ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​បន្លែ​សរីរាង្គ​មានមុខ​ព្រួញ​សម្រាប់​នាំ​ចេញ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ខេត្ត​រួម​នឹង​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​ សហការ​ជាមួយ​គម្រោង​សាវប្បកម្ម​កម្ពុជា ព​ង្រឹ​ក​ការ​អនុវត្ត​គម្រោង​ក្នុង​ទឹកប្រាក់​ជាង​៤​លាន​ដុល្លា​រេះ សម្រាប់​រយៈពេល​៤​ឆ្នាំ ដើម្បី​ជួយ​កសិករ​ឱ្យ​ងាក​មក​ដាំ​បន្លែ ដែល​មាន​ទីផ្សារ​ងាយស្រួល​ក្នុង​ការ​នាំ​ចេញ និង​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន ។…

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ខេត្ត​រួម​នឹង​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​ សហការ​ជាមួយ​គម្រោង​សាវប្បកម្ម​កម្ពុជា ព​ង្រឹ​ក​ការ​អនុវត្ត​គម្រោង​ក្នុង​ទឹកប្រាក់​ជាង​៤​លាន​ដុល្លា​រេះ សម្រាប់​រយៈពេល​៤​ឆ្នាំ ដើម្បី​ជួយ​កសិករ​ឱ្យ​ងាក​មក​ដាំ​បន្លែ ដែល​មាន​ទីផ្សារ​ងាយស្រួល​ក្នុង​ការ​នាំ​ចេញ និង​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន ។

គម្រោង​សាកវប្បកម្ម​កម្ពុជា ដើម្បី​បង្កើន​ប្រាក់​ចំណូល​នឹង​អាហារូបត្ថម្ភ​ដំណាក់កាល​ទី​២ នៅ​ខេត្តស្ទឹងត្រែង ​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ​ឆ្នាំ​២០១៨ លោក ​ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ថា កសិករ​ត្រូវ​ព្យាយាម​បន្ថែម អភិវឌ្ឍន៍​មុខរបរ​របស់​ខ្លួន ព្រោះ​យើង​មាន​បង្អែក​ពី​គម្រោង​សាកវប្បកម្ម​កម្ពុជា​(​ហៅ​កាត់​ថា គម្រោង​ឆេ​ន​) ជួយ​បង្ហាត់បង្រៀន​បច្ចេកទេស ផ្តល់​គ្រាប់ពូជ និង​រក​ទីផ្សារ​សម្រាប់​នាំ​ចេញ​បន្ថែម​ទៀត ។

លោក​អភិបាលរង​លើក​ឡើង​បន្ត​ថា កត្តា​សំខាន់​ជាង​នេះ គឺ​កសិករ​ខ្លួនឯង​ត្រូវ​មាន​ដី​អំណោយផល និង​ជ្រើសរើស​ដាំ​ដំណាំ​ណា​ដែល​មាន​ទីផ្សារ​កំពុង​ត្រូវការ​នាំ​ចេញ ។

លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​នឹង​នេសាទ​ខេត្ត​បាន​ទទួលស្គាល់​ថា ៖ ក្រោយ​ពី​យើង​មាន​គម្រោង​ឆេ​ន​លើក​ទី​១​មក សង្កេត​ឃើញ​កសិករ​យើង​មានការ​យល់​ដឹង​ច្រើន​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៨៣% បាន​ធ្វើ​ការងារ​កសិកម្ម​សម្រាប់​ចិញ្ចឹមជីវិត ​កាត់​បន្ថយ​បាន​ពី​ការ​ពឹងផ្អែក​លើ​ធនធានធម្មជាតិ ហើយ​មន្ត្រីកសិកម្ម​សហការ​ជាមួយ​គម្រោង​ឆេ​ន ជូ​យ​គាំទ្រ​ដល់​កសិករ​ដែល​ចាប់​យកមុខ​ដំណាំ​ណាមួយ​ពិតប្រាកដ​មាន​លក្ខណៈ​អាច​កែ​ច្នៃ​បាន ។

លោកស្រី ផុ​ន សុភា កសិករ​ដាំ​ម្ទេស​នៅ​ភូមិ​ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន​បាន​បញ្ជាក់​ថា គម្រោង​ឆេ​ន ពិតជា​បាន​ធ្វើ​ឱ្យ​កសិករ​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ ជ​សម្រាប់​យក​មក​អនុវត្ត​ដូច​ជា ការ​រើស​ពូជ ដំណាំ​ផលិត​បាន​បន្លែ​សរីរាង្គ ទទួល​បាន​ទិន្នផល​ខ្ពស់ មាន​ទីផ្សារ​លក់​ងាយស្រួល​ជាង​ធ្វើ​ចំការ​ផ្សេង​ៗ ការងារ​អ​ញ្ចឹ​ង​វា​ស្រួល​ម្យ៉ាងដែរ វា​មិនសូវ​ហត់​ដូច​ធ្វើ​ចម្ការ​ដាំដំឡូង ។

អ្នកស្រី មា​រី​គី​.​វ៉ា​ន​ហ្សី ប្រធាន​គម្រោង​សា​វប្បកម្ម​កម្ពុជា​នៅ​បន្ត​គាំទ្រ​ជាមួយ​សកម្មភាព​អនុវត្ត​គម្រោង​នេះ ព្រោះ​កន្លង​មក​ឃើញ​កសិករ​ដាំ​ដុះ​បាន​ដាំ​ណាំ​ច្រើន​មុខ​ដូច​ជា  ខ្ទឹម​​ខាត់ណា​ ​ប៉េងប៉ោះ​ ​ត្រសក់​ ​សាលាដ​ ​និង​ស្ពៃ​ជា​ច្រើន​ទៀត  ។

សូម​បញ្ជាក់​ថា  គម្រោង​សាវប្បកម្ម​កម្ពុជា​លើក​ទី​២​នេះ គ្រោង​ចំណាយ​ថវិការ​ជាង​៤​លាន​ដុល្លារ សម្រាប់​អនុវត្តន៍​ទៅ​លើ​ខេត្ត​ចំនួន​៤ ដែល​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច នៅ​មាន​កម្រិត​ទាប ក្នុង​នោះ​មាន​ខេត្ត ឧត្តរមានជ័យ ក្រចេះ ព្រះ​វិហារ និង​ស្ទឹង​ត្រែង ចាប់ពី​ឆ្នាំ​២០១៨ ​ដល់​ឆ្នាំ​ ២០២១  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ