ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កង្ហា​ទុក​ចោល ស្រាប់តែ​ភ្លេច​បិទ​ក៏​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​បើក​កង្ហា​ទុក​ចោល​ភ្លេច​បិទ​បាន​ធ្វើ​ឲ្យ​ទុ​ស្សេ​ឆេះ​តូប​លក់​គ្រឿង​ប្រើប្រាស់​អគ្គិសនី នៅ​ក្នុង​ផ្សារ​អូ​ឬ​ស្សី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្សារ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ តែ​មិន​រលត់​ទើប​ហៅ​រថយន្ត​ពន្លត់​អគ្គិសនី​មួយ​ជួយ​អន្តរាគមន៍ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ទាប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ចំណុច​តូប​ខាង​ផ្សារ​អូរ​ឬ​ស្សី…

រាជធានី​ភ្នំពេញ ៖ ករណី​បើក​កង្ហា​ទុក​ចោល​ភ្លេច​បិទ​បាន​ធ្វើ​ឲ្យ​ទុ​ស្សេ​ឆេះ​តូប​លក់​គ្រឿង​ប្រើប្រាស់​អគ្គិសនី នៅ​ក្នុង​ផ្សារ​អូ​ឬ​ស្សី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្សារ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ តែ​មិន​រលត់​ទើប​ហៅ​រថយន្ត​ពន្លត់​អគ្គិសនី​មួយ​ជួយ​អន្តរាគមន៍ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ទាប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ចំណុច​តូប​ខាង​ផ្សារ​អូរ​ឬ​ស្សី ផ្លូវ​១១១ សង្កាត់​ផ្សារ​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មក​រា ។

បើ​តាម​សម្តី​របស់​លោក​ប្រធាន​ផ្សារ​អូរ​ឬ​ស្សី​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ
កម្លាំង សន្តិសុខ​ផ្សារ​បាន​ដើរ​ល្បាត​ជុំវិញ​ផ្សារ ពេល​ដើរមក​ដល់​តូប​ខាងលើ​ក៏​ឃើញ​ផ្សែង
ហ៊ុយ​ចេញពី​ក្នុង​តូប ។ ភ្លាម​ៗ​នោះ​កម្លាំង​សន្តិសុខ​ចោះ​ប្រហោង ដើម្បី​បាញ់​បំពង់​ពន្លត់​អគ្គិភ័យ តែ​មិន​រលត់​ទើប​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ ។ ក្រោយមក​ម្ចាស់​តូប​មក​ដល់​បាន​បើកទ្វារ ដើម្បី​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​បាញ់​ពន្លត់​អស់​មួយ​រថយន្ត ទើប​រលត់​តែ​ម្ដង ។

លោក​ប្រធាន​ផ្សារ​អូរ​ឬ​ស្សី​បាន​បន្ត​ទៀត​ថា ការ​ឆ្លង​ចរន្តអគ្គិសនី​ខាងលើ​នេះ គឺ​ដោយសារ​តែ​ខាង​ម្ចាស់​តូប​ពេល​បិទ​តូប​ទៅ​ផ្ទះ ភ្លេច​បិទ​កង្ហា​ទើប​ធ្វើ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​បែប​នេះ តែ​សំណាង​ហើយ ដោយ​គ្រាន់តែ​ឆេះ​សម្ភារ​តិចតួច ព្រោះ​បាន​កម្លាំង​សន្តិសុខ​ជួយ​ទាន់​ពេលវេលា ។

អគ្គិភ័យ​ខាងលើ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​ពីរ​គ្រឿង តែ​បាញ់​អស់​តែ​មួយ​គ្រឿង​ទេ​បាន​រលត់​ទាំងស្រុង ។

ជា​ចុង​ក្រោយ​លោក​ប្រធាន​ផ្សារ​បាន​ផ្ដាំ​ប្រាប់​ទៅ​អាជីវករ​ទាំងអស់​ដែរ​លក់ដូរ​នៅ​ក្នុង​ផ្សារ និង​ក្រៅ​ផ្សារ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ពេល​បិទ​តូប​ត្រឡប់​ទៅ​ផ្ទះ​វិញ ឲ្យ​ជួយ​ពិនិត្យ​មើល​ភ្លើង​ថា បិត​អស់​ឬ​នៅ​ចាំ​បិទ​តូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ