ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ​ត្រូវ​បាន​អស់លក្ខណ៍​បន្ទាប់​ពី​…

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ធំ ៖ ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ​ធ្វើ​ជា​ចោរលួច​ម៉ូតូ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ពុក​យុគ សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ​ធ្វើ​ជា​ចោរលួច​ម៉ូតូ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ពុក​យុគ សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស័​យ​ខាងលើ ​ឈ្មោះ គ្រី ឈិ​ត ហៅ (​ឃិ​ត​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ វេ​ង បូ​រី ហៅ​(​យូ​រី​) អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពោ​តា​អ៊ុ​ន សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ដែល​បាន​លួច​យក​ម៉ូតូ​១​គ្រឿង ម៉ាក​XL ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1BE- 8060 របស់​ជន​រង​គ្រោះ ដែល​ម្ចាស់​ម៉ូតូ​ឈ្មោះ ខន ស៊ី​ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ពុក​យុក សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

បន្ទាប់​ពី​ជនសង្ស័យ​ទាំង​ពីរ​នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជិះ​រត់គេច​ត្រូវ​បាន​សមត្ថកិច្ច​សហការ​គ្នា​ដេញ​តាម​ចាប់ខ្លួន​រហូត​បង្ក្រាប​បាន​ភ្លាម​ៗ ខណៈ​ពេល​ដែល​ជនសង្ស័យ​យក​ម៉ូតូ​ទៅ​លាក់​ទុក​នៅ​ភូមិ​បញ្ញា​ជី ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ