ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ម្នាក់​លោត​ពី​ជាន់​ទី​៦ គេចខ្លួន​ពី​ការ​ប៉ង​ប៉ន​រំលោ.ភ

6 ឆ្នាំ មុន

អា​រ៉ាប់​រួម ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារា​ម៉ូ​ដែល​ជនជាតិ​រុ​ស្ស៊ី​ម្នាក់ បាក់ឆ្អឹង​ខ្នង បន្ទាប់​ពី​លោត​ពី​អាគារ​សណ្ឋាគារ​ឌូ​បៃ​ជាន់​ទី​៦​។ នាង​លោត​បែប​នេះ ដោយសារ​តែ​មិន​ចង់​ឲ្យ​បុរស​អ្នកមាន​ម្នាក់​ចាប់រំលោភ…

អា​រ៉ាប់​រួម ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារា​ម៉ូ​ដែល​ជនជាតិ​រុ​ស្ស៊ី​ម្នាក់ បាក់ឆ្អឹង​ខ្នង បន្ទាប់​ពី​លោត​ពី​អាគារ​សណ្ឋាគារ​ឌូ​បៃ​ជាន់​ទី​៦​។ នាង​លោត​បែប​នេះ ដោយសារ​តែ​មិន​ចង់​ឲ្យ​បុរស​អ្នកមាន​ម្នាក់​ចាប់រំលោភ ហើយ​សម្លាប់​។

Ekaterina Stetsyuk អាយុ​២២​ឆ្នាំ បាន​ប្រាប់​មិត្តភក្តិ​របស់​នាង​ថា នាង​មិន​ព្រម​រួម​ភេទ​ជាមួយនឹង​បុរស​ម្នាក់​ដែល​កាន់​កាំបិត​គំរាម​សម្លាប់​នាង​។ តែ​ខាង​បុរស​ចុងចោទ​បាន​ប្រកែក​ថា នាង​គឺជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​ឌូ​បៃ​។ ដោយ​លឺ​បែប​នេះ ម្តាយ​របស់ Ekarerina បាន​លើក​ឡើង​ថា នាង​មិនមែន​ជា​ស្រី​រកស៊ី​លក់ខ្លួន​នោះ​ទេ​។ នាង​គឺជា​តារា​ម៉ូ​ដែល​កាលពី​នៅ​ស្រុក​កំណើត (Irkutsk ប្រទេស​រុ​ស្ស៊ី​)​។

Irina Grossman ដែល​ជា​មិត្តភក្តិ​របស់​តារា​ម៉ូ​ដែល​បាន​ប្រាប់​ថា​៖ «​ដើម្បី​ឲ្យ​រួច​ជីវិត និង​រក្សា​កិត្តិយស នាង​សុខចិត្ត​លោត​ពី​ជាន់​ទី​៦​។ ឆ្អឹងខ្នង​របស់​នាង​បាន​បាក់ ហើយ​ឆ្អឹង​កង​ខ្នង​ជា​ច្រើន​បែក​ខ្ទេច​។ នាង​មិន​អាច​ដើរ​បាន សូ​ម្បី​តែ​កម្រើក​។ តែ​គ្រូពេទ្យ​នៅ​តែ​មាន​ក្តី​សង្ឃឹម ព្រោះតែ​ខួរឆ្អឹងខ្នង​របស់​នាង​មិន​មានការ​ប៉ះពាល់​»​។

បុរស​ជា​ចុងចោទ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រ​លាន​យន្តហោះ​ឌូ​បៃ ខណៈ​ពេល​កំពុង​ចង់​រត់​គេច​​ខ្លួន​។ ប្រសិនបើ​គេ​រក​ឃើញ​ថា បុរស​ម្នាក់​នោះ​ជា​អ្នក​ប្រព្រឹត្ត​ពិតមែន នោះ​ពិតជា​ត្រូវ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ