ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន vivo V9 បង្ហាញ​វត្ត​មាននៅ​កម្ពុជា​ជា​ផ្លូវការ​ហើយ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន vivo កាលពី​ថ្ងៃ​ទី ២៤ ខែមីនា ឆ្នាំ​២០១៨ បាន​ប្រារព្ធ​ពិធី​សម្ពោធ​​នៅ​សណ្ឋាគារ សុខា…

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន vivo កាលពី​ថ្ងៃ​ទី ២៤ ខែមីនា ឆ្នាំ​២០១៨ បាន​ប្រារព្ធ​ពិធី​សម្ពោធ​​នៅ​សណ្ឋាគារ សុខា ភ្នំពេញ ដើម្បី​បង្ហាញ​វត្តមាន​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន ម៉ាក vivo V9 ដែល​ជា​ទូរស័ព្ទ​ជំនាន់​ស្ថិត​នៅ​ក្នុង​ត្រកូល V ដែល​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ និង​មាន​អេ​ក្រង់ Full View Display ដ៏​ទំនើប​។​

​ព្រឹ​ត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ គឺ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន vivo ហើយនឹង​ភ្ញៀវ​ក​ត្តិ​យស ដែល​ជា​ដៃគូ​តំណាង​ចែកចាយ​មក​ពី​ទូ​ទាំង​ប្រទេស ជា​ពិសេស​គឺ​វត្តមាន​តារាចំរៀង​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក ព្រាប សុវត្ថិ ដែល​ជា Brand Ambassador តំណាង​ឲ្យ​ក្រម​ហ៊ុន​ទូរស័ព្ទ vivo ទៀត​ផង។

​ក្រុមហ៊ុន vivo បាន​បញ្ជក់​ថា ​ស្មា​ត​ហ្វូ​ន V9 ថ្មី​នេះ ​គឺ​មាន​អេ​ក្រង់​ Full View Display ទំហំ 6.3 អ៊ី​ង​ មាន​កម្រិត​បង្ហាញ FHD+ 2280×1080 Pixel ដែល​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​កាន់តែ​រីករាយ​ជាមួយ​ការ​ប្រើប្រាស់​ និង​ទស្សនា​វី​ដេអូ​ផ្សេង​ៗ ជាមួយនឹង​កម្មវិធី​ចែក​អេក្រង់ 3.0 ក៏​នឹង​បន្ថែម​នូវ​ចំណី​អារម្មណ៍ និង​ភាព​កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​មួយ​​កំរិត​ថែម​ទៀត​ផង​ដែរ​។ ស្មា​ត​ហ្វូ​ន V9 មាន​កាមេរ៉ា​មុខ​ទំហំ 24MP ដែល​បំពាក់​នូវ​សេន​​សឺ 1/2.78 អ៊ី​ង ដែល​អាច​ធ្វើ​ឲ្យ​ពន្លឺ​ចូល​បាន​គ្រប់គ្រាន់ នឹង​ធ្វើ​ឲ្យ​រូប​សែ​ល​ហ្វី​កាន់​តែ​​ភ្លឺ​ស្អាត​។ និយាយ​រួម​ទៅ V9 គឺជា​ទូរស័ព្ទ​ដែល​សែ​ល​ហ្វី​ច្បាស់​ជាងគេ​នា​ពេល​បច្ចុ​ប្បន្ន​។​

​នៅ​លើ​កាមេរ៉ា​ស្មា​ត​ត​ហ្វូ​ន V9 ថ្មី​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា A.I. Beauty ដែល​ជា​ការ​ប្រមូល​ព័ត៌មាន​សម្គាល់​ពីមុខ​មាត់​ជាក់លាក់​របស់​មនុស្ស​ផ្សេង​ៗ​ពី​គ្នា​​តាម​រយៈ​ទិន្នន័យ​លើ​ផ្ទៃមុខ​មនុស្ស​ជា​ច្រើន​លាន​នាក់​បូក​រួម​នឹង​អ្នកជំនាញ​វិជ្ជាជីវៈ​ថត​រូប ​និង​អ្នកជំនាញ​ផ្នែក​តុបតែង​មុខ​ត្រូវ​បាន​ពិគ្រោះ​យោបល់​ក្នុងអំឡុងពេល​នៃ​ដំណើរ​ការ​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នេះ​។ លើស​ពី​នេះ​ទៀត​នោះ កាមេរ៉ា​ស្មា​ត​ហ្វូ​ន​​នេះ ក៏​មាន​បច្ចេកវិទ្យា AR Cute Selfie ដែល​អាច​ឲ្យ​លោក​អ្នក​ជ្រើសរើស​ស្ទា​យ​ដែល​​ចូល​ចិត្ត​ធ្វើ​ឱ្យ​រូបថត​មើលទៅ​ពិសេស ​និង​កាន់តែ​តែ​មាន​ភាព​ស្រស់​ស្អាត​។​

​ស្មា​ត​ហ្វូ​ន V9 ក៏​បាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ​រួម​គ្នា នឹង​​ការ​ដោះ​សោរ​ដោយ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​បាន​យ៉ាង​លឿន​ផង​ដែរ​។ ដូចនេះ យើង​ឃើញ​ថា​ បច្ចេកវិទ្យា​របស់ V9 ពិតជា​មាន​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​ច្រើន​មែនទែន​។ V9 មាន​រ៉េ​ម​ទំហំ 4GB និង​មាន​អង្គ​ចង​ចាំ​ទំហំ 64GB នឹង​អាច​ន្ថែ​ម​បាន​ដល់ 256GB​។ ស្មា​ត​ហ្វូន​​ថ្មី​នេះ ដំណើរការ​ដោយ Android 8.1 / Funtouch OS4.0 ពិតជា​ធ្វើ​អោយ​ការ​ដំណើរ​ការ​នៃ​កម្មវិធី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។ V9 មាន​ថាមពល​ថ្ម​ទំហំ 3260 mAh ដែល​អាច​អោយ​អ្នក​ប្រើ​សម្រាប់​ការ​ប្រើប្រាស់​ធម្មតា​បាន​មួយ​ថ្ងៃ​ពេញ​ផង​ដែរ ។ អ្វី​ដែល​ប្លែក​សំរាប់​ស្មា​ត​ហ្វូ​ន V9 នោះ គឺ​មុខងារ​មិន​រំខាន​ដល់​ការ​លេង​ហ្គេ​ម​របស់​​អ្នក ដែល​នឹង​មិន​ធ្វើ​អោយ​ការ​លេង​ហ្គេ​ម​របស់​អ្នក​បាន​កាត់​ផ្តាច់​នោះ​ទេ ដូចនេះ អ្នក​​នៅ​តែ​អាច​លេង​ហ្គេ​ម និង​អាច​លើក​ទូរស័ព្ទ​ក្នុង​ពេល​តែ​មួយ​បាន​ថែម​ទៀត​ផង​។​

ក្រុមហ៊ុន​បាន​ន្ថែ​ម​ថា ស្មា​ត​ហ្វូ​ន V9 ដែល​ជា​ម៉ូ​ដែល​ថ្មី​របស់ vivo នេះ គឺ​ពិតជា​ល្អ​​សម្រាប់​​អ្នក​ដែល​និយម​ចូល​ចិត្ត​ភាព​ទាន់សម័យ ជា​ពិសេស​យុវវ័យ​តែ​ម្តង ពីព្រោះ​តែ​តម្លៃ​​សមរម្យ និង​ភាព​ទាន់សម័យ​នៃ​បច្ចេកវិទ្យា​របស់​វា​។ សំរាប់​ការ​មក​ដល់​របស់ vivo V9 ក្រុមហ៊ុន​ផ្តល់ តម្លៃ​ពិសេស​ត្រឹមតែ 329 ដុល្លារ​ប៉ុ​ណ្ណោះ ដែល​ពិតជា​សមរម្យ​ជាង​ស្មា​ត​​ហ្វូ​ន​កំពូល​ៗ ដែល​ជា​ដៃគូរ​របស់ vivo ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ដូច​គ្នា​នោះ​។

​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ក្រុមហ៊ុន vivo បាន​ចាប់​ដៃគូ​សហការ​ជា​​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន Smart ដែល​លោក​អ្នក​អាច​រក​ជាវ​បាន​នូវ​ទូរស័ព្ទ vivo ដោយ​​នឹង​ទទួល​បាន​នូវ​កាដូរ​បន្ថែម​ពី Smart យ៉ាងច្រើន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ