ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហារ​១១ប្រ​ភេទ​ស្ត្រី​គួរ​ទទួល​ទាន​រក្សា​ភាព​នៅ​ក្មេង​

11 ឆ្នាំ មុន

បើ​ទោះ​ណា អ្នក​មិន​អាច​ការ​ពារ​អាយុ​របស់​ខ្លួន​មិន​ឱ្យ​កើន​ឡើង​បាន​ក៏​ដោយ ប៉ុន្តែ​អ្នក​អាច​ការ​ពារ​សុខ​ភាព​ និង​ភាព​ស្រស់​សោ​ភាព​របស់​ខ្លួន​បាន​តាម​រយៈ​ការ​ទទួល​អា​ហារ​១១ប្រ​ភេទ​ដូច​ខាង​ក្រោម​នេះ ៖

បើ​ទោះ​ណា អ្នក​មិន​អាច​ការ​ពារ​អាយុ​របស់​ខ្លួន​មិន​ឱ្យ​កើន​ឡើង​បាន​ក៏​ដោយ  ប៉ុន្តែ​អ្នក​អាច​ការ​ពារ​សុខ​ភាព​ និង​ភាព​ស្រស់​សោ​ភាព​របស់​ខ្លួន​បាន​តាម​រយៈ​ការ​ទទួល​អា​ហារ​១១ប្រ​ភេទ​ដូច​ខាង​ក្រោម​នេះ ៖

១- គ្រាប់​រុក្ខ​ជាតិ​​-Flax ៖
ប្រ​ភេទ​រុក្ខជាតិ​ដែល​មាន​គ្រាប់​ល្អិត​ដូចជា​ល្ង​នេះ​សំ​បូរ​ទៅ​ដោយ​សមាស​ធាតុ​គី​មី​មួយ​ក្រុម​មាន​ឈ្មោះ​ថា lignans ។ សមាស​ធាតុ​នេះ​អាច​ជួយ​ការ​ពារ​រាង​កាយ​ពី​សមាធាតុ​អា​ក្រក់​របស់​ Xenoestrogens​ដែល​មាន​នៅ​ក្នុង​ប្លាស្ទិក​ ថ្នាំ​សម្លាប់​សត្វ​ល្អិត ។ ក្រៅ​ពី​នេះ​សមាស​​ធាតុ​ lignans ក៏​អាច​ប្រ​ឆាំង​តបត​ទៅ​នឹង​មហារីក​មួយ​ចំ​នួន​ក្នុង​នោះ​រួម​ទាំង​មហារីក​ពោះ​វៀន​ផង​ដែរ ។

២- ផ្កា​ខាត់​ណា ខាត់​ណា​ខៀវ​ និង​បណ្តា​បន្លែ​ស្ពៃ​ផ្សេង​ៗ​ទៀត ៖
ប្រ​ភេទ​បន្លែ​ទាំង​នេះ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​សារ​ធាតុ​ឈ្មោះ di-indolylmethane​(DIM)​ដែល​មាន​សមត្ថ​ភាព​ប្រ​ឆាំង​តប​ត​ទៅ​នឹង​មហារីក​សុ​ដន់​ ព្រម​ទាំង​មហារីក​ផ្សេង​ៗ​ទៀត​ដែល​ទាក់​ទង​នឹង​អ័រ​ម៉ូន ។​

៣- ពពួក​ស្ពៃ​ស្លឹក​ពណ៌​បៃ​តង​មួយ​ចំ​នួន​ដែល​សំ​បូរ​អា​ស៊ីដ Folic ៖
វា​ជា​ប្រ​ភេទ​វីតា​មីន B​ដែល​អាច​ប្រ​ឆាំង​ទៅ​នឹង​មហារីក​កស្បូនក៏​ដូចជា​មហារីក​ដោះ ។

៤- ផ្លែ​ប៊ែរី​ពណ៌​ក្រ​មៅ​ ៖
ជា​ផ្លែ​ឈើផ្ទុក​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ច្រើន​ ។ វា​អាច​ប្រ​ឆាំង​តប​ត​ទៅ​នឹង​ជំ​ងឺ​ភ្លេច​ភ្លាំង​ដែល​តែង​កើត​មាន​លើ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៦​នាក់។ បន្ថែម​ពី​លើ​នេះ​ទៀត​ វា​សំ​បូរ​ទៅ​ដោយ​សមា​សធាតុ​សរី​រាង្គ​ពី​​ធម្ម​ជាតិ polyphenol antioxidant ។

៥-ប្រ​ភេទ​ត្រី​សូ​ម៉ុង និង​សាឌីន​៖
ត្រី​សូ​ម៉ុង​ជា​ពិ​សេស​នៅ​អា​ឡា​ស្កា​និង​ត្រី​សាឌីន​សំ​បូរ​ដោយ​ខ្លាញ់​អូ​មេហ្គា-៣ដែល​អាច​ជួយ​ការ​ពារ​ភ្នែក​ពី​ការ​ខូច​ខាត​ទៅ​តាម​អា​យុ​ ជា​ពិ​សេស​ជួយ​ទប់​ស្កាត់​ការ​ធ្លាក់​ទឹក​ចិត្ត​ចំពោះ​ស្ត្រី​ដែល​អស់​រដូវ ។

៦-​តែ​បៃ​តង ៖
មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​សុទ្ធ​តែ​បាន​បង្ហាញ​ពី​អត្ថ​ប្រ​យោជន៍​ផ្នែក​សុខ​ភាព​របស់​តែ​បៃ​តង ព្រោះ​វា​ផ្ទុក​សមា​ស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​​យ៉ាង​ច្រើន ។ ស​មាស​​ធាតុ​នេះ​អាច​ប្រ​ឆាំង​តប​ត​ទៅ​នឹង​មហារី​សុ​ដន់​ មហារីក​ស្បែក​ ព្រម​ទាំង​​អាច​សម្លាប់​កោ​សិ​កា​មហារី​ដែល​នៅ​សេសសល់ ។

៧- ប្រ​ភេទ​ប្រេង​ឆាអូ​លីវ ៖ ​
ប្រើ​ប្រេង​អូ​លីវ​ក្នុង​ការ​ចំ​អិន​អា​ហារ​អាច​ជួយ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់​ កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​បេះ​ដូង​ និង​ទប់​ទល់​ការរលាក ។

៨- រមៀត ៖
រមៀត​ជួយ​បន្ថយ​ល្បឿន និង​ទប់​ស្កាត់​ជំ​ងឺ​រលាក​សន្លាក់​ដែល​តែង​កើត​មាន​លើ​ស្ត្រី​ ។ បន្ថែម​ពី​លើ​នេះ​ទៀត Curcumin​ដែល​ជា​ធាតុ​សកម្ម​នៅ​ក្នុង​រមៀត​ជួយ​ពង្រឹង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ប្រ​ឆាំង​នឹង​ការ​ឆ្លង​មេរោគ ។​

៩- ពពួក​សណ្តែក​ជា​ប្រ​ភេទ​បន្លែ៖
សណ្តែក​សំ​បូរ​ទៅ​ដោយ​សារ​​ធាតុ​សរ​សៃ​ដែល​ងាយ​រលាយ​ ។​ សារ​​ធាតុ​នេះ​អាច​ជួយ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់​ ការ​ពារ​បេះ​ដូង​ ព្រម​ទាំង​កាត់​បន្ថយ​បាន​អត្រា​ប្រ​ឈម​នឹង​មហារីក​ពោះ​វៀន​ទៀត​ផង ។

១០-ផ្លែ​ប៉េង​ប៉ោះ ៖
សមាស​ធាតុ​ Lycopeneដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ផ្លែ​ប៉េង​ប៉ោះ​​មាន​សមត្ថ​ភាព​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​គាំង​បេះ​ដូង មហារីក​សុ​ដន់​ និង​មហារីក​កស្បូន ។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​បាន​បង្ហាញ​ថា ការ​ចំ​អិន​និង​ស្ងោរ​រឹតតែ​ធ្វើ​ឱ្យ​រាង​កាយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្រូប​យក​សារ​ធាតុ Lycopene ។

១១- ស្ពៃ​ស្លឹក Spinach ៖
ជា​ប្រ​ភេទ​បន្លែ​ស្ពៃ​ស្លឹក​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់ភ្នែក​ ជា​ពិ​សេស​វី​តា​មីន K ដ៏​សំ​បូរ​បែប​មាន​សារសំ​ខាន់​បំ​ផុត​សម្រាប់​សុខ​ភាព​ឆ្អឹង​ ព្រម​ទាំង​ជួយ​ការ​ពារ​សុខ​ភាព​សរ​សៃ​ឈាម ៕