ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ទទួលស្គាល់​អគ្គលេខាធិការ​គណៈកម្មការ​ទីប្រឹក្សា​សហព័ន្ធ​អ្នក​សារព័ត៌មាន

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​ប្រកាស​អគ្គលេខាធិការ​អាណត្តិ​ទី​៣ (​ឆ្នាំ​២០១៨-២០២២) របស់​ប្រទេស​ថៃ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ឥណ្ឌូ​ឆាយ​ណា អរញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ វេលា​រសៀល​ថ្ងៃ​ទី​២៣…

ខេត្តបាត់ដំបង ៖ ពិធី​ប្រកាស​អគ្គលេខាធិការ​អាណត្តិ​ទី​៣ (​ឆ្នាំ​២០១៨-២០២២) របស់​ប្រទេស​ថៃ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ឥណ្ឌូ​ឆាយ​ណា អរញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ វេលា​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ដោយ​មាន​សមាសភាព​ពី​គណកម្មការ​ទីប្រឹក្សា​ពី​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​២៥​រូប បាន​ទៅ​ចូលរួម និង​ភាគី​ថៃ​ចំនួន​៦០​រូប ក្នុង​ប្រទេស​ថៃ ហើយ​មានការ​ចូលរួម​ពី លោក សុខ ភាព តំណាង​ក្រសួងការពារជាតិ​កម្ពុជា លោក គឹ​ម រ័​ត្ន អគ្គនាយករង​នាយកដ្ឋាន​សោត​ទស្សន៍ ក្រសួង​ព័ត៌មាន ផង​ដែរ ។

ក្រោយ​ពី​មាន​មតិ​ស្វាគមន៍ និង​ថ្លែង​ពី​សកម្មភាព​ការងារ​របស់​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន​ដែល​ហៅ​កាត់​ថា UMA ដោយ លោក ប្រូ​យ សម្បត្តិ អគ្គលេខាធិការ​រង​ប្រចាំ​ប្រទេស​ថៃ រួច​មក លោក សុខ សុវណ្ណ តំណាង​ខាង​កម្ពុជា បាន​យក​ការ​ប្រកាស​គណៈកម្មការ​ដែល​បាន​ធ្វើ​នៅ​ខេត្តសៀមរាប ដើម្បី​រួម​គ្នា​បន្ត​ធ្វើ​ឆ្ពោះទៅ​រក​បណ្ដា​អ្នក​សារព័ត៌មាន​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត ។

ក្នុង​នោះ លោក ឆក ឆៃ តំណាង​វ៉េបសាយ​គេហទំព័រ​របស់​ប្រទេស​ថៃ បាន​ត្រៀម​ជំរុញ​បន្ថែម​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ UMA តែ​មួយ ដែល​មាន​ប្រទេស​ថៃ កម្ពុជា វៀតណាម ឡាវ និង​ភូមា កំពុង​រួម​គ្នា​នេះ ឆ្ពោះទៅ​កាន់​ពិភពលោក​បន្ថែម​ទៀត ។

លោក ប៊ុ​ន​ឈួ​យ ស៊ី​កែវ តំណាង​ខាង​ប្រទេស​វៀតណាម បាន​ថ្លែង​ថា ដោយឡែក​ប្រទេស​ឡាវ និង​វៀតណាម បណ្ដាញ​ព័ត៌មាន​មិន​ទាន់​បាន​ទូលំទូលាយ​ដូច​ប្រទេស​ថៃ និង​កម្ពុជា​ឡើយ ពីព្រោះ​តែ​គ្រប់​បណ្ដាញ​ទាំងអស់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ ហើយ​លោក​សង្ឃឹមថា កំពុង​តែ​មានការ​កែ​ប្រែជា​លទ្ធផល​ល្អជា​មួយ​ប្រទេស​ជិតខាង​យ៉ាង​ឆាប់​បំផុត​នា​ពេល​ខាង​មុខ​នេះ ។

លោក ប្រា​ស៊ិ​ត សែន​រុងរឿង អគ្គលេខាធិការ​សហព័ន្ធ​ប្រចាំ​ប្រទេស​ថៃ ដែល​ទើប​ជាប់​ជា​ប្រធាន​អាណត្តិ​ទី​៣​នេះ (២០១៨-២០២២) បាន​បញ្ជាក់​ពី​គោលបំណង​មូលហេតុ នៃ​ការ​រួបរួម​គ្នា​រវាង​អ្នកកាសែត​ថៃ​ជាមួយ​កម្ពុជា កន្លង​មកនេះ​គឺ​ចៀសវាង​ការ​ផ្សព្វផ្សាយ​ខុស​គ្នា​តាម​ទូរទស្សន៍​នៃ​ប្រទេស​រៀង​ៗ​ខ្លួន ដែល​ធ្លាប់​មានការ​យល់​ច្រឡំ បណ្ដាល​កើតការ​ស្អប់​គ្នា ខឹង​គ្នា ប្រកាន់ពូជសាសន៍ ព្រោះតែ​យើង​មាន​សញ្ជាតិ​ខុស​គ្នា តែ​ទឹកចិត្ត មនោសញ្ចេតនា ជីវភាព អាជីព វប្បធម៌​យើង​កំពុង​មាន​ដូច​ៗ​គ្នា ទើប​យើង​បាន​ស្វែងរក​ជួប​គ្នា​កាលពី​ជិត​២០​ឆ្នាំ​មុន​នៅ​កម្ពុជា ហើយ​បាន​ចាប់ផ្តើម​ជួប​គ្នា​លើក​ដំបូង​ដោយ​មាន​ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ចាស់​ៗ រួម​គ្នា​ពង្រឹង ផ្លាស់​ប្តូរ វិស័យ​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​មានដំណើរ​ការ​ដល់​ថ្ងៃនេះ ក្នុង​នោះ​ក៏​មានការ​ជួយ​ជ្រោមជ្រែង ពី​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឥស្សរជន​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ហើយ​ក៏​សូម​ឲ្យ​អ្នក​បន្ត​វេ​ណ​ជំនាន់​ក្រោយ​ៗ​នេះ​ខិតខំ​ប្រឹងប្រែង​រក្សា​សាមគ្គីភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ។ បន្ទាប់​មក​កម្មវិធី​បាន​ចែក​លិខិត​ទទួលស្គាល់ ជា​គណកម្មការ ទីប្រឹក្សា​សហ​ព័​ន្ឋ​ផ្សព្វផ្សាយ​អាស៊ាន​នៅ​ប្រទេស​ថៃ សម្រាប់​ប្រើប្រាស់​នា​ពេល​អាណត្តិ​ថ្មី​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ