ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​ពន្លះ​រថយន្ត​ដឹក​អេ​ត​ចាយ​កិន​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង ១១:១០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១៤-២១៥…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង ១១:១០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១៤-២១៥ ស្ថិត​នៅ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង រវាង​រថយន្ត​ដឹក​អេ​ត​ចាយ HYUNDAI​បើកបរ​ដោយ​ឈ្មោះ ថុ​ន ចិ​ត្រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ចុង​អូរ ឃុំ​សំ​រ៉ុ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ពី​ខាងក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​ទៀត មិន​ស្គាល់​អត្ត​សញ្ញា មាន​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​ធ្លាក់​អ្នក​រួម​ដំណើរ​លើ​រថយន្ត (​អង្គុយ​ខាងលើ​អេ​ត​ចាយ​) រួច​កិន​ពីលើ ឬ​ឯ​រថយន្ត​កុងតឺន័រ​បើក​រត់គេច​បាត់ មិន​ឈប់​នៅ​កន្លែង​កើតហេតុ​ឡើយ ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​រង​របួស​មនុស្ស​ចំនួន​៣​នាក់​មាន ១.​ឈ្មោះ ទិ​ត្យ ពិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឧក​ញ្ញ៉ា​ហេង ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ២.​ឈ្មោះ ណាំ ហុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ រង​របួស​បាក់ជើង ។ ៣.​ឈ្មោះ ភាន់ ភិន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ រង​របួស​បាក់ជើង ។ និង​៤.​ឈ្មោះ ឡូ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ រង​របួស​បាក់ជើង ។

អ្នក​រង​របួស​ទាំងអស់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព ។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ ថុ​ន ចិ​ត្រា រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។ ឬ​ឯ​វត្ថុ​តាង​រថយន្ត​១​គ្រឿង​ខូចខាត​កម្រិត​ធ្ងន់ សមត្ថកិច្ច​ជំនាញ​ចាត់ចែង​ស្ទូច​យក​ចេញពី​កន្លែង​កើតហេតុ យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ