ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ចាប់​បាន​២​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូម​គោរព​រាយការណ៍​ស្តី​ពី​ការ​បង្ក្រាប​ជាក់ស្តែង ករណី​កាន់កាប់​អាវុធ​ខុសច្បាប់ (​អាវុធ​ជ័រ​ប្រើ​ហ្គា​ស​) និង​ប្រាក់​ដុល្លារ​ខ្មៅ នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សូម​គោរព​រាយការណ៍​ស្តី​ពី​ការ​បង្ក្រាប​ជាក់ស្តែង ករណី​កាន់កាប់​អាវុធ​ខុសច្បាប់ (​អាវុធ​ជ័រ​ប្រើ​ហ្គា​ស​) និង​ប្រាក់​ដុល្លារ​ខ្មៅ នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុម​ទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ កម្លាំង​ចម្រុះ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ឃាត់​ជនសង្ស័យ​ពីរ​នាក់ ១.​ឈ្មោះ ឡូត ហេង ហៅ​អា​ម៉េ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ មុខរបរ​យោធា (​ម្ចាស់​អាវុធ និង​លុយខ្មៅ​) ២.​ឈ្មោះ សន ប៊ុ​ន ថេ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ឃ្លាំង សង្កាត់​ឬ​ស្សី​កែវ មុខរបរ​យោធា (​ជា​អ្នក​កាន់​អាវុធ​) សម្ភារ​ដកហូត​រួម​មាន ១.​អាវុធ​ខ្លី​ជ័រ​ប្រើ​ហ្គា​ស​មួយ​ដើម ២.​ប្រាក់​ដុល្លារ​ខ្មៅ​ចំនួន​១៥​សន្លឹក ៣.​ប្រាក់​ដុល្លារ​ចំនួន​១,០៨០​ដុល្លារ ៤.​ប្រាក់​រៀល​ចំនួន​២៥,០០០​រៀល ៥.​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SZ ពណ៌​សរ​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BW-៨៦២៧ ៦.​អត្តសញ្ញាណប័ណ្ណ​យោធា​២​សន្លឹក ។ ចំពោះ​មុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ កំពង់​សាកសួរ​យក​ចំលើយ និង​ស្រាវជ្រាវ​រក​បទល្មើស​កន្លង​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ទៅ​តាម​និ​តី​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ