ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នក​បា.ញ់​ទន្សោង​បាន​ម្នាក់ ដកហូត​រថយន្ត​១​គ្រឿង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជាប់ចោទ​បាញ់​សត្វ​ទន្សោង​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំនុច​ភ្នំ​ពពូល​ក្នុង​ព្រៃ​សហគមន៍​ចំរាក ភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជាប់ចោទ​បាញ់​សត្វ​ទន្សោង​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំនុច​ភ្នំ​ពពូល​ក្នុង​ព្រៃ​សហគមន៍​ចំរាក ភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេតកំពង់ស្ពឺ នោះ​ពេល​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ដដែល​នៅ​ចំណុច​ភ្នំ​ពពូល ក្នុង​ព្រៃ​សហគមន៍​ចំរាក ភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេតកំពង់ស្ពឺ ពេល​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ដដែល ជនសង្ស័យ​ឈ្មោះ សូ ស៊ី​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​អង្គ្រង ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទៀប ខេត្តស្វាយរៀង ។

ក្នុង​ការ​ឃាត់ខ្លួន​នេះ​ផង​ដែរ សមត្ថកិច្ច​ដកហូត​រថយន្ត​បាន​មួយ​គ្រឿង​ម៉ាក VIGO ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២M-៧៤៣៥ សាច់​ទន្សោង​១២០​គីឡូក្រាម ជើង​មុខ​២ ភ្លៅ​ក្រោយ​១ ។ ជន​បង្ក និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨ នេះ កងរាជអាវុធហត្ថ​ស្រុក​ថ្ពង និង​រដ្ឋបាល​ព្រៃឈើ នគ​បាល​ស្រុក ព្រមទាំង​មន្ត្រី​បរិស្ថាន កំពុង​ធ្វើ​កំណត់ហេតុ​កន្លែង​កើតហេតុ​បន្ត ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។

សូម​រំ​ឮ​កថា មាន​ករណី​បាញ់​សត្វ​ទន្សោង បណ្ដាល​ឲ្យ​របួស​មួយ​ក្បាល​ក្នុង​ព្រៃ​សហគមន៍​បង្ក​ដោយ​ជន​មួយ​ក្រុម​រថយន្ត​២​គ្រឿង ក្រោយ​បាញ់​របួស​ហើយ​ពួក​គេ​បាន​នាំ​គ្នា​ពន្លះ​យក​សាច់​ក្នុង​គោលបំណង​គេចខ្លួន​តែ​ក្រោយមក​បែកការ ខ្លះ​រត់​រួច​នៅ​សល់​ជនសង្ស័យ​ម្នាក់​ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ