ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់​ដេកពេទ្យ​ឈ្នះ​ដេក​គុក ! ស្ទាវ​២​ក្រុម​បើក​ឆាក​កា.ប់​គ្នា

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ស្ទាវ​ពីរ​ក្រុម​បើក​ឆាកប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម​ចាញ់​ដេកពេទ្យ​ឈ្នះ​ដេក​គុក ហេតុការណ៍​នេះ​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កា​ពី​វេលា​ម៉ោង​០៩​នឹង​០០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​បរិវេណ​ស្តា​ត​ចាស់​កំពង់ធំ ស្ថិត​ក្នុងភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ…

ខេត្តកំពង់ធំ ៖ ក្មេង​ស្ទាវ​ពីរ​ក្រុម​បើក​ឆាកប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម​ចាញ់​ដេកពេទ្យ​ឈ្នះ​ដេក​គុក ហេតុការណ៍​នេះ​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កា​ពី​វេលា​ម៉ោង​០៩​នឹង​០០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​បរិវេណ​ស្តា​ត​ចាស់​កំពង់ធំ ស្ថិត​ក្នុងភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ហិង្សា​ដោយ​ចេតនា​នេះ គឺ​បាន​បង្ក​ឡើង​ដោយ​ក្មេង​ស្ទាវ​២​ក្រុម ក្រុម​ទី​មួយ​មាន​គ្នា​ច្រើន​នាក់ រង​របួស​បី​នាក់ ១.​ឈ្មោះ តេ ស៊ី​ម៉ា​ប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រត់​តុ រស់នៅ​ភូមិ​ជាំ​ស្រាយ ឃុំ​មាន​រិ​ទ្ធិ ស្រុក​សណ្តាន់ រង​របួសធ្ងន់​ចំ​ក្បាល​១​កន្លែង ២.​ឈ្មោះ វ៉ា សុខ​លី​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រស់នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន មាន​របួស​១​កន្លែង ចំ​ខ្នង​ខាងស្តាំ (​ធ្ងន់​) និង​៣.​ឈ្មោះ ផុ​ន ផា​ន់​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន របួសធ្ងន់​ចំ​.​ក​១​កន្លែង ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ឯកជន ។

ចំណែក​ក្រុម​ទី​ពីរ​មាន​គ្នា​ច្រើន​នាក់​ដូច​គ្នា បន្ទាប់​ពី​បង្កហេតុ សមត្ថកិច្ច​យើង​ចាប់​បាន​៦​នាក់ រួម​មាន ១.​ឈ្មោះ ណា​ល់ ហៀ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ២.​ឈ្មោះ ណា​ល់ សំ​ប៊ុ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៣.​ឈ្មោះ ហ៊ា ម៉ៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤.​ឈ្មោះ សុង ណេ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៥.​ឈ្មោះ ភោគ ឆាយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ អ្នក​ទាំង​៥​នាក់ ខាងលើ​នេះ​រស់នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលា​ផ្អៀ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​នាំ​គ្នា​មក​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ខេត្តកំពង់ធំ និង​ទី​៦.​ឈ្មោះ ពេ​ជ រដ្ឋ​ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ក្បាលថ្នល់​សែ​ប ឃុំ​ស្វាយមាស ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

បើ​យោង​តាម​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្ទាវ​ទាំង​ពីរ​ក្រុម​ខាងលើ​នេះ បាន​នាំ​គ្នា​ទៅ​រាំ​លេង​នៅ​ក្នុង​របង​លួស​សំណាញ់​ដែល​គេ​ហ៊ុំ​ដាក់​ឲ្យ​ចូល​រាំ​សប្បាយ ដោយ​យក​លុយ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ក្នុង​ស្តា​ត​ចាស់ នៅ​ខណៈ​ពេល​កំពុង​តែ​រាំ​លេង​ក៏​មានការ​ឌឺដង​សម្តី​ដាក់​គ្នា​ចុះឡើង​ៗ ហើយ​ពួក​គេ​ទាំង​ពីរ​ក្រុម​ក៏​នាំ​គ្នា​ចេញ​មក​ក្រៅ​ឈប់​រាំ ពេល​នោះ​ខាង​ក្រុម​ដែល​រង​គ្រោះ​ក៏​បាន​វាយ​ទៅ​លើ​ក្រុម​ជន​ដៃដល់​មុន បង្ក​ឲ្យ​មានការ​វាយតប់​គ្នា ឬ​ឯខាង​គា​គី​ជន​ដៃដល់​ដែល​បាន​ដាក់​កូន​ពូថៅ​ជាប់​តាម​ខ្លួន ក៏​បាន​កាប់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​បី ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់ ក្រៅពី​នោះ​បាន​រត់គេច​ខ្លួន​បាត់​អស់ ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ