ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ល្បាត​ប៉ះ​សង្វៀន​បញ្ជល់មាន់ បង្ក្រាប​ដុត​កម្ទេច​ចោល

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​នៅ​ចុង​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ដែល​បាន​លួច​បើក​លេង​ដោយ​ស្ងាត់​ៗ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​មាន​បង្កប់​វង់​អាប៉ោង​បន្ថែម​ទៀត​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប ដែល​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​២៣…

ខេត្តកំពង់ចាម ៖ សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​នៅ​ចុង​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ដែល​បាន​លួច​បើក​លេង​ដោយ​ស្ងាត់​ៗ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​មាន​បង្កប់​វង់​អាប៉ោង​បន្ថែម​ទៀត​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប ដែល​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​២៣ មីនា ២០១៨​។ ក្នុង​ហេតុការណ៍​នោះ​ដែរ គេ​ឃើញ​ក្រុម​អ្នក​ញៀន​ល្បែង​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ សមត្ថកិច្ច​បាន​ដុត​បំផ្លាញ​ចោល​សង្វៀន​បញ្ជល់មាន់​ផង​ដែរ​។

លោក វ៉ែន ចាន់​វុ​ធ អធិការរង​នគរបាល ក្រុង​កំពង់ចាម ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោក​អធិការ​នគរបាល ក្រុង​កំពង់ចាម ក៏​ដូច​ជា​លោកស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​កម្លាំង​របស់​លោក​ឧ​ហ្សា​ហ៍​ចុះ​ល្បាត នៅ​តាម​ភូមិសាស្ត្រ​នានា​តាម​សង្កាត់​ទាំង​០៤ ដែល​ជា​កន្លែង​ស្ងាត់​ការពារ​ក្រែង​មាន​ជន​ឆ្លៀតឱកាស ប្រព្រឹត្ត​នូវ​ទ​ង្វើ​អ្វីមួយ​មក​លើ​ពលរដ្ឋ​។ លោក​អធិការរង​នគរបាល​ក្រុង​កំពង់ចាម ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​កម្លាំង​របស់​លោក​បាន​ចុះ​ទៅ ដល់​ត្រង់​ចំណុច​ចុង​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក៏​ស្រាប់តែ​មាន​ឃើញ​មនុស្ស​អ៊ូ​ៗ​ខុស​ប្លែក​ពី​ធម្មតា និង​បាន​ប្រញាប់​នាំ​គ្នា​រត់គេច​ខ្លួន​អស់​។

លុះ​ពេល​ដែល​ទៅ​ជិត​ក៏​ឃើញ​មាន​សង្វៀនមាន់​ដែល​បាន​លួច​បង្កើត​លេង​ដោយ​ខុសច្បាប់​នៅ​ក្នុង​ព្រៃ ក្នុង​ពេល​នោះ​សមត្ថកិច្ច​បាន​ប្រមូល​វត្ថុ​តាង​នានា​ដុត​បំផ្លាញ​ចោល​តែ​ម្តង ចំណែក​ម្ចាស់​សង្វៀន​ពុំ​បាន ស្គាល់ឈ្មោះ​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​។ ល្បែងស៊ីសង​ខាងលើ​នេះ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​លេង​ទេ ការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​នេះ​ស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច របស់​ក្រសួងមហាផ្ទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ