បាតុកម្ម​ប្រឆាំង​នៅ​អា​មេ​រិ​ក

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ កាលពី​ថ្ងៃ​ទី​២៤ មីនា ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​រយ​ពាន់​នាក់​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​ហែ​ក្បួន​នៅ​កន្លែង​ជា​ច្រើន​នៃ​សហរដ្ឋ​អា​មេ​រិ​ក ដែល​នោះ​ជាម​ហា​បាតុកម្ម​ជា​ប្រវត្តិសាស្ត្រ​ប្រឆាំង​អាវុធ​ជាមួយ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ពួក​យុវវ័យ ។ នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​មនុស្ស​ម្នា​យ៉ាងច្រើន​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា​ចន្លោះ​សេត​វិមាន និង​វិមាន​កា​ពី​តូ​ល ។…

សហរដ្ឋ​អា​មេ​រិ​ក ៖ កាលពី​ថ្ងៃ​ទី​២៤ មីនា ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​រយ​ពាន់​នាក់​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​ហែ​ក្បួន​នៅ​កន្លែង​ជា​ច្រើន​នៃ​សហរដ្ឋ​អា​មេ​រិ​ក ដែល​នោះ​ជាម​ហា​បាតុកម្ម​ជា​ប្រវត្តិសាស្ត្រ​ប្រឆាំង​អាវុធ​ជាមួយ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ពួក​យុវវ័យ ។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​មនុស្ស​ម្នា​យ៉ាងច្រើន​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា​ចន្លោះ​សេត​វិមាន និង​វិមាន​កា​ពី​តូ​ល ។ យោង​តាម​ពួក​អ្នក​រៀបចំ​ថា បាតុកម្ម​នេះ​មាន​មនុស្ស​ចូលរួម​ដល់​ទៅ​៨០០.០០០​នាក់ ។ នៅ​ក្រុង​ញូ​វ​យ៉​ក​មនុស្ស​ប្រមាណ​១៧៥.០០០​នាក់ ដើរ​ហែ​ក្បួន​តាម​វិ​ថីទាំងឡាយ ។

មហា​បាតុកម្ម​នេះ​ដែរ​ជា​ព្រឹត្តិការណ៍​ជាតិ​មួយ​មានឈ្មោះ​ថា «MARCH FOR OUR LIVES» (​យើង​នាំ​គ្នា​ដើរ​ដើម្បី​អាយុ​វ​ជីវិត​របស់យើង​) ។ វា​ជា​ប្រតិកម្ម​ចំពោះ​ការ​បាញ់​សម្លាប់​មនុស្ស​ដល់​ទៅ​១៧​នាក់ កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ក្នុង​វិទ្យាល័យ​មួយ​នៃ​រដ្ឋ​ផ្ល​រី​ដា ។ វា​ជា​បាតុកម្ម​ប្រឆាំង​អាវុធ​ដ៏​ធំ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អា​មេ​រិ​ក ។

ក្បួន​ដើរ​ឯទៀត​ៗ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​អា​េ​ម​រិ​ក​ច្រើន​ទៀត ព្រមទាំង​នៅ​ឯ​បរទេស​ផង​ដែរ ហើយ​គឺ​ពួក​យុវជន​ជា​កម្លាំង​ជំរុញ​ចំពោះ​ចលនា​ប្រឆាំង​អាវុធ​នេះ ។ បាតុកម្ម​ប្រឆាំង​អាវុធក្រៅពី​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​មាននៅ​ក្រុង​ញូ​វ​យ៉​ក អា​ត្ល​ង់​តា ស៊ី​កា​ហ្គោ ដាល់​ឡាស់ ហ៊ូ​ស្តុ​ន សាំង​ប៉ូ​ល​ណា​ល់​វី​ល ឡូ​ស​អេ​ន​ចឺ​ឡែ​ស ឬ SEATTLE ព្រមទាំង​នៅ​ទីក្រុង​ឡុ​ង​ដ៍ ម៉ុង​រេ​អាល់ អ៊ុត​តា​វ៉ា ឬ​ក្រុង EDIMBOURG ។

ពួក​បាតុករ​ស្រែក​ប្រឆាំង​នឹង​ក្រុម LOBBY អាវុធ​ដ៏​ខ្លាំង​គឺ​ក្រុម NATIONAL RIFLO ASSOCIATION (NRA) ។

លទ្ធភាព​នៃ​ការ​ទិញ​កាំភ្លើង​ប្រើ​ត្រូវ​បាន​ពលរដ្ឋ​អា​​មេ​រិ​ក​ច្រើន​លាន​នាក់​ចាត់ទុកជា​សិទ្ធិ​ដែល​ផ្តល់​ដោយ​រដ្ឋធម្មនុញ្ញ​ដែល​វា​ជា​សិទ្ធិ​សំខាន់​ដូច​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ដែរ ។ ក៏​ប៉ុន្តែ​លើក​នេះ​ដោយសារ​ការ​បាញ់​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​ដោយ​អតីត​សិស្ស​វិទ្យា​ល័យ​ម្នាក់​នៅ​ក្រុង PARLAND នាំ​ឱ្យ​សិស្សសាលា​វិទ្យាល័យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​ចេញ​មុខ​ប្រឆាំង​អាវុធ​តាម​សារព័ត៌មាន​ទៀត​ផង ។

អាវុធ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៣០.០០០​នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​សហរដ្ឋ​អា​មេ​រិ​ក ហើយ​នៅ​តាម​បណ្តា​សាលារៀន​តែង​កើត​មានការ​បាញ់ប្រហារ​សម្លាប់​សិស្ស​ជា​ច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ