ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​៣​ខ្នង​ហ្មត់

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ គ្រោះ​អគ្គិភ័យ​ដែល​នៅ​មិន​ទាន់​បាន​កំណត់​ឲ្យ​ច្បាស់​ថា​ផ្តើម​ចេញពី​អ្វី​ឲ្យ​ប្រា​ដក​នៅឡើយ​នោះ បាន​បង្ក​ជា​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​៣​ខ្នង​ផ្ទះ​ធំ​ៗ នៅ​ភូមិ​តាលុ​ស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី បាន​ក្លាយជា​ចំណី​ភ្លើង ។ ក្នុង​មហន្តរាយ​នេះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ប៉ាន់​ប្រមាណ​ថា…

ខេត្តក្រចេះ ៖ គ្រោះ​អគ្គិភ័យ​ដែល​នៅ​មិន​ទាន់​បាន​កំណត់​ឲ្យ​ច្បាស់​ថា​ផ្តើម​ចេញពី​អ្វី​ឲ្យ​ប្រា​ដក​នៅឡើយ​នោះ បាន​បង្ក​ជា​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​៣​ខ្នង​ផ្ទះ​ធំ​ៗ នៅ​ភូមិ​តាលុ​ស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី បាន​ក្លាយជា​ចំណី​ភ្លើង ។

ក្នុង​មហន្តរាយ​នេះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ប៉ាន់​ប្រមាណ​ថា មានការ​ខាតបង់​ជាង​១០​ម៉ឺន​ដុល្លារ ក៏​ដោយសារ​ផ្ទះ​ដែល​រង​គ្រោះ​សុទ្ធ​សឹង​ជា​ផ្ទះ​ឈើ​ធំ​ៗ និង​មាន​លក់ដូរ​មុខទំនិញ​ផ្សេង​ៗ​ទៀត​ផង​នោះ ។

ស្នងការ​រង​ទទួល​កិច្ច​ការងារ​អគ្គិភ័យ លោក​ឧត្តមសេនីយ៍ត្រី ច្រឹង ផ​ល្លី បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ដែល​បង្ក​ឡើង​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមីនា នេះ បាន​ធ្វើ​ឲ្យ​លំនៅ​ឋាន​ធំ​ៗ៣​ខ្នង​ផ្ទះ​របស់​ជន​រង​គ្រោះ​ចំនួន​៣​គ្រួសារ​ផ្សេង​គ្នា បាន​រង​ការ​ខាតបង់​ទាំងស្រុង ។ តែ​យ៉ាងណា​ហេតុការណ៍​នេះ មិន​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជាមួយ​គ្នា​នេះ​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​អន្តរាគមន៍​ចំនួន​៣​គ្រឿង​របស់​ស្នងការដ្ឋាន​២​គ្រឿង និង​រថយន្ត​អធិការដ្ឋាន​ស្រុក​ចិត្រ​បុរី​១​គ្រឿង ប្រើប្រាស់​ទឹក​ចំនួន​ជាង​២០​ឡាន ដើម្បី​បាញ់​ពន្លត់​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆេះ​រាលដាល ។

អាជ្ញាធរ​នៅ​មិន​ទាន់​បាន​កំណត់​ថា គ្រោះ​អគ្គិភ័យ​ដែល​បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​នេះ​បាន ផ្តើម​ចេញពី​អ្វី​ឲ្យ​ប្រក​ដ​នៅឡើយ​ទេ តែបើ​តាម​ស​ក្សី​ដែល​ឃើញ​ហេតុការណ៍​មុនគេ បាន​និយាយ​ថា គេ​បានឃើញ​អណ្តាតភ្លើង​បាន​ឆេះ​ចេញពីផ្ទះ​ឈើ​លក់​គ្រឿងទេស និង​បាន​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​ឡើង ៕|

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ