ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជិះ​កង់​បត់​ចូល​ផ្ទះ ស្រាប់តែ​ត្រូវ​បែប​ហ្នឹង​តែ​ម្តង

6 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម បុក​ជាមួយ​កង់​ក្នុង​ទិស​ដៅ​ស្របគ្នា​លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ខាងជើង​អនុ​វិទ្យាល័យ​ហ៊ុន សែន កែប…

ខេត្ត​កែប ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម បុក​ជាមួយ​កង់​ក្នុង​ទិស​ដៅ​ស្របគ្នា​លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ខាងជើង​អនុ​វិទ្យាល័យ​ហ៊ុន សែន កែប ស្ថិត​ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ។
សមត្ថកិច្ច​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ ហែ ផេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​ចរាចរណ៍​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​គ្រោះថ្នាក់​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2 D- 09027 បុក​ពីក្រោយ​កង់ ខណៈ​ជិះ​ពីមុខ លុះ​ពេល​បត់​ចូល​ផ្ទះ ត្រូវ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​កង់​របួសធ្ងន់​តែ​ម្តង ។

ចំណែក​អ្នកបើកបរ​រថយន្ត ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ ជន​រង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ចំណែក​រថយន្ត​សមត្ថកិច្ច​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ទុក​ដោះស្រាយ​គ្នា​តាម​ច្បាប់​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ