ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡាន​ទំនើប​បុក​គេ​ហើយ ​ចង់រត់​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​អាកា​រៈ​ស្រវឹង​ខ្លាំង​បើករថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ចេញពី​កន្លែង​កម្ម​ពិធីជប់លៀង ហើយ​រេ​ចង្កូត​ទៅ​ប៉ះ​នឹង​ធុង​រទេះ​ពោះគោ​ចំហុយ និង​ធុង​ទឹកកក​តិចតួច​សោះ មិន​ទទួលខុស បែរជា​ខំព្យាយាម​បើក​រត់គេច តែ​ទៅ​បុក​របាំ​ថ្ម​ចែក​ទ្រូងផ្លូវ​មួយ​កន្លែង​ទៀត ចុង​ក្រោយ​បើករ​ត់ទៅ​ធ្លាក់​ប្រឡាយ​ទឹក​ដោយ​ខ្លួនឯង​ហេតុ​ការ​ព៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​អាកា​រៈ​ស្រវឹង​ខ្លាំង​បើករថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ចេញពី​កន្លែង​កម្ម​ពិធីជប់លៀង ហើយ​រេ​ចង្កូត​ទៅ​ប៉ះ​នឹង​ធុង​រទេះ​ពោះគោ​ចំហុយ និង​ធុង​ទឹកកក​តិចតួច​សោះ មិន​ទទួលខុស បែរជា​ខំព្យាយាម​បើក​រត់គេច តែ​ទៅ​បុក​របាំ​ថ្ម​ចែក​ទ្រូងផ្លូវ​មួយ​កន្លែង​ទៀត ចុង​ក្រោយ​បើករ​ត់ទៅ​ធ្លាក់​ប្រឡាយ​ទឹក​ដោយ​ខ្លួនឯង​ហេតុ​ការ​ព៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៤ មីនា នៅ​ចំណុច​មុខ​អាហារ​ដ្ឋា​ន ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ក្រោយ​កើតហេតុ រថយន្ត​បង្ក​នោះ ព្យាយាម​បើក​រត់គេច​ពី​ការ​តាម​ប្រ​ម៉ា​ញ់​របស់​សម​កិច្ច​ខណ្ឌ រហូត​មក​ធ្លាក់​ប្រឡាយ​ទឹក ស្ថិត​ក្នុងភូមិ​ក្រាំង​អង្ក្រង​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ទើប​ទៅ​មុខ​លែង​រួច​។

បុរស និង​ស្ត្រី​រង​គ្រោះ ជា​ម្ចាស់​រទេះ​បាន​បញ្ជាក់​ប្រាប់​ថា មុន​កើតហេតុ ពួក​គាត់​កំពុង​រៀបចំ​រទេះ​ពោះគោ និង​ធុង​ទឹកកក​ដាក់​ចូល​ក្នុង​រទេះ ស្រាប់តែ​រថយន្ត​នេះ​បើក​ចេញ​មក​ពី​ផ្លូវ​ផ្សារ​ទំនើប​អ៊ី​អន​យ៉ាង​លឿន ក៏​ជ្រុល​មក​ប៉ះ​រទេះ​របស់​គាត់ ពេល​ប៉ះ​នោះ​អ្នក​បើករថយន្ត​មិន​បាន​ឈប់​មើល​ទេ គឺ​ព្យាយាម​បើក​រត់​ក៏​ជ្រុល​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទៀត​រលំ និង​វៀច​២​ដុំ​។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នៅ​គោលដៅ​ឃើញ​ក៏​ដេញ​តាម​រថយន្ត​នេះ​រហូត​មក​ធ្លាក់​ចូល​ប្រឡាយ​ទឹកតែ​ម្តង បើ​មិន​ធ្លាក់​ប្រឡាយ​ទេ​នោះ ម្ល៉េះ​រថយន្ត​នេះ​នឹង​បន្ត​បើករ​ត់ទៅ​មុខ​ទៀត​មិន​ខាន​។

សមត្ថកិច្ច​ក៏​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​បង្ក​ខាងលើ​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-9595 ចំណែក​បុរស​អ្នក​បើក​ឈ្មោះ ហេង ចំរើន​អាយុ​៣៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​៦០​ផ្លូវ​លេខ​១៩៩ ភូមិ​៥ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ថា ករណី​នេះ ក៏​ព្រោះតែ​អ្នកបើកបរ​រថយន្ត​មាន​អាកា​រៈ​ស្រវឹង​ខ្លាំង​ពេក ហើយ​លែង​ដឹង​អ្វី​ៗ​ទាំងអស់ ពេល​សមត្ថកិច្ច​នាំ​មក​ដល់​ប៉ុ​សិ៍្ត​ហើយ​នូវ​មិន​ទាន់​ស្វាង​ផង តែ​មិន​បណ្តាល​ឲ្យ​មាន​រង​របួស​ដល់​អាយុជីវិត​មនុស្ស​ទេ គ្រាន់​ខូចខាត​សម្ភារៈ​អាជីវករ​លក់ដូរ​ប៉ុណ្ណោះ និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រលំ​និង​វៀច​២​ផ្ទាំង​។

បច្ចុប្បន្ន​នេះ​រថយន្ត​បង្ក​សមត្ថកិច្ច​ជំនាញ​បាន​យក​ទៅ​រក្សា​ទុក​នូវ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ