ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​អ្នក​ឈឺចាប់ អ្នក​គួរ​ប្រើ​ថ្នាំ​របៀប​ណា ?

6 ឆ្នាំ មុន

តើ​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ណាខ្លះ​ដែល​អ្នក​អាច​ប្រើប្រាស់​បាន ? មនុស្ស​យើង​កើតមក​តែងតែមាន​រោគ ។ ក្នុង​មួយ​ជីវិត​យើង គ្មាន​នរណា​ម្នាក់​ដែល​អាច​គេច​ផុត​ពី​ការ​ឈឺចាប់​ដោយសារ​រោគ​នោះ​ឡើយ ។​ដូច្នេះ​យើង​ក៏​មិន​អាច​ចៀស​ផុត​អំពី​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​នេះ​ដែរ ។ តើ​អ្នក​គួរ​ជ្រើសរើស​ថ្នាំ​បំបាត់​ការ​ឈឺចាប់​យ៉ាង​ដូចម្តេច ដើម្បី​សម្រាល​ការ​ឈឺចាប់​ផង…

តើ​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ណាខ្លះ​ដែល​អ្នក​អាច​ប្រើប្រាស់​បាន ?

មនុស្ស​យើង​កើតមក​តែងតែមាន​រោគ ។ ក្នុង​មួយ​ជីវិត​យើង គ្មាន​នរណា​ម្នាក់​ដែល​អាច​គេច​ផុត​ពី​ការ​ឈឺចាប់​ដោយសារ​រោគ​នោះ​ឡើយ ។​ដូច្នេះ​យើង​ក៏​មិន​អាច​ចៀស​ផុត​អំពី​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​នេះ​ដែរ ។ តើ​អ្នក​គួរ​ជ្រើសរើស​ថ្នាំ​បំបាត់​ការ​ឈឺចាប់​យ៉ាង​ដូចម្តេច ដើម្បី​សម្រាល​ការ​ឈឺចាប់​ផង និង​ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ដោយសារ​ការ​ប្រើ​ថ្នាំ​ផង ?

នៅ​ក្នុង​អត្ថបទ​នេះ​យើង​និយាយ​អំពី​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដែល​អ្នក​អាច​រក​ទិញ​បាន​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​ពី​វេជ្ជបណ្ឌិត​របស់​អ្នក​នោះ​ទេ ។ ពពួក​ថ្នាំ​នេះ​មាន​២ ប្រភេទ​ដែល​អ្នក​ងាយ​នឹង​ស្វែង​រកបាន ។ ទី​មួយ គឺ​អា​សេ​តា​មី​ណូ​ហ្វែ​ន Acetaminophen (​ឈ្មោះ​ម៉ាក​ថ្នាំ Tylenol), រីឯ​ទី​ពីរ​គឺ ថ្នាំ​ប្រឆាំង​ការ​រលាក​មិនមែន​ស្តេ​រ៉ូ​អ៊ី​ត (nonsteroidal anti-inflammatory drugs ឬ NSAIDs) ។ ពពួក​ថ្នាំ NSAIDs មាន​ដូច​ជា ៖

– អាស្ពីរីន Aspirin
– អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន Ibuprofen (Advil, Motrin)
– ណា​ប្រូ​ហ្សិ​ន Naproxen (Aleve) ។

ពពួក​ថ្នាំ​មួយ​ចំនួន​មាន​លាយ​ផ្សំគ្នា​រវាង acetaminophen និង aspirin (Excedrin Extra Strength, Excedrin Migraine, Vanquish) ។

តើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ មាន​ដំណើរការ​យ៉ាងដូចម្តេច?
Acetaminophen ហាក់ដូចជា​មាន​នាទី​ក្នុង​ការ​សម្រួល ក៏​ដូច​ជា​បន្ធូរ​ការ​ឈឺចាប់ និង បន្ថយ​គ្រុនក្តៅ​តាម​រយៈ​ការ​ដំណើរការ​ទៅ​លើ​ផ្នែក​ណាមួយ​នៃ​ខួរក្បាល ដែល​ទទួល​សារ​នៃ​ការ​ឈឺ​ចុកចាប់ (pain messages) និង​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាង​កាយ​របស់​មនុស្ស ។

NSAIDs ក៏​ជា​ពពួក​ថ្នាំ​សម្រាប់​បន្ធូរបន្ថយ​ការ​ឈឺចាប់ និង​កម្តៅ​ផង​ដែរ តាម​រយៈ​ការ​កាត់​បន្ថយ​កម្រិត prostaglandins ដែល​ខ្លួន​យើង​បាន​ផលិត ។ សារធាតុ​ទាំងនេះ​បណ្តាល​ឲ្យ​មាន​អារម្មណ៍​នៃ​ការ​ឈឺចាប់​ដោយ​ការ​រាលដាល​ទៅ​កាន់​ផ្នែក​ខាង​ចុង​នៃ​សរសៃវិញ្ញាណ (nerve endings) ។

តើ​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​គ្មាន​វេជ្ជបញ្ជា​អាច​ជួយ​អ្នក​បាន​ក្នុង​ករណី​បែប​ណាខ្លះ?
Acetaminophen និង NSAIDs ជួយ​កាត់​បន្ថយកម្តៅ និង​ការ​ឈឺ​ចុកចាប់ ដោយសារ​ការ​ឈឺក្បាល (headaches), ការ​ឈឺ​សាច់ដុំ (muscle aches) និង​ជាដើម ។ ថ្នាំ NSAIDs ក៏​អាច​ជួយ​សម្រួល​ដល់​ការ​រលាក ឬ​ហើម​ផង​ដែរ​។ ប៉ុន្តែ Acetaminophen មិន​អាច​កាត់​បន្ថយ​ការ​រលាក (inflammation) បាន​ទេ ។

ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​គ្មាន​វេជ្ជបញ្ជា (OTC pain relievers) មាន​សារសំខាន់​ក្នុង​ការ​ព្យាបាល​ប្រភេទ ផ្សេង​ៗ​នៃ​ការ​ឈឺចាប់ ដូច​ជា ជំងឺ​រលាក​សន្លាក់ (arthritis), ឈឺ​ត្រចៀក (earaches), ឈឺ​ខ្នង (back pain), និង​ការ​ឈឺ​ចុកចាប់​បន្ទាប់​ពី​ទទួល​ការ​វះកាត់​រួច​មក (pain after surgery) ។ ពួក​វា​ក៏​អាច​ព្យាបាល​ការ​ឈឺចាប់​ដទៃ​ទៀត ដែល​បណ្តាល​​មក​ពី​ជំងឺ​គ្រុនក្តៅ (flu), រលាក​ស៊ីនុស (sinusitis) ឬ ឈឺបំពង់ក (sore throat)។

ជា​ទូទៅ​គេ​មិនសូវ​ប្រើ​ថ្នាំ​aspirin​ចំពោះ ក្មេង​ៗ​ដែល​មាន​ជំងឺ​គ្រុនក្តៅ​ឡើយ​, ដោយសារ​តែ​វា​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​បណ្តុំ​នៃ​រោគ​សញ្ញា​រ៉េ​យ (Reye’s Syndrome) ។

Acetaminophen អាច​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​ការ​កាត់​បន្ថយ​ការ​ឈឺក្បាល និង​ការ​ឈឺចាប់ ផ្សេង​ៗ​ទៀត ។ មនុស្ស​មួយ​ចំនួន​អាច​ប្រើប្រាស់​វា​ក្នុង​រយៈពេល​យូរ​គួរសម និង​ប្រកបដោយ​សុវត្ថិភាព ដើម្បី​បំបាត់​ការ​ឈឺចាប់​ដោយសារ​តែ​ជំងឺ​រលាក​សន្លាក់ និង​ការ​ឈឺចាប់​រ៉ាំរ៉ៃ ។

Ibuprofen មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បន្ធូរ​ការ​ឈឺចាប់​របស់​ស្ត្រី​ក្នុង​ពេល​មាន​រដូវ (menstrual cramps) និង​បន្ថយ​ការ​ឈឺចាប់​សាច់ដុំ​ដោយ ។ ប្រសិនបើ ibuprofen គ្មាន​ប្រសិទ្ធភាព​ទេ​, ថ្នាំ naproxen អាច​ជា​ជម្រើស​បន្ទាប់ ។

តើ​ថ្នាំ​ទាំងនេះ​មាន​ផល​អាក្រក់​ចំពោះ​សុខភាព​របស់​អ្នក​ឬទេ?
ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដោយ​គ្មាន​វេជ្ជបញ្ជា (OTC pain relievers) ជា​ទូទៅ​មិនសូវ​នាំ​ឲ្យ​មាន​បញ្ហា​អ្វី​ទេ​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អ ។ ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព ឬ​ឧស្សាហ៍​ប្រើប្រាស់​ថ្នាំ​នេះ​ញឹកញាប់​,​សូម​ទៅ​ពិគ្រោះ​​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នកជា​បន្ទាន់ ។

ផល​រំខាន​មួយ​ចំនួន​របស់​ថ្នាំ Acetaminophen កម្រ​មាន​ណាស់ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​​ក៏​ដោយ ការ​ខូចខាត​ថ្លើម (liver damage) អាច​កើតឡើង នៅ​ពេល​ដែល​អ្នក​ពិសា​ជាតិ​អាល់កុល ឬ​ស្រា ហើយ​ទទួលទាន​ថ្នាំ acetaminophen ។

ពពួក​ថ្នាំ NSAIDs អាច​ធ្វើ​ទុក្ខទោស​ដល់​ក្រពះ (upset stomach) ។ វា​អាច​ធ្វើ​ឲ្យ​មាន​ស្នាំ​ជាំ (bruising) ឬ ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​ហូរ​ឈាម​ក្នុង​ក្រពះ (bleeding in the stomach) ។ នៅ​ពេល​អ្នក​ទទួលទាន​វា​ជា​ប្រចាំ​, វា​អាច​បណ្តាល​ឲ្យ​ខូចខាត​ដល់​តំរង​នោម (kidney damage) ។ NSAIDs ក៏​ចូលរួម​ចំណែក​ធ្វើ​អោយ​មាន​បញ្ហា​សម្រាប់​អ្នក​លើស​សំពាធ​ឈាម​ផង​ដែរ ។

តើនរ​ណាខ្លះ​មិន​គួរ​ទទួលទាន​ថ្នាំ acetaminophen​?
សូមកុំ​ទទួលទាន​ថ្នាំ acetaminophen ប្រសិនបើ​អ្នក ៖
– មាន​ជំងឺ​តម្រងនោម ឬ ជំងឺថ្លើម​ធ្ងន់
– ទទួលទាន​គ្រឿង​ស្រវឹង ដែល​មាន​ជាតិ​អាល់កុល​រាល់ថ្ងៃ
– ទើបតែ​បាន​ទទួល​ថ្នាំ​ដទៃ​ទៀត ដែល​មាន​ផ្ទុក​ជាតិ acetaminophen រួច​មក​ហើយ ។

តើនរ​ណាខ្លះ​មិន​គួរ​ទទួលទាន​ថ្នាំ NSAIDs​?
ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក មុន​ពេល​ទទួលទាន​ថ្នាំ NSAID, ជា​ពិសេស aspirin, ប្រសិនបើ​អ្នក ៖

•​មាន​ប្រតិកម្ម ឬ​អា​ឡែ​រ​ហ្ស៊ី​ទៅ​នឹង aspirin ឬ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដទៃ​ទៀត
•​ទទួលទាន​គ្រឿង​ស្រវឹង ដែល​មាន​ជាតិ​អាល់កុល​រាល់ថ្ងៃ
•​មាន​ជំងឺ​ហូរ​ឈាម​នៅ​ក្នុង​ក្រពះ​, ពោះវៀន ឬ ដំបៅ​រលួយ​ប្រដាប់​រំលាយ​អាហារ
•​មាន​ជំងឺ​តម្រងនោម ឬ ជំងឺថ្លើម
•​មាន​ជំងឺ​បេះដូង
•​ទទួលទាន​ថ្នាំ​ធ្វើ​អោយ​ឈាមរាវ blood-thinning medicine ឬ មាន​វិបត្តិ​នៃ​ការ​ហូរ​ឈាម ។

តើ​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​គ្មាន​វេជ្ជបញ្ជា​ទាំងនេះ អាច​មាន​បញ្ហា​ជាមួយ​ថ្នាំ​ដទៃ​ទៀត​ដែល​យើង​កំពុង​ទទួលទាន ឬទេ?
ពពួក​ថ្នាំ NSAIDs អាច​ឥទ្ធិពល​ទៅ​លើ​ថ្នាំ​បញ្ចុះ​សំពាធ​ឈាម ។ អ្នក​ដែល​ទទួល​ថ្នាំ​ជំងឺលើសឈាម ហើយ​ទទួលទាន​ថ្នាំ NSAID ត្រូវ​បាន​គេ​រក​ឃើញ​ថា​ថ្នាំ​បញ្ចុះ​សំពាធ​ឈាម​នោះ មិន​មាន​ប្រសិទ្ធភាព​ដូចដែល​វា​ប្រើ​តែឯង​នោះ​ទេ ។

ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនក្តៅ​ជា​ច្រើន​មាន​ផ្ទុក​ជាតិ​ថ្នាំ acetaminophen ។ ត្រូវ​ពិនិត្យ​មើល​សារធាតុ​ផ្សំ​អោយ​បាន​ច្បាស់លាស់ ដើម្បី​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នក​មិន​បាន​ទទួលទាន​ថ្នាំ acetaminophen ច្រើន​ហួស​ចំណុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ