ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ!!! ​1000ដុល្លារ ព្រោះ​តែហិប​ដែក​មួយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​កាន់​កូន​ហិប​ដែក​មួយ​ទៅ​កាន់​សមត្ថកិច្ច​អាវុធហត្ថ បន្ទាប់​មក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បន្ត ដើម្បី​ឲ្យ​ដឹង​ឮ ព្រោះ​ខ្លាច​គេ​ធ្វើបាប​ដោយ​អំពើ​ណា​មួយ បន្ទាប់​ពី​នាង​លង់ខ្លួន​ចាញ់បោក​ជន​ឆបោក​អស់​1000​ដុល្លារ រឿង​ទិញ​ពន្លៃ​ខ្មៅ​​ដើម្បី​យក​ទៅ​លក់​នៅ​អា​មេ​រិ​ក ហើយ​មាន​មនុស្ស​ចុច​ទូរស័ព្ទ​ទារប្រាក់​បន្ថែម និង​ណាត់ជួប​ជា​បន្តបន្ទាប់​។…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​កាន់​កូន​ហិប​ដែក​មួយ​ទៅ​កាន់​សមត្ថកិច្ច​អាវុធហត្ថ បន្ទាប់​មក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បន្ត ដើម្បី​ឲ្យ​ដឹង​ឮ ព្រោះ​ខ្លាច​គេ​ធ្វើបាប​ដោយ​អំពើ​ណា​មួយ បន្ទាប់​ពី​នាង​លង់ខ្លួន​ចាញ់បោក​ជន​ឆបោក​អស់​1000​ដុល្លារ រឿង​ទិញ​ពន្លៃ​ខ្មៅ​​ដើម្បី​យក​ទៅ​លក់​នៅ​អា​មេ​រិ​ក ហើយ​មាន​មនុស្ស​ចុច​ទូរស័ព្ទ​ទារប្រាក់​បន្ថែម និង​ណាត់ជួប​ជា​បន្តបន្ទាប់​។

ស្ត្រី​ខាងលើ​សុំ​បញ្ចេញ​ឈ្មោះ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារ​ញ្ញា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត។

ស្ត្រី​ខាងលើ​ជាមួយ​ប្តី និង​កូនស្រី​2​នាក់​បាន​ទៅ​កាន់​ស្នាក់​ការ​សន្តិសុខ​568 អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​មក​ក៏​បន្ត​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត កាល​ពី​​យប់​ថ្ងៃ​24 មីនា ដោយ​​អះអាង​ថា នាង​បាន​ចាញ់បោក​មនុស្ស​មួយ​ក្រុម​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក រហូត​លង់ខ្លួន​អស់​ទឹកប្រាក់​1000​ដុល្លារ​ទៀត​ផង​។ ហើយ​ថ្ងៃមួយ​មាន​បុរស​ម្នាក់​​ឆាត​​​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​នាង ដោយ​គេ​សុំ​ស្គាល់​។ លុះ​ទាក់ទងមួយ​រយៈ​បុរស​នោះ​ក៏​បបួល​រកស៊ី​ទិញ​ពន្លៃខ្មៅ និង​ណាត់​ឲ្យ​នាង​ទៅ​ជួប​ដល់​ខេត្តកំពង់ធំ​។

នាង​បន្ត​ថា ពេល​ជួប​គ្នា គេ​នាំ​នាង​ទៅ​មើល​ពន្លៃខ្មៅ​ក្នុងភូមិ​មួយ​ជិត​ផ្លូវបំបែក​កំពង់ធំ ព្រះ​វិហារ និង​សៀមរាប មិនតែប៉ុណ្ណោះ​គេ​ប្រាប់​ថា ពន្លៃខ្មៅ​នេះ​បើ​ទិញ​លក់​ចេញ​វិញ​ចំណេញ​ច្រើន ព្រោះ​1​ខាំ​លក់​នៅ​ទីផ្សារ​អា​មេ​រិ​ក​តម្លៃ​រហូត​3​ម៉ឺន​ដុល្លារ ខណៈ​តម្លៃ​ទិញ​1​ខាំ​មិន​ដល់​1​ម៉ឺន​ដុល្លារ​ផង​។ ក្រុម​ជន​នោះ​ប្រាប់​នាង​ថា ពន្លៃខ្មៅ​ត្រូវ​ថ្នាំ​ច្រើន​មុខ ហើយ​ពួកគេ​ពិសោធន៍​ឲ្យ​មើល​ដើម្បី​បញ្ជាក់​ថា សុទ្ធ ឬ​មិន​សុទ្ធ ធ្វើ​ឱ្យ​នាង​ជឿ​ស្លុង​តែ​ម្តង​។ ដំបូង​​គេ​ទារ​ឲ្យ​នាង​ដាក់​ទុន​2​ពាន់​ដុល្លារ តែ​នាង​បដិសេធ​សុំ​ត្រឹម​500​ដុល្លារ​សិន តែ​ពួក​គេ​មិន​ព្រម នាង​ក៏​ឡើង​ដល់​1000ដុល្លារ។ ក្រោយ​ពេល​​ឲ្យ​ប្រាក់​ដល់​ក្រុម​នោះ​រួច គេ​ក៏​ហុច​​ហិប​ដែក​ឲ្យ​នាង​យក​ទៅ​ទុក ប៉ុន្តែ​គេ​ថា ដរាបណា​នាង​ឱ្យប្រាក់​1000ដុល្លារ​​ទៀត​ទើប​គេ​ប្រគល់​កូនសោរ​ឲ្យ​។ ដោយ​សង្ស័យ​ម្យ៉ាង​ត្រូវ​ប្តី​ស្តីបន្ទោស ព្រោះតែ​មាន​គេ​ទូរស័ព្ទ​​ទារប្រាក់​ញឹកញាប់​ទៀត ក៏​សម្រេចចិត្ត​ទៅ​ជួប​សមត្ថកិច្ច​ដើម្បី​ឲ្យ​ជួយ​ដឹង​ឮ ព្រោះតែ​ខ្លាច​គេ​ធ្វើបាប​។

នាង​បន្ត​ទៀត​ថា ដំបូង​ទៅ​កាន់​ស្នាក់​ការ​សន្តិសុខ​568 អាវុធហត្ថ លុះ​សួរនាំ​រួច​នាង​ប្រាប់​ថា បាន​ប្រគល់​ចុងសន្លឹក​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ក្រុម​នោះ​ធ្វើ​ឲ្យ​នាង​ព្រួយបារម្ភ ហើយ​មន្ត្រី​អាវុធហត្ថ​ក៏ណែនាំ​ឲ្យ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​វិញ​។ លុះ​ទៅ​ដល់​សមត្ថកិច្ច​សួរនាំ​ពី​ដំណើរ​ដើមរឿង ​ក៏​គាស់​ហិប​នោះ​មើល​ទាំងអស់​គ្នា​ដឹង​អី​ជា​ពន្លៃ​ធម្មតា​សោះ​។

យ៉ាងណា​ក៏​ដោយនារី​ខាងលើ​អះ​អា​ថា មិន​ស្គាល់​អត្តសញ្ញាណ​ក្រុម​ជន​សង្ស័យ​ទេ ហើយ​​ពេល​នេះ​ហ្វេ​ស​ប៊ុ​ក​ដែល​ធ្លាប់​ទាក់ទង​គ្នា​នោះ​ក៏​បិទ​អស់​ដែរ​។

ជុំវិញ​ករណី​នេះ ប្រធាន​ស្នាក់​ការ​សន្តិសុខ​568​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មេ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា គ្រួសារ​ខាងលើ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​​ទេ គ្រាន់តែ​គាត់​សុំ​ឲ្យ​ជួយ​ដឹង​ឮ និង​ពាក់ព័ន្ធ​ចុងសន្លឹក​អត្តសញ្ញាណប័ណ្ណ​ខ្លាច​ក្រុម​ជនសង្ស័យ​យក​ទៅ​ប្រព្រឹត្តិ​អ្វី​ខុសច្បាប់​បន្ថែម​ទៀត​ប៉ះពាល់​ដល់​គ្រួសារ​របស់​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ