ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ទៅ​ដល់​មនុស្ស​រត់​បាតជើង​សរ​ព្រាត​បាត់​អស់

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ ចុះ​ធ្វើការ​បង្ក្រាប​ចាប់​បាន​កីឡា​បក្សី​ជា​ច្រើន​ក្បាល និង​ប្រមូល​បាន​សម្ភារ​បាន​មួយ​ចំនួន ។ ដោយឡែក​មនុស្ស​រត់​រួច​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៤ ខែ​មិ​នា…

ខេត្តឧត្តរមានជ័យ ៖ សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ ចុះ​ធ្វើការ​បង្ក្រាប​ចាប់​បាន​កីឡា​បក្សី​ជា​ច្រើន​ក្បាល និង​ប្រមូល​បាន​សម្ភារ​បាន​មួយ​ចំនួន ។ ដោយឡែក​មនុស្ស​រត់​រួច​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ចំការ​ស្វាយចន្ទី ក្នុងភូមិ​ស្រះ​ជ្រៃ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា សង្វៀន​បញ្ជល់មាន់​នេះ បាន​កើត​មាន​ជា​យូ​យាម​ក​ហើយ ខណៈនោះ​ក៏​កើត​មាន​ល្បែងស៊ីសង​ផ្សេង​ផង​ដែរ ។ ក្នុង​ការ​កើត​មាន​ល្បែង​បែប​នេះ អាច​នឹង​កើត​មាន​ក្រុម​ចោរលួច​ចោរប្លន់ ដោយសារ​តែ​ចាញ់ល្បែង​ក៏​អាច​ថា បាន​ដែរ ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ប្រជាពលរដ្ឋ ។

យោង​តាម​របាយការណ៍​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ប្រតិបត្តិការ​នេះ​ប្រមូល​បាន​វត្ថុ​តាង​រួម​មាន ម៉ូតូ​បាន​៨​គ្រឿង កីឡាករ បក្សី​៨​ក្បាល ប្រភេទ​បក្សី​ខ្នាយ​ត​១២​គូ បង់​ស្អិត​១០​ដុំ ជញ្ជីង​សម្រាប់​ថ្លឹង​បក្សី​ចំនួន​១ និង​ទ្រុង​សម្រាប់​ក្រុង​មួយ​ចំនួន​ផង​ដែរ ដោយឡែក​មនុស្ស​ត្រូវ​បាន​រត់គេច​ខ្លួន ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ