ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​៣​ទីតាំង អាជ្ញាធរ​ថា​មាន​អ្នក​លួច​ដុត​ដែល​កំពុង​តាម​ចាប់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ទំនប់​អញ្ចាញ​៣ ទីតាំង​ផ្សេង​គ្នា ត្រូវ​បាន​គេ​លួច​ដុត​អស់​១៤​ហិ​កតា ខណៈ​ពេល​នោះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ជនល្មើស​នៅឡើយ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ។ ហេតុ​ការ​ឆេះ​ព្រៃ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៤…

ខេត្តសៀមរាប ៖ ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ទំនប់​អញ្ចាញ​៣ ទីតាំង​ផ្សេង​គ្នា ត្រូវ​បាន​គេ​លួច​ដុត​អស់​១៤​ហិ​កតា ខណៈ​ពេល​នោះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ជនល្មើស​នៅឡើយ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ។ ហេតុ​ការ​ឆេះ​ព្រៃ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨ ដែល​មាន​៣​ទីតាំង​ផ្សេង​គ្នា ស្ថិត​នៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ហើយ​រលត់​ទៅ​វិញ​ទាំង​ស្រុក​នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ដ​ដែរ ។

តាម​សម្ដី​របស់​លោក​វរសេនីយ៍ឯក សេន សុវណ្ណ​នី នាយការិយាល័យ​នគរបាល​បង្ការ ពន្លត់ អគ្គិភ័យ និង​សង្គ្រោះ បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ថា មូលហេតុ​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ទីតាំង​៣​ផ្សេង​គ្នា​នោះ គឺ​បណ្ដាល​មក​ពី​មាន​មនុស្ស​លួច​ដុត ហើយ​នាំ​គ្នា​រត់​បាន​គេចខ្លួន​បាត់​តែ​ម្តង ខណៈ​ពេល​ដែល​មន្ត្រី​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ជួយ​ពន្លត់ កុំ​អី​រាលដាល​ដល់​ផ្ទះ​របស់​បងប្អូន​មួយ​ចំនួន ព្រោះ​អី​នៅ​តំបន់​នោះ​សុទ្ធតែ​មានផ្ទះ​ទាំងអស់ ហើយ​ជា​តំបន់​របស់​អាជ្ញាធរ​អប្សរា​កាន់កាប់​ផង ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​ជួយ​ពន្លត់​នោះ​មាន​រថយន្ត​សរុប​ចំនួន​៨​គ្រឿង ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត មាន​ចំនួន​៦​គ្រឿង ប្រើ​ទឹក​អស់​៨​រថយន្ត​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត ចំនួន​១​គ្រឿង ប្រើ​ទឹក​អស់​១​រថយន្ត និង​រថយន្ត​របស់​អាជ្ញាធរ​អប្សរា ចំនួន​១​គ្រឿង ប្រើ​ទឹក​អស់​១​រថយន្ត ទើប​ធ្វើ​ឱ្យ​រលត់​បាត់​ទាំងស្រុង ប៉ុន្តែ​ពុំ​មាន​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ​ឡើយ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ភ្លើង​ឆេះ​ព្រៃ​ចំនួន​៣​ទីតាំង​ផ្សេង​គ្នា​នោះ​មាន ទីតាំង​ទី​១.​ឆេះ​ព្រៃ​នៅ​ពី​ខាងត្បូង​ទំនប់​អញ្ចាញ ក្នុង​ក្រុម​ទី​៤ និង​ក្រុម​ទី​៦ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប អស់​៨​ហិ​កតា ទីតាំង​ទី​២.​ឆេះ​ព្រៃ ចំការ​ស្វាយ នៅ​ពី​ខាងជើង​ជិត​អង្គ​រអេច ក្នុង​ក្រុម​ទី​៨ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប អស់​៣​ហិ​កតា និង​ទីតាំង​ទី​៣.​ក្នុង​ក្រុម​ទី​៧ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ឆេះ​អស់​៣​ហិ​កតា ។

សូម​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ចូលរួម ការពារ​ទប់ស្កាត់​រាល់​ទ​ង្វើ​រ​របស់​ជនល្មើស ដែល​បាន​លួច​ដុត ឬ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​បងប្អូន​នៅ​ថ្ងៃ​ណាមួយ​កើតឡើង សូម​រាយការណ៍​មក​ដល់​សមត្ថកិច្ច​មូលដ្ឋាន​របស់​យើង​ឱ្យ​បាន​ទាន់​ពេលវេលា​ផង ព្រមទាំង​ការពារ​ភ្លើង ទៀន ធូប មុន​ពេល បងប្អូន​ចាក​ចេញពីផ្ទះ ក្រែង​មាន​អគ្គិភ័យ​កើតឡើង​ដោយ​យថាហេតុ ដូច​ពាក្យចាស់​តែង​ពោ​លើ​ថា ស៊ូ​លិច​ទូក​កណ្ដាលទន្លេ កុំឱ្យ​ភ្លើង​ឆេះ​ផ្ទះ បើ​ឆេះ​ផ្ទះ គឺ​អ្វី​ៗ​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ