ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បីកូន​ឆ្លងផ្លូវ ស្រាប់តែ​រថយន្ត​បោះពួយ​យ៉ាង​លឿន​គ្មាន​ប្រណី

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ឧប្បត្តិ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បាន​កើតឡើង ខណៈ​ស្ត្រី​ម្នាក់​បាន​បីកូន​តូច​ឆ្លងថ្នល់ ស្រាប់តែ​រថយន្ត​មក​យ៉ាង​លឿន​បុក​ស្លាប់​ម្តាយ និង​កូន​តូច​រង​របួសធ្ងន់ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ មីនា…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ឧប្បត្តិ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បាន​កើតឡើង ខណៈ​ស្ត្រី​ម្នាក់​បាន​បីកូន​តូច​ឆ្លងថ្នល់ ស្រាប់តែ​រថយន្ត​មក​យ៉ាង​លឿន​បុក​ស្លាប់​ម្តាយ និង​កូន​តូច​រង​របួសធ្ងន់ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ មីនា នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​ត្រកួន ឃុំ​ក្លែង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ខាំ សុ​គី​ម ភេទ​ស្រី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ឈើទាល ចំណែក​កូន​តូច​ឈ្មោះ ជ្រិ​ន ឌី​ណា ភេទ​ប្រុស អាយុ​២​ឆ្នាំ​របួសធ្ងន់ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បង្ក​ឡើង​រវាង​រថយន្ត​​ម៉ាក Hyundai ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9962 ហើយ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​បុក​ស្ត្រី​ម្នាក់​បាន​បីកូន​រត់​ឆ្លងកាត់​ផ្លូវ ស្រាប់តែ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន មក​បុក បណ្ដាល​​ឲ្យ​ម្តាយ​រង​របួសធ្ងន់ ហើយ​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ចំណែក​កូន​តូច​រង​របួសធ្ងន់​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​កំពុង​ចងក្រង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​វត្ថុ​តាង​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ