ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ប្រកួត​ផង យុគ យក្ស​ផ្លែ ត្រូវ​បាន​ប្រកាស​ថា ​ជាប់​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​ទី​២ ទម្លាក់​ពី​ជើង​ខ្លាំង​១៦​នាក់ យក​៨​​នាក់ បាន​ដំណើរការ​ចប់ស​ប្ដា​ហ៍​ទី​២​ហើយ កាលពី​ថ្ងៃ​ទី​២៤ មីនា មុន​នេះ ដោយ​កីឡា​ករ​​ដែល​ឈ្នះ​ក្នុង​វគ្គ​១៦​នាក់​ចំនួន​៤​រូប​បាន​ឡើង​ប្រកួត​ជម្រុះ​គ្នា​បន្ត​ទៀត​។…

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​ទី​២ ទម្លាក់​ពី​ជើង​ខ្លាំង​១៦​នាក់ យក​៨​​នាក់ បាន​ដំណើរការ​ចប់ស​ប្ដា​ហ៍​ទី​២​ហើយ កាលពី​ថ្ងៃ​ទី​២៤ មីនា មុន​នេះ ដោយ​កីឡា​ករ​​ដែល​ឈ្នះ​ក្នុង​វគ្គ​១៦​នាក់​ចំនួន​៤​រូប​បាន​ឡើង​ប្រកួត​ជម្រុះ​គ្នា​បន្ត​ទៀត​។

យ៉ាងណាមិញ សម្រាប់​កីឡាករ​បង្គោល​ក្រហម យុគ យក្ស​ផ្លែ ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​ឱ្យ​ឈ្នះ​តាំងពី​មិន​ទាន់​ឡើង​រេញ​ម៉្លេះ ដោយសារ​តែ​គូប្រកួត​របស់​លោក​ គឺកីឡាករ នឹម ន​ន បណ្ដោយ​ខ្លួន​ឱ្យ​ឡើង​គីឡូ​ខុស​ពី​លក្ខន្តិកៈ ដែល​អាច​និយាយ​បាន​ថា ​ការ​ប្រកួត​ដែល​បាន​​ធ្វើ​ឡើងគ្រាន់តែ​បង្គ្រប់កិច្ច​។ អ៊ីចឹង​ហើយ ទើប​កីឡាករ​រូប​នេះ ឡើង​អង្គុយ​កៅអី​៤​នាក់​ក្នុង​លេខ​រៀង​ទី​៣ ឡើង​ស្រួល ដោយសារ​តែ​ភាគី​ម្ខាង​ទៀត ដឹងខ្លួន​ជា​មុន​ថា​ ត្រូវ​តែ​ធ្លាក់ ហើយ​មិនសូវ​ចង់​ប្រកួត​។

យោង​តាម​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង កីឡាករ​វ័យក្មេង​ជើង​ខ្លាំង យុគ យក្ស​ផ្លែ បាន​ទម្លាក់​​គូប្រកួត​ឱ្យ​ធ្លាក់​ហាលអាវ​គួរ​ឱ្យ​ភ្ញាក់ផ្អើល នៅ​ក្នុង​រូបភាព​បាន​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ បើ​ទោះជា​ការ​ប្រកួត​បង្គ្រប់កិច្ច​នៅ​ក្នុង​ពេល​នោះ កីឡាករ​បង្គោល​ខៀវ នឹម ន​ន អាច​​វាយ​ឱ្យ​គេ​សន្លប់​ភីង​លើ​រេញ​យ៉ាងណា​ក៏​ដោយ​។

គណៈកម្មការ​បាន​ប្រកាស​រួច​ជា​ស្រេច​ថា យុគ យក្ស​ផ្លែ នឹង​ឈ្នះ​ដោយ​មិន​ចាំបាច់​ត្រួត​ពិនិត្យ​លទ្ធផល តែ​តម្រូវ​ឱ្យ​អ្នក​ទាំង​ពីរ​នៅ​តែ​ប្រកួត​គ្នា​ដដែល ដើម្បី​កុំឱ្យ​ខូច​ម៉ោង​ដែល​ត្រូវ​ដាក់​ផ្សាយ​បន្ត​ផ្ទាល់​។ មានការ​បញ្ជាក់​ថា ​កីឡាករ នឹម ន​ន លើស​គីឡូ​ដែល​បាន​កំណត់​​រហូត​ដល់​ជិត​៥​គីឡូ ទើប​កីឡាករ​ នឹម ន​ន ត្រូវ​បាន​គណៈកម្មការ​ប្រកាស​មិន​ឱ្យ​ឈ្នះ​ទៅ​វគ្គ​បន្ត បើ​ទោះជា​គេ​អាច​មាន​សមត្ថភាព​ធ្វើ​ឱ្យ ​យុគ យក្ស​ផ្លែ បរាជ័យ​។

មានការ​កត់​សម្គាល់ថា ​ការ​បរាជ័យ​របស់ នឹម ន​ន នៅ​ក្នុង​ស​ប្ដា​ហ៍​មុន គឺជា​ការ​បរាជ័យ​មួយ​​ដែល​ខុស​ប្លែក​ពី​គេ ចាប់តាំងពី​ការ​ប្រកួត​មួយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្ដិ៍​លេខ​៥  ប៉ុន្តែ​ម្នាក់​ៗ​ក៏​ស្ដាយ​កីឡាករ ​នឹម ន​ន ផង​ដែរ ដែល​គេ​គឺជា​កីឡាករ​ល្អ បែរជា​បណ្ដោយ​ខ្លួន​ឱ្យ​ឡើង​គីឡូ​លើស​ពី​គីឡូ ៥៧​ ដែល​បាន​កំណត់​ដោយ​ក្រុម​អ្នកបច្ចេកទេស​។ ការ​ប្រកួត​មួយ​នេះ បើ​មិន​មានការ​ឡើង​គីឡូ​ពី​ភាគ​ម្ខាង​ទៀត ដែល​ផ្ទុយ​ពី​ការ​កំណត់​ទេ គឺ​ការ​​ប្រកួត​នឹង​ល្អមើល​យ៉ាង​ខ្លាំង​ជាក់​ជា​មិន​ខាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ