ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀល​ថ្ងៃនេះ នឹង​បញ្ជូន​ក្រុម​ចោរ​ដ៏​កក្រើក​ទាំង​សំបុក​ទៅ​…

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​កាច់​សោរ​.​ក​លួច​ម៉ូតូ​៣​នាក់ នឹង​ត្រូវ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​២៥ មីនា​នេះ ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ​របស់​មន្ត្រី​ជំនាញ​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​លោក ឈឿ​ង គឹ​ម​សុង…

ខេត្តបាត់ដំបង ៖ ក្រុម​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​កាច់​សោរ​.​ក​លួច​ម៉ូតូ​៣​នាក់ នឹង​ត្រូវ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​២៥ មីនា​នេះ ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ​របស់​មន្ត្រី​ជំនាញ​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​លោក ឈឿ​ង គឹ​ម​សុង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​។

លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ ១-​ឈ្មោះ ឡាំ សុ​ភ័​ក្រ អាយុ​៣៥​ឆ្នាំ ជា​ភ្នាក់​ងារ​កាសែត​ វីវៈជ័យ ២-​ឈ្មោះ ឡុ​ង បូ​រី អាយុ​៣៣​ឆ្នាំ ជា​បង​បង្អូន​បង្កើត​រស់នៅ​ភូមិ​ត្រាង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត និង​៣-​ឈ្មោះ ភឹ​ម ពៅ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពោន ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

លោក​បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត និង​តំណាង​អយ្យការ​ផង ស្ទាក់​ចាប់ខ្លួន​បាន កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មីនា នៅ​លើ​ផ្លូវ​ជាត់​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឆ្ពោះ​មក​កាន់​ខេត្តបាត់ដំបង ដែល​ពាក់ព័ន្ធ​នឹង​ករណី​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​ដ៏​កក្រើក​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នា​ពេល​កន្លង​មកនេះ​។

សូម​បញ្ជាក់​ថា អំពើ​ចោរកម្ម​ហាក់​កំពុង​កម្រើក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត ក្នុង​ខេត្តបាត់ដំបង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​បង្ក​ឲ្យ​មាន​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ មិន​ថា​នៅ​ជនបទ ឬ​ទីប្រជុំជន​ឡើយ ខណៈ​កម្លាំង​សមត្ថកិច្ច​ស្ទើរតែ​បាត់បង់​ម្ចាស់​ការ​មិន​អាច​ទប់ស្កាត់ ឬ​មិន​អាច​បង្ក្រាប​​បាន​។ បទល្មើស​ដែល​ក្រុម​ចោរ​ប្រព្រឹត្តិ​យ៉ាង​សកម្ម​បំផុត ត្រូវ​គេ​សង្កេត​ឃើញ​ថា ដូច​ជា​ចោរឆក់ ចោរ​គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ និង​ចោរ​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​៘ បទល្មើស​ទាំងនេះ ក្រុម​ចោរ​បាន​បង្កើន​សកម្មភាព​ខ្លាំង​បំផុត ជា​ពិសេស​គឺ​នៅ​ក្នុង​ក្រុង​បាត់ដំបង​តែ​ម្ដង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ